ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោកជំទាវ Angela Corcoran ឯកអគ្គរាជទូតអូស្រ្តាលី ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ

ចេញ​ផ្សាយ​ ៨ មីនា ២០១៨ 3697

នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទ បានអនុញ្ញាតឲ្យលោកជំទាវ Angela Corcoran ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការីចូលជួបសម្តែងការគួរសម និងណែនាំកញ្ញា Amy Guihot ដែលជាមន្រ្តីបម្រើផ្នែកពាណិជ្ជកម្មកសិកម្មដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ជាដំបូងឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំ ណរគុណចំពោះលោកជំទាវដែលបានជួយជ្រោមជ្រែងឲ្យប្រតិភូនៃក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ ដឹកនាំដោយជាបាននាំមកនូវចំណេះដឹង និងបទពិសោធន៍ជាច្រើនអំពីខ្សែសង្វាក់ផលិតកម្មកសិកម្មនៃការនាំចេញអង្ករ ចាប់តាំងពីការរៀបចំគោលនយោបាយ រហូតដល់ផលិតផលសម្រេច និងការគ្រប់គ្រងទីផ្សារ រួមទាំងផលិតកម្មចិញ្ចឹមគោយកសាច់សម្រាប់នាំចេញ និងជាពិសេសដំណើរទស្សនកិច្ចនេះគឺទទួលបាននូវពុទ្ធិមួយផ្នែកដល់ខ្សែសង្វាក់ផលិតកម្មស្រូវទុកគ្រាន់ជាមូលដ្ឋានក្នុងការកៃលម្អគោលនយោបាយស្រូវ-អង្កររបស់រាជរដ្ឋាភិបាលឲ្យមានការរីកចម្រើន។ សូមរំលឹកផងដែរថា ក្នុងដំណើរទស្សនកិច្ចនោះឯកឧត្តមរដ្ឋមន្រ្តីបានលើកសំណើជូនរដ្ឋាភិបាលអូស្រ្តាលីជួយពិនិត្យពិចារណាលើកិច្ចសហប្រតិបត្តិការការងារបច្ចេកទេសទាក់ទងនិងការរៀបចំធ្វើផែនការមេ នៃការរៀបចំផែនទីកំណត់តំបន់ដាំដុះ ការចាត់ចំណាត់ថ្នាក់ដី គុណភាពដី និងប្រភពទឹកឲ្យសមស្របតាមប្រភេទដំណាំ។ ក្នុងការទទួលបានពត៌មានជាបឋមសម្រាប់គម្រោងនេះ តាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពង់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបានរៀបចំក្រុមការងារនេះរួចជាសម្រេចហើយដើម្បីអនុវត្តតាមផែនរបស់ និងសង្ឃឹមថារដ្ឋាភិបាលអូស្រ្តាលីតាមរយៈលោកជំទាវអគ្គរាជទូតនឹងគាំទ្រគម្រោងនេះឲ្យអស់លទ្ធភាព។ ជាការឆ្លើយតបលោកជំទាវបានសម្តែងនូវទឹកចិត្តសប្បាយយរីករាយចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋ មន្រ្តីទៅកាន់ប្រទេសអូស្រ្តាលីដែលទទួលបានលទ្ធផលជាផ្លែផ្កា។ លទ្ធផលនេះអាចជាបទពិសោធន៍សម្រាប់យកមក អភិវឌ្ឍន៍វិស័យកសិកម្មទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាការធ្វើទំនើបកម្មកសិកម្មក្នុងពេលអនាគត ពិសេសលើផលិតកម្មដំណាំស្រូវតាមរយៈគម្រោងវិនិយោគរបស់វិស័យឯកជននៅកម្ពុជា ហើយលោកជំទាវរំពឹងថាអង្គរកម្ពុជានៅនាំទៅកាន់ទីផ្សារប្រទេសអូស្រ្តាលីកាន់តែច្រើន។ ក្នុងឱកាសនោះផងដែរ លោកជំទាវបានជម្រាបជូនថារដ្ឋាភិបាលអូស្រ្តាលីបានទទួលសំណើរបស់ឯកឧត្តមរដ្ឋមន្រ្តី ហើយបាននិងកំពុង ពិនិត្យ ពិចារណា បន្ទាប់មកនឹងផ្តល់ចម្លើយជូនក្នុងពេលឆាប់ៗ ។ ទន្ទឹមនឹងនេះផងដែរ លោកជំទាវក៏បានជម្រាបជូនឯកឧត្តមបានជ្រាបផងដែរថា រដ្ឋាភិបាលអូស្រ្តាលី នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលរវាង អូស្រ្តាលី អាស៊ាន និងវេទិកាដ៏ទៃទៀត នៅខែមិនាឆ្នាំ២០១៨ ខាងមុខនេះ ហើយសង្ឃឹមថានឹងមានការពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិលើវិស័យកសិកម្ម និងពាណិជ្ជកម្ម រវាងអូស្រ្តាលី និងអាស៊ានផងដែរ ។ ជំនួបពិភាក្សានេះត្រូវបានបញ្ចប់ក្នុងបរិយាកាសស្និតស្នាល យោគយល់គ្នា ប្រកបដោយមិត្តភាពនិងសហប្រតិបត្តិការគ្នាខ្ពស់ ។

Other News
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 108

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 103

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 113

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 112

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 119

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 288

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 261

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 273

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 299

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 314

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 339

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 418

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...