ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោក Vatche PAPAZIAN និងអ្នកស្រី Alexia HOFMANN នាយកគម្រោង ផ្នែកកសិកម្ម អភិវឌ្ឍជនបទ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ៧ មីនា ២០១៨ 3774

នៅវេលាម៉ោង ១៦:៣០ នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោក Vatche PAPAZIAN និងអ្នកស្រី Alexia HOFMANN នាយកគម្រោង ផ្នែកកសិកម្ម អភិវឌ្ឍជនបទ និងជីវចម្រុះ របស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៏នៅទីក្រុងប៉ារីស។ គោលបំណងនៃ ជំនួបនេះគឺ ដើម្បីពិភាក្សាអំពីគម្រោងអភិវឌ្ឍវិស័យកសិកម្ម ជំហានថ្មី និងស្នើសុំការណែនាំពីក្រសួងដើម្បី ជំរុញឲ្យការ អនុវត្តគម្រោងនេះមានប្រសិទ្ធិភាព និងនិរន្តភាព។ លោក Vatche PAPAZIAN បានសម្តែងនូវសេចក្តីសោមន្សរីករាយ ដែល ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតឲ្យលោក និងសហការីបានចូលជួបពិភាក្សាការងារ។ ឆ្លៀតក្នុងឱកាសនេះ អ្នកស្រី Alexia HOFMANN បានជម្រាបជូនថា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៏ កំពុងរៀបចំគម្រោងអភិវឌ្ឍកសិកម្មថ្មី ដែលផ្តោតលើការវិនិយោគប្រព័ន្ធធារាសាស្រ្ត កាត់បន្ថយផលប៉ះពាល់បរិស្ថាន ពង្រឹងប្រព័ន្ធសុវត្ថិភាពស្បៀងអាហារ បង្កើនតម្លៃបន្ថែមទៅលើផលិតផលកសិកម្ម ការគាំទ្រសហគមន៏និងចងក្រងជាសហភាពសហគមន៏ ការអនុវត្តកសិកម្មតាមកិច្ចសន្យា និងការធ្វើពិពិធកម្មកសិកម្មដែលមានភាពវៃឆ្លាតទៅនឹងស្ថានភាពអាកាសធាតុ។

ហើយ AFD ក៏សង្ឃឹមថាស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងកសិកម្ម នឹងផ្តល់នូវធាតុចូលសំខាន់ៗដែលជាបញ្ហាគន្លឹះដែលវិស័យកសិកម្មកំពុងប្រឈម និងអាចប្រឈមនាពេលខាងមុខ ដើម្បីធានាឲ្យការវិនិយោគនៃគម្រោងទទួលបាននូវលទ្ធផលវិជ្ជមាន។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៏ ដែលបាន និងកំពុងគាំទ្រដល់ការអភិវឌ្ឍន៏វិស័យកសិកម្មនៅកម្ពុជា ទាំងហេដ្ឋារចនាសម្ព័ន្ធផ្នែករឹងនិងទន់។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសបន្តថា ចំនួនកសិករដែលប្រកបរបរកសិកម្ម បានថយចុះជាលំដាប់ដោយនៅក្នុងឆ្នាំ២០១៧ ចំនួនកសិកម្មបានថយមកត្រឹមជាង ៤២ភាគរយ និងនៅក្នុងឆ្នាំ២០៣០ ខាងមុខនឹងថយមកត្រឹម ២៩ភាគរយតែប៉ុណ្ណោះ។

ដោយមើលឃើញពីការវិវឌ្ឍនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន និងកំពុងជំរុញឲ្យមានការពង្រីកការប្រើប្រាស់គ្រឿនយន្តកសិកម្ម និងប្រព័ន្ធធារាសាស្រ្តបែបទំនើបដើរដោយប្រព័ន្ធស្វ័យប្រវត្តិ ដើម្បីកាត់បន្ថយការប្រើប្រាស់កំលាំងពលកម្ម និងផ្តល់ភាពងាយស្រួលដល់កសិករក្នុងការបង្កបង្កើនផល។ ក្រសួងក៏មានគោលនយោបាយជំរុញការអភិវឌ្ឍន៏វិស័យកសិកម្ម ដោយផ្អែកទៅតាមតម្រូវការទីផ្សារ និងការអនុវត្តកិច្ចសន្យាកសិកម្ម ដើម្បីធានាដល់និរន្តភាពនៃការដាំដុះ និងបង្កើនកម្រិតជីវភាពប្រជាកសិករ។ ទន្ទឹមនឹងនេះ ក្រសួងក៏បានយកចិត្តទុកដាក់លើការផ្សព្វផ្សាយការធ្វើពិពិធកម្មកសិកម្ម តាមរយៈការការយល់ដឹងពីលក្ខណៈសេដ្ឋកិច្ចនៃការប្រើប្រាស់ដីកសិកម្មដែលមាន ឲ្យស្របទៅតាមស្ថានភាពធនធានដែលមាន ដើម្បីធានាឲ្យមានតុល្យភាពរវាងកំណើនសេដ្ឋកិច្ច និងចំណូលកសិករ។

Other News
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 438

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 456

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 630

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 674

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 635

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 674

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 985

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 997

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 986

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1152

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1195

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1275

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...