លោកជំទាវរដ្ឋលេខាធិការ ហោ ម៉ាលីន អញ្ជើញជាអធិបតីភាព ក្នុង​កម្ម​វិធី​កិច្ចសន្ទនាតុកាហ្វេ ស្តីពី «សក្តានុពលយេនឌ័រ​ក្នុងវិស័យ​កសិកម្ម»

ចេញ​ផ្សាយ​ ២៤ កុម្ភៈ ២០២៦ 2699

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខា​ធិ​ការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីកិច្ចសន្ទនាតុកាហ្វេ ស្តីពី «សក្តានុពលយេនឌ័រក្នុងវិស័យ​កសិកម្ម» ដែលជាវេទិកាធ្វើឡើងក្នុងគោលបំណង​ចែករំលែក​ចំណេះ​ដឹង និងបទពិសោធ អំពីការរួមបញ្ចូលយេនឌ័រ និងពង្រឹងទំនាក់​ទំនង​ក្រុមការងារក្នុងវិស័យកសិកម្ម។
កម្មវិធីមានការចូលរួមពីថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ អនុរដ្ឋ លេខាធិការ រួមជាមួយក្រុមការងារ​យេន​ឌ័រ និងកុមារ នៃក្រសួង កសិកម្ម តំណាងក្រសួងកិច្ចការនារី លោកស្រី 𝗥𝗲𝗯𝗲𝗸𝗮𝗵 𝗕𝗲𝗹𝗹 ប្រធានអង្គការស្បៀង និងកសិកម្ម នៃអង្គការសហ​ប្រជាជាតិ (FAO) និងសហការី សរុបអ្នកចូលរួមប្រមាណ៤០រូប ធ្វើ​ឡើង​​នៅសណ្ឋាគារ កាព្រី បាយហ្វេហ្សី រាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសនៃពិធីបើក លោកជំទាវ ហោ ម៉ាលីន បានសម្តែងនូវ​ការ​វាយតម្លៃខ្ពស់ចំពោះកិច្ចសហការ រវាងក្រុមការងារយេនឌ័រ និង​កុមារ ជាមួយអង្គការ(FAO) ប្រចាំកម្ពុជា ដែលបានឧបត្ថម្ភ​គាំទ្រ​រៀបចំ​វេទិកានេះឡើង។ វេទិកា «កិច្ចសន្ទនាតុកាហ្វេ» គឺជាវិធីសាស្រ្តប្រកប​ដោយ​ភាពច្នៃប្រឌិត និងស្និទ្ធស្នាល ក្នុងការផ្លាស់ប្តូរបទពិសោធ ដើម្បី​ជំរុញ​ការបញ្ជ្រាបយេនឌ័រ ក្នុងវិស័យកសិកម្មឱ្យកាន់តែស៊ីជម្រៅ និង​មាន​ប្រសិទ្ធភាព។
លោកជំទាវបានគូសបញ្ជាក់ទៀតថា ស្ត្រី គឺជាកម្លាំងចលករ និងជា​ឆ្អឹងខ្នងដ៏រឹងមាំ ក្នុងប្រព័ន្ធផលិតកម្ម និងសេវាកម្មកសិកម្ម។ ប៉ុន្តែ​គម្លាត​យេនឌ័រក្នុងការទទួលបានធនធាន ព័ត៌មាន និងសេវាកម្មបច្ចេក​ទេស​នៅតែជាបញ្ហាប្រឈម។ លោកជំទាវលើកទឹកចិត្តដល់បណ្តា​អង្គភាពពាក់ព័ន្ធទាំងអស់ ចំណុះឱ្យក្រសួងកសិកម្ម ចាត់ទុក​វេទិកា​នេះ ជាឱកាសមាសក្នុងការពង្រីកបណ្តាញទំនាក់ទំនង ដើម្បីប្រមូល​នូវ​រាល់ធាតុចូល បញ្ហាប្រឈម និងរកដំណោះស្រាយជាក់ស្តែង​ពីគ្រប់ទិដ្ឋភាព។
ជាចុងបញ្ចប់ លោកជំទាវ ហោ ម៉ាលីន បានបញ្ជាក់បន្ថែមថា រាល់​មតិ​យោបល់ និងបទពិសោធដែលចេញពីការសន្ទនានេះ នឹងក្លាយ​ជា​ពុទ្ធិ​ដ៏មានតម្លៃបំផុត ក្នុងការជួយរៀបចំឡើងនូវ «ផែនការសកម្មភាព​បញ្ជ្រាបយេនឌ័រ ២០២៦-២០៣០» ឱ្យកាន់តែមានភាពរស់រវើក សុក្រិត​ភាព និងបរិយាបន្នពិតប្រាកដ សម្រាប់ទាំងបុរស និងស្ត្រី គឺធ្វើយ៉ាងណាឱ្យស្របគោលនយោបាយក្រសួងកសិកម្មគឺ «មានហូប មានប្រើ មានបាន និងមានរហូត » ៕

Other News
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 371

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 396

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 595

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 660

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 625

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 662

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 943

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 947

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 935

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1102

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1142

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1195

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...