ឯកឧត្តម​​បណ្ឌិត អ៊ុក រ៉ាប៊ុន ជួប​ពិភាក្សា​ជាមួយ​ លោក Grégory Clémente ប្រធាន​​ដេ​ប៉ា​តឺ​ម៉​ង់​​អាស៊ី នៃ​​ទី​ភ្នាក់ងារ​​បារាំង​ សម្រាប់​​ការ​អភិវឌ្ឍន៍ (AFD)

ចេញ​ផ្សាយ​ ២៣ មករា ២០១៨ 3027

នៅ​រសៀល​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានទទួល​ជួប​សវនាការ​ជាមួយ​លោក Grégory Clémente ប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់​អាស៊ី នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍(AFD) និង​សហការី នៅ​ទីស្ដីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

លោក Grégory Clémenteបានលើកឡើង ក្នុងនាម​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍​ដែល​បាន និង​កំពុង​ចូលរួមចំណែក ផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍន៍​អនុវិស័យ​មួយចំនួន​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ជាពិសេស​ការអភិវឌ្ឍ​ន៍​កៅស៊ូ​គ្រួសារ។ ទោះបីជា​ការអនុវត្ត​គម្រោង​ទទួលបាន​លទ្ធផល​ល្អ​គួរ​ឲ្យ​កត់សម្គាល់​ក៏ដោយ​ក៏មាន​បញ្ហា​មួយចំនួន ដូចជា​ការផ្ដល់​កម្មសិទ្ធិ​ដីធ្លី​ដល់​កសិករ​ដែល​ដាំ​កៅស៊ូ ដោយសារ​បញ្ហា​នេះ​ទាក់ទង នឹង​ការខ្ចី​ឥណទាន​របស់​កសិករ​ក្នុងការ​អភិវឌ្ឍន៍​កៅស៊ូ​គ្រួសារ​ក្នុង​ក្របខ័ណ្ឌ​គម្រោង។ ក្រៅពីនេះ​ក៏មាន​គម្រោង​អន្តរក្រសួង​ក្នុង​គោលបំណង​ចូលរួម​សម្រេច​នូវ​ការនាំ​អង្ករ​ចេញ​ឲ្យ​បាន​យ៉ាងតិច ១ លាន​តោន​នៅ​ឆ្នាំ២០១៥ តាម​គោលនយោបាយ​ស្តីពី​ការជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល ហើយក៏​បាន​ជួយ​លើ​ការអភិវឌ្ឍន៍​ផលិតកម្ម​សូត្រ​នៅ​ខេត្តសៀមរាប បាត់ដំបង និង​ពោធិ៍សាត់ ការជំរុញ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ដោយបាន​សហការ​ជាមួយ​នាយកដ្ឋាន​កសិឧស្សាហកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ លោក​បាន​បញ្ជាក់ថា AFD មានលទ្ធភាព​បន្ត​កិច្ចសហប្រតិបត្ដិការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងការ រៀបចំ​យុទ្ធសាស្ត្រ​ជាតិ ឬ គំរូ​កិច្ចសន្យា នីតិវិធី​សម្រាប់​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា និង​ជួយ​កិច្ចការ​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​ព្រមទាំង​ការគិតគូរ​អំពី​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​វិស័យសំខាន់ៗ ក្នុងនោះ​ក៏មាន​វិស័យ​កសិកម្ម​ផងដែរ។

ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​ជូន​ភ្ញៀវ​ថា​ពាក់ព័ន្ធ​នឹង​ការផ្ដល់​កម្មសិទ្ធិ​ដីធ្លី រាជរដ្ឋាភិបាល​បាន​ចាត់​បញ្ជូន​ក្រុម​វរៈ​យុវជន​ស្ម័គ្រចិត្ត​ទៅ​មូលដ្ឋាន​ផ្ទាល់ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្នុងនោះ​បានផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដល់​ប្រជាជន កសិករ រួមទាំង​កសិករ​ដែល​ដាំ​កៅស៊ូ​ជា​លក្ខណៈ​គ្រួសារ​ផងដែរ សម្រាប់​រក្សាទុក និង​ប្រើប្រាស់​នៅ​ថ្ងៃ​អនាគត ហើយ​បញ្ហា​នេះ​រហូតមកដល់​ពេលបច្ចុប្បន្ន​ត្រូវបាន​ដោះស្រាយ និង​កាត់បន្ថយ​យ៉ាងច្រើន ហើយនឹង​ព្យាយាម​បន្ត​ដោះស្រាយ​ទៀត​សម្រាប់​ផលប្រយោជន៍​ប្រជាពលរដ្ឋ។ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ឯកភាព និង​គាំទ្រ​ចំពោះ​ការលើកឡើង​របស់​តំណាង AFD ពាក់ព័ន្ធ​នឹង​ការចូលរួម​ជួយឧបត្ថម្ភ​ដល់​ការអនុវត្ត​គោលនយោបាយ​នាំចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល និង​គំនិត​ផ្តួចផ្ដើម​ជួយ​រៀបចំ​គំរូ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ព្រមទាំង​បានបញ្ជាក់​ពី​ជំហរ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក្នុងការ​ត្រៀម​សហការ​អនុវត្ត។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បាន​រំលឹក​ជូន​ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​មាន​អនុក្រឹត្យ ស្ដីពី​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ហើយ​ដែលមាន​នាយកដ្ឋាន​កសិឧស្សាហកម្ម​ជា​អ្នកទទួលបន្ទុក​អនុវត្ត​ផ្ទាល់ និង​មានច្បាប់​ស្តីពី​សហគមន៍​កសិកម្ម ដែល​ចូល​ជា​ធរមាន​កាលពី​ឆ្នាំ​កន្លងទៅនេះ។ ក្នុង​ច្បាប់​នេះ​តម្រូវ​ឲ្យ​ក្រសួងកសិកម្ម  រៀបចំ​ចេញ​ជា​អត្ថបទ​ក្រោម​ច្បាប់​នេះ​ជាច្រើន​ទៀត សម្រាប់​ជា​មូលដ្ឋាន​ក្នុងការ​រៀបចំ​សហគមន៍​កសិកម្ម ព្រមទាំង​ជំរុញ​ឲ្យ​សហគមន៍​ក្លាយទៅជា​អង្គភាព​កសិពាណិជ្ជកម្ម​តាមរយៈ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ក្នុងន័យ​ឈានទៅ​សម្រេច​គោលនយោបាយ​នាំចេញ​អង្ករ​ឲ្យ​បាន​យ៉ាងតិច ១ លាន​តោន​នៅ​ឆ្នាំ២០១។ ឯកឧត្តម​រដ្ឋមន្ត្រី​បានស្នើ​ឱ្យ​AFDជួយផ្ដល់​ជំនួយ​បច្ចេកទេស ថវិកា ឬ ឯកសារ​ពាក់ព័ន្ធ ដើម្បី​ឲ្យ​ក្រសួង កាន់តែ​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ពិចារណា​រៀបចំ និង​អនុវត្ត​កិច្ចការ​បង្កើត​គំរូ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ក៏ដូចជា​ការពិចារណា​អំពី​ការ បង្កើត​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​កសិកម្ម និង​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​សម្រាប់​សហគមន៍​កសិក​ម្ម។

ភាគី​បារាំង​បាន​ឯកភាព​ចំពោះ​ការលើកឡើង​របស់​ឯក​ឧត្ដម​រដ្ឋមន្ត្រី ហើយ​ទីភ្នាក់ងារ AFD នឹង​ពិចារណា​អំពី​ករណីនេះ​ដោយ ស្នើ​ឲ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ផ្ដល់​ដល់ទី​ភ្នាក់ងារ AFD នូវ​ឯកសារ​ទស្សនទាន (Concept Note) ដែល​ពន្យល់​លម្អិត​អំពី​តម្រូវការ​ជាក់ស្តែង និង​ចាំបាច់​របស់​ក្រសួង ដើម្បី​ឲ្យ AFD ពិចារណា​ជួយ​តាម​ចំណុច​ដែល​បានលើកឡើង​ខាងលើ​និង​ការពិនិត្យ​លទ្ធភាព​បញ្ជូន​អ្នកជំនាញ​បច្ចេកទេស​មក​បំពេញបេសកកម្ម​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​លម្អិត​បន្ថែម​ជាមួយ​នាយកដ្ឋាន​ជំនាញ​ពាក់ព័ន្ធ។

ជាទី​បញ្ចប់ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​បារាំង និង​ទីភ្នាក់ងារ AFD ដែល​បាន​ជួយឧបត្ថម្ភ​ថវិកា បច្ចេកទេស និង​ធនធានមនុស្ស​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​និង​ការបន្ត​ជួយ​គាំទ្រ​តាម​សំណើ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ហើយ​ក្រសួង​នឹង​ត្រៀម​ចូលរួម ដោយ​ជំរុញ​ឲ្យ​នាយកដ្ឋាន​ជំនាញ​ពាក់ព័ន្ធ​សហការ​ឲ្យ​អស់​លទ្ធភាព​ជាមួយ​ទីភ្នាក់ងារ (AFD) ក្នុងការ​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម ជាពិសេស​ការអភិវឌ្ឍ​ន៍​សហគមន៍​កសិកម្ម និង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា។

កិច្ចសវនាការ​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​បរិយាកាស​រីករាយ ស្និទ្ធស្នាល និង​កិច្ចសហប្រតិបត្ដិការ​ខ្ពស់។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ០៩ មីនា ២០២៥ 230

ឯកឧត្តមអនុរដ្ឋលេខាធិការ ស្រី វុឌ្ឍី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ​ការងារ​សេវាសាធារណៈ និងការប្រមូលផលស្រូវប្រាំងរបស់កសិករ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទអមដំណើរដោយឯកឧត្តម គង់ វ៉ាញ អគ្គាធិការ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ០៩ មីនា ២០២៥ 226

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះសម្រប​សម្រួល​ដោះស្រាយទំនាស់រវាងប្រជានេសាទដូចគ្នា នៅចំណុចអាងទឹកទំនប់៧៨ ក្រុងសៀមរាប ខេត្តសៀមរាប

នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះសម្រប​សម្រួល និងដោះស្រាយទំនាស់រវាងអ្នកនេសាទ...
ចេញ​ផ្សាយ​ ០៨ មីនា ២០២៥ 346

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះជួបសំណេះសំណាល សួរសុខ​ទុក្ខដល់មន្រ្តីជំនាញ និងកងកម្លាំងអន្តរាគមន៍ នៅបឹងទន្លេសាប ខេត្តបាត់ដំបង

នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក មិត្រ សុខសុភ័គ្រ នាយ​អធិការ​រដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប...
ចេញ​ផ្សាយ​ ០៨ មីនា ២០២៥ 338

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំងកុមារ អញ្ជើញដឹកនាំក្រុមការងារ ចុះគាំទ្រ​តម្រង់​ទិសការអនុវត្តន៍ការងាររបស់មន្ត្រីកសិកម្មឃុំ-សង្កាត់ទាំងចាស់ និងថ្មី នៅខេត្ត​គោលដៅចំនួន៤

ចាប់ពីថ្ងៃទី០៥-០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​​​ធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 370

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ទទួលជួបពិភាក្សាការងារ​ជាមួយបណ្តារោងម៉ាសុីនកិនស្រូវក្នុងខេត្តបាត់ដំបង

នៅរសៀលថ្ងៃទី០៧​ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាការងារ​ជាមួយបណ្តារោងម៉ាសុីនកិនស្រូវ...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 377

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បន្តកិច្ចប្រជុំពិភាក្សានិងផ្សព្វផ្សាយអំពីសហគមន៍កសិកម្មទំនើបដល់ប្រជាកសិករនៅខេត្តបាត់ដំបង

នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយថ្នាក់ដឹកនាំនៃក្រសួង បានអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយពីសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្រូវ...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 376

ពិធីសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មនៅខេត្តត្បូងឃ្មុំ

ក្នុងតួនាទីជាដៃគូរបស់ក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជីវករលក់ជី និងថ្នាំកសិកម្មខេត្តត្បូងឃ្មុំ ពេញចិត្តបន្តជួយផ្សព្វផ្សាយបច្ចេកទេសប្រើប្រាស់ជី...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 378

សារលិខិតជូនពរ ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ញើជូន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាស ចម្រើនជន្មាយុ

សារលិខិតជូនពរ ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ញើជូន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 399

ឯកឧត្តម ឌិត ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានចុះពិនិត្យស្ថានភាពទំនប់ប្រព័ន្ធស្រោចស្រពកង្ហត​ នៅស្រុកបាណន់​ ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានចុះពិនិត្យស្ថានភាពទំនប់ប្រព័ន្ធស្រោចស្រពកង្ហត​...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 424

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងលោកជំទាវ​ អញ្ជេីញជាគណៈអធិបតីក្នុងពិធី​អបអរសាទរ​ទិវាអន្តរជាតិនារី​ ៨មីនា​ ខួបលេីកទី១១៤​ ឆ្នាំ២០២៥​

នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ​ បានអញ្ជេីញជាគណៈអធិបតីក្នុងពិធី​អបអរសាទរ​ទិវាអន្តរជាតិនារី​...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 423

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជួបសំណេះសំណាលជាមួយ​បងប្អូនប្រជាពលរដ្ឋ​ផ្សព្វផ្សាយពីសហគមន៍កសិកម្មទំនេីប​ នៅខេត្តពោធិ៍សាត់

នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបសំណេះសំណាលជាមួយប្រជាកសិករជាង២០០គ្រួសារ...
ចេញ​ផ្សាយ​ ០៦ មីនា ២០២៥ 471

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជេីញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនេីបម្ទេសដំណាក់ទ្រយឹង និងអញ្ជេីញជាគណៈអធិបតីក្នុងពិធីចុះកិច្ចសន្យាទិញលក់ "ម្ទេសស្តង់ដាសុវត្ថិភាព" នៅខេត្តពោធិ៍សាត់

នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនេីបម្ទេសដំណាក់ទ្រយឹងចំនួន...