ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពីធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យជលផលប្រចាំឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តបន្តនាឆ្នាំ២០១៨

ចេញ​ផ្សាយ​ ៨ មីនា ២០១៨ 3702

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសុក្រ ០២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាអធិបតីក្នុងពីធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យជលផលប្រចាំឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តបន្តនាឆ្នាំ២០១៨ និងមានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំក្រសួងដែលជា ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក អគ្គនាយករង ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល និងមន្រ្តីរាជការក្រោមឱវាទក្រសួងមួយចំនួនទៀតផងដែរ។ បន្ទាប់ពី ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានរាយការណ៍ជូនអង្គពិធីជ្រាបពីសមិទ្ធផលការគ្រប់គ្រង ការការពារ និងអភិវឌ្ឍការងារជលផល ដែលសម្រេចបានក្នុងឆ្នាំ២០១៧ និងលើកទិសដៅសកម្មភាពសំខាន់ៗសម្រាប់ឆ្នាំ២០១៨ រួចមក ឯកឧត្តម រដ្ឋមន្រ្តីបាន ផ្តល់ប្រសាសន៍ផ្តាំផ្ញើរ និងណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរដ្ឋបាលជលផលយកទៅអនុវត្តបន្តក្នុងឆ្នាំ២០១៨ឲ្យទទួលបានជោគជ័យ ដូចខាងក្រោម៖ ទី១.បន្តពង្រីកការគ្រប់គ្រង និងបង្រ្កាបបទល្មើសជលផល និងការកាប់រាន ដុត ឈូសឆាយដីព្រៃលិចទឹកយកដីធ្វើកម្មសិទ្ធិតាមគ្រប់រូបភាព ដោយត្រូវសហការជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ អង្គភាពពាក់ព័ន្ធ អយ្យការ និងតុលាការ ព្រមទាំងបន្ដយកចិត្ដទុកដាក់ជំរុញការបោះបង្គោលព្រំដែនព្រៃលិចទឹកឱ្យបានឆាប់រហ័ស។ ទី២.ពង្រឹងសមត្ថភាពសហគមន៍នេសាទ ឱ្យបានរឹងមាំ ការពង្រឹងការងារគ្រប់គ្រងនៅតំបន់អភិរក្ស។ យកចិត្ដទុកដាក់បង្កើតមុខរបរចិញ្ចឹមជីវិតរបស់ប្រជាសហគមន៍ តាមរយៈការជំរុញវារីវប្បកម្មនៅក្នុងកន្លែងនេសាទសហគមន៍ និងត្រូវបន្តរៀបចំចុះបញ្ជីសហគមន៍នេសាទ និងជំរុញអំពីការបំពេញលក្ខខណ្ឌតម្រូវរបស់សហគមន៍ដើម្បីទទួលបានមូលនិធិ៤លានរៀលតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ទី៣.បន្ដសិក្សាស្រាវជ្រាវប្រភេទពូជត្រី ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ និងទីផ្សារនាំចេញត្រូវការ និងត្រូវបង្កើនសមត្ថភាពបច្ចេកទេសវារីវប្បកម្មដល់មន្ដ្រីជលផល ឱ្យបានកាន់តែប្រសើរឡើងថែមទៀត ដោយឡែកស្ថានីយ៍ភ្ញាស់កូនត្រីពូជនីមួយៗ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីបង្កាត់ភ្ញាស់កូនត្រីពូជឱ្យបានច្រើន។ ទី៤.ធ្វើបច្ចុប្បន្នភាព និងពង្រឹងនូវការអនុវត្តបទដ្ឋានគតិយុត្តដែលចាំបាច់ ព្រមទាំងរៀបចំឱ្យមានមន្ទីរពិសោធន៍សម្រាប់វិភាគគុណភាព និងសុវត្ថិភាពផល ផលិតផលជលផល ដើម្បីជួយសម្រួលដល់ការអនុវត្តប្រព័ន្ធតាមដាន និងត្រួតពិនិត្យគុណភាពឱ្យកាន់តែមានប្រសិទ្ធភាព និងធានាបាននូវសុខុមាលភាពសាធារណៈ។ ទី៥. ស្រាវជ្រាវអំពីកត្តាផ្សេងៗដែលជះឥទ្ធិពលដល់បរិមាណផលត្រី ទំហំត្រី ផលស្តុកធម្មជាតិ។ បន្តស្រាវជ្រាវពីផលប៉ះពាល់លើធនធានជលផល ការប្រែប្រួលរបបទឹកជំនន់ទន្លេមេគង្គ បណ្តាលមកពីការអភិវឌ្ឍគម្រោងមួយចំនួននៅក្នុងអាងទន្លេផ្នែកខាងលើ ។ ទី៦.បន្តខិតខំប្រឹងប្រែងការកសាងសមត្ថភាពផ្ទៃក្នុងឲ្យបានល្អធានាបានភាពរឹងមាំជាម្ចាស់អង្គភាពថវិកា ដើម្បីជៀសវាងបាន នូវវិធានការទៅតាមផ្លូវច្បាប់ និងរដ្ឋបាល ទៅលើអង្គភាពនានា ដែលបណ្តាលមកពីអង្គភាពណាមួយពុំមានឆន្ទៈ និងធ្វើឲ្យមានបញ្ហាដល់ការគ្រប់គ្រងនិងការប្រើប្រាស់ថវិកាដែលបង្កឡើងនូវភាពមិនប្រក្រតី និងជះឥទ្ធិពលអសកម្មដល់ក្រសួងទាំងមូល។ ជាចុងក្រោយឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការជាតិ-អន្តរជាតិ មេត្តាយកចិត្តទុកដាក់ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីផលប្រយោជន៍នៃធនធានមច្ឆជាតិ ផលមហន្តរាយនៃការបាត់បង់ព្រៃលិចទឹក ដែលបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់បរិស្ថាន ការបង្កឱ្យមានឱនភាពដី ធនធានធម្មជាតិ សហគមន៍មូលដ្ឋាន និងសង្គមជាតិទាំងមូល។ សូមងាកមកធ្វើកសិកម្មចម្រុះឱ្យអស់លទ្ធភាព តាមគ្រប់រូបភាពក្រោមការជួយណែនាំបច្ចេកទេសកសិកម្មសមស្របពីគ្រប់ជំនាញពាក់ព័ន្ធ ដើម្បីកាត់បន្ថយភាពក្រីក្រនិងការធ្វើចំណាកស្រុក។

Other News
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 438

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 456

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 630

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 675

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 635

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 674

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 985

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 997

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 986

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1152

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1195

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1276

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...