ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារ​ចុះត្រួត​ពិនិត្យ​ការងារពាក់ព័ន្ធផលិតកម្មសត្វ ផ្តោតសំខាន់លើការគ្រប់គ្រងកសិដ្ឋាន សត្តឃាតដ្ឋាន និងការធ្វើអាជីវកម្មពិឃាតសត្វ នៅខេត្តចំនួន៣

ចេញ​ផ្សាយ​ ១៥ មករា ២០២៥ 72

ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​ចុះតាមដាន ត្រួតពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វ ដោយផ្តោតសំខាន់​លើការ​គ្រប់គ្រងកសិដ្ឋាន សត្តឃាតដ្ឋាន និងការធ្វើអាជីវកម្មពិឃាតសត្វនៅ​ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។ ក្នុងនោះក៏មានចូលរួម​ពីឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន​សុខភាពសត្វ និងផលិតកម្មសត្វ និងតំណាងនាយកដ្ឋានជំនាញ និងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅខេត្តទាំង៣។

នាឱកាសនោះ ឯកឧត្តម ម៉ាន សុគ្រី បានគូសបញ្ជាក់ថា ការគ្រប់គ្រងកសិដ្ឋាន សត្តឃាតដ្ឋាន និងការធ្វើអាជីវកម្មពិឃាតសត្វ ជាកត្តាចម្បងដើម្បីទប់ស្កាត់​ការរីករាល​ដាលជំងឺសត្វ ការពារសុខភាពសត្វ ធានាគុណភាពផលិតផល និងការពារ​​សុខមាលភាពសាធារណៈ។ ការបង្កើតសត្តឃាតដ្ឋាន និងការធ្វើ​អាជីវកម្ម​​ពិឃាតសត្វ ត្រូវមានលិខិតអនុញ្ញាតចេញដោយសមត្ថកិច្ចផលិតកម្ម និងបសុព្យាបាល។

ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា ក្នុងការធានាបាននូវនិរន្តភាពនៃការផ្គត់ផ្គង់​ផលិតផលសត្វប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់ទីផ្សារនោះ ត្រូវមាន​ការ​ចូលរួមសហការពីសមត្ថកិច្ចជំនាញ (ទាំងកសិដ្ឋាន ទាំងសត្តឃាត​ដ្ឋាន និង​ការ​ធ្វើ​អាជីវកម្មពិឃាតសត្វ) មន្ត្រីប្រចាំការតាមសត្វឃាតដ្ឋាន ម្ចាស់សត្តឃាត​ដ្ឋាន និងអ្នកធ្វើអាជីវកម្មពិឃាតសត្វ ទើបទទួលបានលទ្ធផល​ការងារល្អ​ប្រសើ​រ​ទាំងអស់គ្នា និងទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់។

ដោយឡែកចំពោះកសិដ្ឋានចិញ្ចឹមសត្វ របស់ក្រុមហ៊ុន ហ៊ងអាញ់ ស្ថិតនៅឃុំស្រែ​អង្ក្រង ស្រុកកូនមុំ ខេត្តមណ្ឌលគិរី  ឯកឧត្តម បានសម្តែងការស្វាគមន៍ និងគាំទ្រ​សកម្មភាពវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមសត្វគោ សម្រាប់ធ្វើការនាំទៅបរទេស ប៉ុន្តែក្រុមហ៊ុនក៏ត្រូវសហការជាមួយអង្គភាពជំនាញក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធានាការគ្រប់គ្រង ការអភិវឌ្ឍនិងការពារ​សុខភាព​សត្វ។

ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ម្ចាស់សត្តឃាតដ្ឋាន ក្នុង​ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ឱ្យធ្វើកិច្ចសន្យាកែលម្អ​នូវចំណុច​ខ្វះខាត ដោយត្រូវជួសជុលតាមលក្ខខណ្ឌ បច្ចេកទេស ស្របតាមបទប្បញ្ញត្តិ​នៃច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ។ លើសពីនេះទៀតមន្ត្រីជំនាញ ត្រូវគ្រប់គ្រង និងតាមដានការអនុវត្តរបស់ម្ចាស់សត្តឃាតដ្ឋានឱ្យអនុវត្តបទបញ្ជាផ្ទៃក្នុងសម្រាប់ប្រតិបត្តិក្នុងសត្តឃាតដ្ឋាន ស្តីពីសុខុមាលភាពសត្វ អនាម័យ និងបរិស្ថាន ដើម្បីធានាបានសាច់ ឬផលិតផលសាច់ ត្រូវតែមានអនាម័យ ហើយត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តដែលនៅជាធរមាន៕

Other News
ចេញ​ផ្សាយ​ ១៥ មករា ២០២៥ 24

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អនុញ្ញាតឱ្យក្រុមហ៊ុន Hernan Agriculture Investment Group ចូលសម្តែងការគួរសម និងពិភាក្សាអំពីការវិនិយោគក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា បានអនុញ្ញាតឱ្យក្រុមហ៊ុន Hernan Agriculture Investment Group របស់ខេត្ត​ហឺណាន​ ប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីការវិនិយោគកែច្នៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ មករា ២០២៥ 44

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង

នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ស្ថានភាពថ្លៃស្រូវ...
ចេញ​ផ្សាយ​ ១៥ មករា ២០២៥ 71

ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី កុសល អញ្ជើញជាអធិបតី ប្រជុំ និងចុះពិនិត្យដី១ទីតាំង ដែលស្នើសុំជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរកសិកម្ម ខេត្តកណ្តាល

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាគណអធិបតីចូលរួមកិច្ចប្រជុំ ចុះពិនិត្យ និងពិភាក្សា ដីចំនួន១ទីតាំង...
ចេញ​ផ្សាយ​ ១៥ មករា ២០២៥ 73

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារ​ចុះត្រួត​ពិនិត្យ​ការងារពាក់ព័ន្ធផលិតកម្មសត្វ ផ្តោតសំខាន់លើការគ្រប់គ្រងកសិដ្ឋាន សត្តឃាតដ្ឋាន និងការធ្វើអាជីវកម្មពិឃាតសត្វ នៅខេត្តចំនួន៣

ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​ចុះតាមដាន ត្រួតពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វ...
ចេញ​ផ្សាយ​ ១៥ មករា ២០២៥ 75

សែនក្រអូប០១៖ ពូជស្រូវកម្ពុជា ឆ្ពោះទៅកាន់ទីផ្សារពិភពលោក

សែនក្រអូប០១ គឺជាពូជស្រូវស្រាល មិនប្រកាន់រដូវ ដែលបន្សុទ្ធនិងបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៥ មករា ២០២៥ 77

ពូជស្រូវសែនក្រអូប០១ កំពុងមានការចាប់អារម្មណ៍ខ្លាំងលើទីផ្សារអន្តរជាតិ

ពូជស្រូវសែនក្រអូប០១ ជាប្រភេទស្រូវក្រអូបស្រាលដែលមានរយៈពេលខ្លី មិនប្រកាន់រដូវ ទទួលបានទិន្នផលខ្ពស់។ បច្ចុប្បន្នកសិករ៤០%កំពុងដាំដុះ ដែលពូជស្រូវនេះមានតម្រូវការច្រើននៅទីផ្សារចិន...
ចេញ​ផ្សាយ​ ១៥ មករា ២០២៥ 78

«សហគមន៍កសិកម្មទំនើប»៖ រួមគ្នាប្រែក្លាយការធ្វើកសិកម្មនៅកម្ពុជា ពីលក្ខណៈគ្រួសារ ទៅជាទម្រង់សហគ្រាសសេដ្ឋកិច្ចរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ទាំងលើផ្នែកថ្លៃដើម បរិមាណ និងគុណភាព

«សហគមន៍កសិកម្មទំនើប»៖ រួមគ្នាប្រែក្លាយការធ្វើកសិកម្មនៅកម្ពុជា ពីលក្ខណៈគ្រួសារ ទៅជាទម្រង់សហគ្រាសសេដ្ឋកិច្ចរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ទាំងលើផ្នែកថ្លៃដើម...
ចេញ​ផ្សាយ​ ១៥ មករា ២០២៥ 112

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យទីតាំងប្រមូលទិញស្រូវ នៅភូមិស្រះរាំង​ ឃុំស្រះរាំង​ ស្រុកមង្គលបុរី​ ខេត្តបន្ទាយមានជ័យ

នាល្ងាចថ្ងៃទី១៤ ខែមករា​ ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យទីតាំងប្រមូលទិញស្រូវ នៅភូមិស្រះរាំង​ ឃុំស្រះរាំង​...
ចេញ​ផ្សាយ​ ១៥ មករា ២០២៥ 111

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជួបសំណេះសំណាល​ និងពិភាក្សាការងារជាមួយក្រុមហ៊ុនបៃតងកម្ពុជា ភីអិលសុី និងរោងចក្រកិនស្រូវ​ កែច្នៃអង្ករ​ ឡាយសែ ស្ថិតនៅស្រុកថ្មគោល​ និងក្រុងបាត់ដំបង ខេត្តបាត់ដំបង

នារសៀលថ្ងៃទី១៤ ខែមករា​ ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជួបសំណេះសំណាល​ និងពិភាក្សាការងារជាមួយក្រុមហ៊ុនបៃតងកម្ពុជា...
ចេញ​ផ្សាយ​ ១៤ មករា ២០២៥ 134

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ​ ដែលមានបញ្ហាតម្លៃស្រូវ​ ស្ថិតនៅភូមិព្រៃដំរី​ ឃុំព្រែកតូច​ ស្រុកមោងឬស្សី ខេត្តបាត់ដំបង

នាព្រឹកថ្ងៃទី១៤ ខែមករា​ ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ​ ដែលមានបញ្ហាតម្លៃស្រូវ​...
ចេញ​ផ្សាយ​ ១៤ មករា ២០២៥ 136

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យទីតាំងផលិតស្រូវប្រាំងនៅខេត្តបាត់ដំបង

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យទីតាំងផលិតស្រូវប្រាំង...
ចេញ​ផ្សាយ​ ១៤ មករា ២០២៥ 137

ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មជី-ថ្នាំកសិកម្ម នៅខេត្តតាកែវ

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ...