Other News
បន្ទាប់ពីបានពិនិត្យមើលនូវបច្ចេកទេសនៃការរៀចំប្រព័ន្ធស្រោចស្រព ការរៀបចំដី និងការដាំដុះដំណាំរបស់កសិករអូស្រ្តាលីរួចមក នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ គណប្រតិភូបានចុះពិនិត្យមើលរោងម៉ាស៊ីនកិនអង្ករប្រភេទស្វ័យប្រវត្តិរបស់ក្រុមហ៊ុនសាន់រៃ ដែលមានលទ្ធភាពផលិតអង្ករផ្គត់ផ្គង់ចែកចាយក្នុងស្រុក និងនាំចេញបាន ២៥០ ០០០តោនក្នុងមួយឆ្នាំ។ ក្រៅពីនេះក្រុមហ៊ុនក៏បានផលិតកែច្នៃជាប្រភេទនំស្រួយ ដែលប្រើប្រាស់វត្ថុធាតុដើមពីអង្ករផងដែរ។