ទិវា​សៀវភៅ​នៅតំបន់​ជនបទ​ដើម្បី​បង្កើន​ចំណេះដឹង

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 4334

សៀវ​ភៅ​ជិត៤០០មុខ សើ្ម​នឹង​ជិត២.០០០ក្បាល ត្រូវ​បាន​ធ្វើ​អំណោយ​ផង​ដល់​សាលា​ទាំង​៦​ទូទាំង​ឃុំ និង​ជា​ការ​បំផុស​អំណាន​ផង​នៅ​ក្នុង​ទិវា​សៀវភៅ ដែល​ប្រារព​ធ្វើ​ឡើង​កាល​ពី​ថៃ្ង​ទី២១ ខែ​កុម្ភៈ​នៅ​សាលា​បឋម​សិក្សា​ត្នោត​ជុំ​ឃុំ​អូសារាយ ស្រុក​ត្រាំកក់។ នេះ​ជា​គំនិត​ផ្តួចផ្តើម​របស់​លោក ច័ន្ទ​សារុន​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ និង​ជា​លើក​ទី២ ដែល​បាន​ធ្វើ​ឡើង​នៅ​ទីនោះ។ 

សៀវភៅ​នោះ មាន​ចំនួន​៣៨៧​មុខ ស្មើ​នឹង​ជិត១.៨៨៣​ក្បាល ជា​អំណោយ​របស់​លោក​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម និង​របស់​លោក​គ្រូវអ៊ីវ សារិក។ សៀវភៅ​ទាំងនោះ​និយាយ​ពី​ចំណេះដឹង​ផ្សេងៗ និង​អំពី​បំណិន​ជីវិត​ទាក់ទង​ទៅ​នឹង​ការងារ​កសិកម្ម។

លោក​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ដែល​អញើ្ជញ​ចូល​រួម​នៅ​ក្នុង​ពីធី​នេះ​ដោយ​ផ្ទាល់ បាន​សំដែង​នូវ​ការ​រីករាយ​ដោយ​បាន​ឃើញ​លោកគ្រូ អ្នកគ្រូ សិស្សា​នុ​សិស្ស ប្រជា​កសិករ​បានម​ក​ចូលរួម​នៅ​ក្នុង​ទិវានេះ។ លោក​បាន​ចូលរួម​លើកទី១ កាល​ពីថ្ងៃ​ទី២៤ ខែ​មករា​ឆ្នាំ២០០៩។
បំណង​នៃ​ការ​ប្រារព្ធ ទិវា​សៀភៅ​នៅ​តំបន់​ជនបទ​នេះ គឺ​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ទី៣ ខែមករា នៃឆ្នាំនីមួយៗដើម្បីជាការអបអរសាទរដល់ទិវាជ័យជំនះ៧មករា លើរបបប្រល័យពូជសាសន៍ប៉ុលពត ។ ទិវានេះក៏ដើម្បីបំផុស​ឡើងវិ​ញ​នូវ ប្រពៃ​ណី​អាន​សៀវ​ភៅ​របស់​ប្រជា​ពលរដ្ឋ​ដែលមិ​ន​ថា​តែ​នៅ ទី​ក្រុង ក៏​ដូច​ជា​ជនបទ។ ជាមួយ​នេះ​ក៏​ដើម្បី​ធានា​នូវ​សមធម៌​នៃ​ការសិក្សា ពោល​នៅ​ជនបទ​ក៏័មាន​សៀវភៅ​អាន​ដែរ បើ​ទោះ​បី​ជា​នៅ​ឆ្ងាយ​ពី​ទីក្រុង​ក៏ដោយ។ ឮ​លោក​រដ្ឋមន្រ្តី​បាន​មាន​ប្រសាសន៍​ថា ការ​អាន​សៀវភៅ​បច្ចុប្បន្ន​មាន​ការ​ធ្លាក់​ចុះ។ គុណភាព​សំណេរ​មិន​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​របស់​អ្នក​អាន។ គឺ​ដោយ​ហេតុ​នេះ​ហើយ​ទើប​លោក​ជំរុញ​អោយ​មាន​ការ​រៀបចំ​ទិវា​នេះ​នៅ​ជនបទ ដើម្បី​លើក​ស្ទួយ​សំណេរ​បង្កើន​ចំណេះដឹ​ងប​ង្កើន​បំនិន​ជីវិត។ លោក​បាន​ពន្យល់​ដល់​អ្នក​ចូលរួម​អំពី​សារ​សំខាន់​នៃ​ការអាន។ លោក​បាន​បញ្ជាក់ថា​អ្វី​ដែល​លោ​ក​ចង់ឃើញ ចង់​បាន គឺ​មិនថា​តែ​នៅ​ទីក្រុង​រឺ​ជនបទ គឺ​ត្រូវ កសាង​សង្គម​មួយ​ដែល​និយម​ការ​អាន។ ដើម្បី​សំរេច​បាន​ដូចនេះ មាន​តែ​លោកគ្រូ អ្នកគ្រូ មាតា​បិតា អាណា​ព្យាបាល​សហគមន៍​រួមគ្នា​លើក​ទឹកចិត្ត និង​បង្កើន​ឳកាស​អោយ​កុមារ​បាន អាន និង​មាន​ទំលាប់​នៅ​ក្នុង​ការ​អាន។ លោក​បាន​រំលឹក​ទៀតថា ការ​អានជួ​យដ​ល់ការ​កែប្រែ​ឥរិយាបថ​នៅក្នុង​ការងារ​កសិកម្ម​ផងដែរ​ពីព្រោះប​ណ្តា​សៀវភៅ​មួយចំនួន បាន​ផ្តល់​អោយ​កសិករ​និង​សិស្ស​នូវ​ចំណេះ​លេដឹងនេះ។

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12