ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកពិនិត្យសកម្មភាពផលិត និងកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន សានតាណាអាហ្គ្រោប្រដាក់ (SANTANA)

ចេញ​ផ្សាយ​ ២៧ មេសា ២០២០ 5955

នៅព្រឹកថ្ងៃដដែល ចេញពីក្រុមហ៊ុន ឆាយណាហ្គ្រេតខល ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកពិនិត្យសកម្មភាពផលិត និងកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន សានតាណាអាហ្គ្រោប្រដាក់ (SANTANA) នៅភូមិជីអោក ឃុំរម្យណី ស្រុករវាង។

លោកនាយកក្រុមហ៊ុន អ៊ុន គឹមសាន បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា ក្រុមហ៊ុនធ្វើការអភិវឌ្ឍដំណាំស្វាយចន្ទីច្រើនឆ្នាំមកហើយលើផ្ទៃដីចំនួន ៨៥០ហ.ត ហើយបច្ចុប្បន្នប្រមូលផលបានលើផ្ទៃដី ២៥០ហ.ត ប្រើពូជ M23 ផ្តល់ទិន្នផលបាន ៤-៥តោន/ហ.ត(បរិមាណផលអាស្រ័យទៅតាមរដូវកាល និងអាយុប្រមូលផល)។ នៅឆ្នាំ២០១៧ ចាប់ផ្តើមសាងសង់រោងចក្រកែច្នៃ វេចខ្ចប់ នាំចេញទៅកាន់ទីផ្សារចិនធំជាងគេ មានទីផ្សារអឺរ៉ុប កូរ៉េខាងត្បូងផងដែរ។ រោងចក្រអាចធ្វើការកែច្នៃបាន ១០តោន/ថ្ងៃ មានលទ្ធភាពហាលសម្ងួតបាន ៣៥តោន ដោយប្រើកម្លាំងពលកម្ម១២០នាក់ (ភាគច្រើនជាស្រ្តី)។ មួយចំនួនធំនៃបរិមាណផលគ្រាប់ស្វាយចន្ទី ក្រុមហ៊ុនប្រមូលទិញពី ៣៥ សហគមន៍នៅទូទាំងខេត្តព្រះវិហារ។ ទិសដៅអនាគត ចង់ពង្រីកផ្ទៃដីដាំដុះឲ្យដល់ ១០០០ហ.ត ត្រូវការផលស្រស់ ១០ ៥០០តោន/ឆ្នាំ ដើម្បីផលិតផលិតផលសម្រេចឲ្យបាន ៣០០០តោន/ឆ្នាំ។ ក្រៅពីផលិតផលស្វាយចន្ទី ក្រុមហ៊ុនគ្រោងនឹងបង្កើតរោងចក្រកែច្នៃផ្លែស្វាយដើម្បីនាំចេញនៅឆ្នាំ២០២១ ផងដែរ។ បច្ចុប្បន្នតម្លៃគ្រាប់ស្វាយចន្ទីមានតម្លៃ ៤៥០០រៀល/kg ប៉ុន្តែមុនសម័យកូវីដ-១៩ តម្លៃ ៦៥០០-៧០០០រៀល/kg។ គិតជាមធ្យមចំណូលប្រចាំឆ្នាំក្នុង ១ហ.ត បាន ២០០០ដុល្លារ (អាស្រ័យលើពូជ គុណភាព និងទីផ្សារ)។ លោកនាយកក្រុមហ៊ុន ក៏បានជម្រាបឯកឧត្តមរដ្ឋមន្រ្តីអំពីបញ្ហាប្រឈមមួយចំនួនផងដែរដូចជាតម្លៃអគ្គិសនី ការដឹកជញ្ជូន និងបែបបទរដ្ឋបាលមួយចំនួន។

ចំណាយពេលចុះពិនិត្យ និងស្តាប់ការធ្វើបទបង្ហាញអំពីដំណើរការខ្សែច្រវាក់ផលិតកម្មកែច្នៃរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមហ៊ុនដែលបានដាក់ទុនវិនិយោគធ្វើការអភិវឌ្ឍវិស័យផលិតកម្មស្វាយចន្ទីតាំងពីចំណុចចាប់ផ្តើម រហូតដល់ផលិតផលសម្រេចដើម្បីនាំចេញ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចរបស់ក្រសួងក្នុងការអភិវឌ្ឍបែបខ្សែច្រវាក់ផលិតកម្មពេញលេញ គ្រប់ជ្រុងជ្រោយពី A to Z ក្នុងបំណងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឲ្យអស់លទ្ធភាព សេវាកម្ម បង្កើតការងារ បង្កើនតម្លៃបន្ថែមជំរុញការនាំចេញ បង្កើតស្តង់ដារ និងធានាគុណភាព ដើម្បីធ្វើការប្រកួតប្រជែង និងបង្ហាញទីផ្សារអន្តរជាតិថាជាផលិតផលកម្ពុជា។ ទាំងនេះគឺជាឆន្ទ:របស់ក្រសួង ដូច្នេះក្រៅពីសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាន ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនទៀត ដើម្បីពង្រីកសក្តានុពលផលិត កែច្នៃ និងបង្កើនបរិមាណនាំចេញ ដោយត្រូវធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយសហគមន៍ផលិត ដោយត្រូវសហការជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ ត្រូវខិតខំស្វែងរកប្រភពឥណទានពីធនាគារអភិវឌ្ឍអាស៊ី ធនាគារពិភពលោក ធនាគារអភិវឌ្ឍជនបទ និងកសិកម្ម។ល។ ដើម្បីពង្រីកសមត្ថភាពផលិតនាពេលអនាគត។

Other News
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 67

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 62

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 82

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 83

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 82

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 267

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 244

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 257

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 284

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 305

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 322

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 411

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...