Other News
ព្រឹកថ្ងៃ១រោច ខែប.សាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនាឆ្នាំ ២០១៨ នេះលោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម និងលោក ភៀតធឺរ អ៊ីបម៉ា តំណាងអង្គការ CAVAC ប្រចាំនៅកម្ពុជាបានអញ្ជើញបើក សិក្ខាសាលាផ្សព្វផ្សាយអំពីខ្លឹមសារប្រការស្តីពី "គោលការណ៍ណែនាំសម្រាប់ស្លាកសញ្ញាព័ត៌មាន និងគំរូស្លាកសញ្ញាព័ត៌មាននៃថ្នាំកសិកម្ម" ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងនិងការពារបានដោយសុវត្ថិភាពដល់អ្នកប្រើប្រាស់ ដែលមានការចូលរួមពីក្រុមហ៊ុនថ្នាំកសិកម្មប្រមាណជាង ១០០នាក់ ។