ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (Memorandum of Understanding, MOU) អមដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក

ចេញ​ផ្សាយ​ ៨ មីនា ២០១៨ 3928

នៅទីស្តីការក្រសួងនារសៀលថ្ងៃច័ន្ទ០៥ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ មានពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (Memorandum of Understanding, MOU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រសួងដែនដីហេដ្ឋារចនាសម័្ពន្ធ ដឹកជញ្ជូន និងក្រុមហ៊ុននៃសាធារណៈរដ្ឋកូរ៉េ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលមួយចំនួនទៀត។ ជារួមខ្លឹមសារនៃ MOU នេះគឺពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងស្តីពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានកសិកម្ម និងការធ្វើផែនទីកំណត់តំបន់ដាំដុះ។ មានមតិស្វាគមន៍ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណជូនចំពោះក្រុមការងារបច្ចេកទេសនៃភាគីទាំងពីរដែលបានខិតខំយកអស់កម្លាំងកាយចិត្តនិងស្មារតីទទួលខុសត្រូវក្នុងការរៀបចំឯកសារ MOU ដ៏មានសារៈសំខាន់ដែលឈានទៅសម្រេចបានការចុះហត្ថលេខានាពេលនេះ។ MOU នេះមានអត្ថប្រយោជន៍សម្រាប់ធ្វើការអភិវឌ្ឍន៍វិស័យកសិកម្មដែលជាវិស័យមួយមានអាទិភាពក្នុងការទ្រទ្រង់ ឬជំរុញកំណើនសេដ្ឋកិច្ចជាតិទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត។ ដើម្បីរក្សាកំណើនសេដ្ឋកិច្ច ៧% ឲ្យមានស្ថេរភាព និងនិរន្តរភាព តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាគឺបានចង្អុលបង្ហាញឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរៀបចំធ្វើផែនទីកំណត់តំបន់ដាំដុះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានកសិកម្ម និងការធ្វើផែនទីកំណត់តំបន់ដាំដុះ ដែលទទួលបានការគាំទ្រពីសាធារណៈរដ្ឋកូរ៉េ គឺមានអត្ថប្រយោជន៍យ៉ាងខ្លាំងក្នុងការរៀបចំផែនការការងារដាំដុះដំណាំ ដោយជ្រើសរើសពូជដំណាំ ស្របតាមគុណភាពដី ទឹក ក្សេត្របរិស្ថាន និងជាពិសេសស្របទៅតាមតម្រូវការទីផ្សារក្នុងស្រុកក៏ដូចជាទីផ្សារនាំចេញ។ ម៉្យាងវិញទៀត ការកំណត់ផែនទីដាំដុះបានសុក្រឹត្យនិងត្រឹមត្រូវល្អនោះគឺជាព័ត៌មានគន្លឹះដ៏សំខាន់មួយសម្រាប់វិនិយោគិនដើម្បីធ្វើការសម្រេចចិត្តដាក់ទុកវិនិយោគលើការដាំដុះឲ្យត្រូវតាមស្ថានភាព និងគុណភាពដី។ មានមតិនាឱកាសនេះ លោក Ahn Jong-ho នាយកក្រុមហ៊ុននិងជាតំណាងក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងក្រុមហ៊ុននៃសាធារណៈរដ្ឋកូរ៉េ សូមថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទដែលបានជួយសហការក្នុងការរៀបចំឯកសារ MOU ដែលឈានដល់ទទួលបានលទ្ធផលនាពេលនេះ។ ហើយលោកបានបញ្ជាក់ថា កម្ពុជាសម្បូរធនធានកសិកម្មដែលមានសក្តានុពលក្នុងការអភិវឌ្ឍន៍ ដោយឡែកកូរ៉េសម្បូរទៅដោយបច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្ម ដូច្នេះប្រសិនបើកម្មវត្ថុពីរនេះរួមបញ្ចូលគ្នានោះវិស័យកសិកម្មកម្ពុជាប្រាកដជាមានការអភិវឌ្ឍន៍ជាមិនខាននាពេលអនាគត។ ប្រទេសកូរ៉េធ្លាប់ឆ្លងកាត់ឧបសគ្គជាច្រើនរាប់មិនអស់ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ដូចជាប្រទេសកម្ពុជាកំពុងតែជួបប្រទះ តែដោយសារការប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យ ទើបធ្វើឲ្យវិស័យមួយនេះមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃ។ យ៉ាងណាមិញ កម្ពុជាក៏ដូចច្នេះដែរ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានកសិកម្មនិងការធ្វើផែនទីកំណត់តំបន់ដាំដុះ នឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជានាពេលអនាគតដ៏ខ្លី។ ក្រុមហ៊ុនសន្យាថានឹងប្រើប្រាស់បច្ចេកវិទ្យាទំនើបៗក្នុងការអនុវត្តគម្រោងនេះ ធ្វើយ៉ាងណាឲ្យទទួលបានលទ្ធផលល្អប្រសើរតាមអ្វីដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរំពឹងទុក។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង ឯកឧត្តមរដ្ឋមន្រ្តីសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនកូរ៉េដែលបានជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ជាក់ស្តែងនាពេលនេះតាមរយៈក្រសួងដែនដីហេដ្ឋារចនាសម័្ពន្ធ ដឹកជញ្ជូន និងក្រុមហ៊ុននៃសាធារណៈរដ្ឋកូរ៉េបានគាំទ្រលើគម្រោងនេះ ហើយសង្ឃឹមនិងជឿជាក់ថានឹងទទួលបានលទ្ធផលល្អប្រសើរដូចដែលរាជរដ្ឋាភិបាលនិងក្រសួងចង់បាន។

Other News
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 438

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 456

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 630

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 675

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 635

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 674

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 985

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 997

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 986

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1152

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1195

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1276

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...