ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធបើកដំណើរការក្រុមហ៊ុន បាយអូអ៊ែកធីវ ថេកណូឡូជី ឯ.ក និងកម្មវិធីណែនាំស្តីពីគំនិតជីវសាស្ត្របរិស្ថានបៃតងដើម្បីនិរន្តរភាពកសិកម្មនៅកម្ពុជា

ចេញ​ផ្សាយ​ ៧ មីនា ២០១៨ 5035

សណ្ឋាគារសូហ្វីតែលភ្នំពេញ កាលពីព្រឹកថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញចូលរួមជាគណ:អធិបតីក្នុងពិធីសម្ពោធបើកដំណើរការក្រុមហ៊ុន បាយអូអ៊ែកធីវ ថេកណូឡូជី ឯ.ក និងកម្មវិធីណែនាំស្តីពីគំនិតជីវសាស្ត្របរិស្ថានបៃតងដើម្បីនិរន្តរភាពកសិកម្មនៅកម្ពុជា។ នាឱកាសនេះឯកឧត្តម រដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនបាយអូអ៊ែកធីវ ថេកណូឡូជី ឯ.ក ដែលបានខិតខំរៀបចំឲ្យមានការជួបជុំរវាងវិស័យឯកជន អង្គភាពជំនាញផ្នែកកសិកម្ម តំណាងសហគមន៍កសិកម្ម មកពីបណ្តារាជធានីខេត្ត ដើម្បីទទួលបាននូវធាតុចូលថ្មីៗបន្ថែមទៀតពាក់ព័ន្ធការប្រើប្រាស់ជីកសិកម្ម និងថ្នាំកសិកម្មសរីរាង្គប្រកបដោយភាតរបរិស្ថាននៅកម្ពុជា ដែលជាគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់និងបង្កើននូវអាហារូបត្ថម្ភ ផលិតភាព គុណភាព សុវត្ថិភាព ឲ្យបានសមស្របតាមស្តង់ដារអន្តរជាតិ ឆ្លើយតបទៅតាមតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស។ ជារួមស្របតាមគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ការធ្វើទំនើបកម្ម បង្កើនសមត្ថភាពក្នុងការកែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់សង្គមសេដ្ឋកិច្ចជាតិឲ្យដើរទាន់កំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ដែលកម្ពុជាបន្តទទួលបានក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយ ស្របពេលនិងគោលនយោបាយប្រែប្រជាជនកម្ពុជាឲ្យក្លាយជាអ្នកមានចំណូលមធ្យម កម្រិតខ្ពស់ក្នុងឆ្នាំ២០៣០។ ក្នុងបរិការណ៍នៃការអភិវឌ្ឍវិស័យកសិកម្ម រាជរដ្ឋាភិបាលបានផ្តល់គោលនយោបាយអនុគ្រោះពន្ធចំពោះការនាំចូលសម្ភារកសិកម្ម និងបង្កើតយន្តការអន្តរក្រសួងតាមដានប្រព័ន្ធព័ត៌មានទីផ្សារសម្ភារកសិកម្ម ដើម្បីធានាឲ្យកសិករអាចទទួលបាននូវ ស្ថិរភាពចំណាយលើធាតុចូល និងការបន្ថយថ្លៃដើមឲ្យនៅជាអប្បបរមា ដែលបង្កលក្ខណៈងាយស្រួលក្នុងការប្រកួតប្រជែងទីផ្សារកសិផល។ បច្ចុប្បន្នការរីកចម្រើននៃវិស័យកសិកម្មកំពុងតែមានសន្ទុះឈានឡើងជារៀងរាល់ឆ្នាំ ទន្ទឹមនឹងសេចក្តីត្រូវការធាតុចូលសម្រាប់ប្រើប្រាស់ក្នុងវិស័យនេះកាន់តែកើនឡើង ដែលទាមទារឲ្យមានការគ្រប់គ្រងការធ្វើពាណិជ្ជកម្មជីកសិកម្ម ថ្នាំកសិកម្ម និងសម្ភារកសិកម្មផ្សេងទៀតប្រកបដោយប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងតម្លាភាពដើម្បីផ្តល់ជូនទាំងអ្នកផលិត អាជីវករ និងអ្នកប្រើប្រាស់ទទួលបាននូវយុត្តិធម៌។ បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីដំណាំស្រូវទូទាំងប្រទេសប្រមាណ ៣,១១លានហិកតាក្នុងនោះ ស្រូវវស្សាជាង២,៦លានហិកតា ស្រូវប្រាំងជាង០,៥១ លានហិកតា និងផ្ទៃដីដំណាំរួមផ្សំនិងដំណាំឧស្សាហកម្មបានកើនដល់១,០៣លានហិកតា ក្នុងឆ្នាំ២០១៦ (កើន៥% បើធៀបនឹងឆ្នាំមុន)។ ទន្ទឹមគ្នានឹងកំណើនជាបន្តបន្ទាប់នៃផ្ទៃដីកសិកម្មតម្រូវការជីកសិកម្មនិងថ្នាំកសិកម្មក៏មានកំណើនគួរឲ្យកត់សម្គាល់។ នេះជាឱកាសដ៏ល្អមួយសម្រាប់កម្ពុជា ដើម្បីតម្រង់ទិសទៅរកផលិតផលកសិកម្មសរីរាង្គដែលមានសក្តានុពលទីផ្សារខ្ពស់។ ដោយសារកសិកម្មសរីរាង្គគឺជាមាគ៌ានៃការដាំដុះមួយដែលជៀសវាងការប្រើប្រាស់សារធាតុគីមីសំយោគ និងសរីរាង្គកែច្នៃសេនេទិក (GMO) ពោលគឺជាការអនុវត្តតាមគោលការណ៍កសិកម្មនិរន្តរភាព និងផ្តោតការយកចិត្តទុកដាក់ទៅលើការរក្សាគុណភាពដី។ កត្តានេះធ្វើឲ្យមានភាពងាយស្រួលក្នុងការបំប្លែងការដាំដុះឲ្យទៅជាកសិកម្មសរីរាង្គបើប្រៀបធៀបទៅនឹងតំបន់ដែលប្រើប្រាស់សារធាតុគីមីច្រើន ដែលបង្កឲ្យប្រព័ន្ធក្សេត្របរិស្ថានទ្រុឌទ្រោមនិងបាត់បង់តុល្យភាពជីវសាស្ត្រ ហេតុផលនេះឯកឧត្តម រដ្ឋមន្រ្តីបានណែនាំឲ្យអង្គពិធីទាំងមូលក៏ដូចជាប្រជាកសិករពង្រីកបន្ថែម និងប្រែក្លាយផលិតផលកសិកម្មទៅជាផលិតផលសរីរាង្គដូចជាស្រូវ បន្លែ ផ្លែឈើ ត្រីសាច់ទៅតាមស្ថានភាពនិងតម្រូវការទីផ្សារ។ ឯកឧត្តមរដ្ឋមន្រ្តីផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនដើម្បីជាមូលដ្ឋានសម្រាប់អនុវត្តដូចតទៅ៖ ទី១ ក្រុមហ៊ុនត្រូវព្យាយាមទាក់ទងរកថ្នាំ ឬជីកសិកម្មដែលមានគុណភាព សុវត្ថិភាព និងនាំចូលពីក្រុមហ៊ុនផលិតផ្ទាល់នៃប្រទេសប្រភពដើម ដើម្បីធានាគុណភាពផលិតផល និងមានតម្លៃដើមទាបអាចប្រកួតប្រជែងលើទីផ្សារដោយស្មើភាព ស្រប តាមតម្រូវការប្រើប្រាស់របស់កសិករ ហើយក្រុមហ៊ុនត្រូវធ្វើការផ្គត់ផ្គង់ចែកចាយ ចំពោះតែថ្នាំ ឬជីកសិកម្មរបស់ខ្លួនដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យល់ព្រមផ្តល់វិញ្ញាបនបត្របញ្ជាក់បញ្ជិកា និងផ្តល់លិខិតអនុញ្ញាតនាំចូល ឬលិខិតអនុញ្ញាតឲ្យធ្វើប្រតិបត្តិការលាយផ្សំឬវេចខ្ចប់ជាថ្មីប៉ុណ្ណោះ។ ទី២ អាជីវករលក់ដុំលក់រាយ ឬប្រតិបតិ្តករផ្គត់ផ្គង់ចែកចាយបន្តត្រូវទិញចូលសម្រាប់លក់តែថ្នាំ ឬជីកសិកម្មណាដែលមានប្រភពស្របច្បាប់ ដែលក្រសួងបានផ្តល់លិខិតអនុញ្ញាតឲ្យនាំចូលឬធ្វើប្រតិបត្តិការលាយផ្សំឬវេចខ្ចប់ជាថ្មី បានចុះបញ្ជិកាថ្នាំឬជីកសិកម្មរួចហើយនិងមានស្លាកសញ្ញាព័ត៌មានជាភាសាខ្មែរនៅលើសំបកវេចខ្ចប់ដែលមានលេខបញ្ជិការបស់ក្រសួងសម្គាល់ជាចាំបាច់។ ទី៣ ក្រុមហ៊ុន និងអាជីវករលក់ដុំ លក់រាយ ថ្នាំឬជីកសិកម្ម ត្រូវមានភាពស្មោះត្រង់ និងមានសីលធម៌ដោយមិនត្រូវប្រព្រឹត្តអំពើក្លែងបន្លំគុណភាពកែច្នៃផលិតផលខុសពីគុណភាពដើមឬក្លែងបន្លំសំបកវេចខ្ចប់និងត្រូវជៀសវាងទិញចូលសម្រាប់លក់នូវថ្នាំឬជីកសិកម្មទាំងឡាយណាដែលនាំចូលខុសច្បាប់ ឬមានប្រភពល្មើសច្បាប់។ ទី៤ ក្រុមហ៊ុន និងដេប៉ូ ត្រូវសហការល្អជាមួយអង្គភាពនីតិកម្មកសិកម្ម និងមន្ទីរដោយត្រូវគោរព និងអនុវត្តរាល់នីតិវិធីបទបញ្ជារបស់ក្រសួង និងដីកាអនុវត្តរបស់សាលារាជធានី-ខេត្តហើយត្រូវចូលរួមតាមដានឬផ្តល់ព័ត៌មានអំពីបទល្មើសនៅក្នុងសកម្មភាពពាណិជ្ជកម្មថ្នាំឬជីកសិកម្មដើម្បីឲ្យមន្រ្តីមានសមត្ថកិច្ចចាត់វិធានការអនុវត្តច្បាប់ជាធរមាន។ ទី៥ ក្រុមហ៊ុនត្រូវស្វែងរកកិច្ចសហការគាំទ្របច្ចេកទេសពីអង្គភាពជំនាញពាក់ព័ន្ធ មន្ទីរ ក្នុងការធ្វើពិសោធន៍ស្រាវជ្រាវ ធ្វើស្រែបង្ហាញ និងបណ្តុះបណ្តាលបំពាក់បំប៉នជំនាញបច្ចេកទេសបន្ថែមដល់បុគ្គលិកជំនាញរបស់ខ្លួន ពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំឬជីកសិកម្ម ដើម្បីក្លាយជាជនបង្គោលក្នុងការផ្សព្វផ្សាយបន្តនូវបង្គុំបទដ្ឋានបច្ចេកទេសពាក់ព័ន្ធដល់ប្រជាកសិករ ធានាធាតុចូលជីឬថ្នាំកសិកម្មនេះត្រូវបានប្រើប្រាស់អនុវត្តប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ និងត្រូវមានអ្នកជំនាញបច្ចេកទេសប្រើប្រាស់ដើម្បីជួយបណ្តុះបណ្តាលដោយផ្ទាល់ដល់តំណាងចែកចាយ និងដល់ប្រជាកសិករ ឱ្យយល់ដឹងអំពីការធ្វើសន្និធិក្នុងឃ្លាំងឲ្យបានត្រឹមត្រូវតាមបច្ចេកទេស អំពីរបៀបដាំដុះ អំពីវិធីសាស្រ្តក្នុងការការពារ និងការថែទាំដំណាំនៅពេលមានសត្វល្អិតឬជំងឺមកបំផ្លាញ ជាពិសេសណែនាំអំពីបច្ចេកទេសក្នុងការប្រើប្រាស់ឲ្យមានប្រសិទ្ធភាព ដើម្បីទទួលបានទិន្នផលខ្ពស់ និងត្រូវធានាថាអ្វីៗដែលយើងប្រើប្រាស់គឺដើម្បីបង្កើនផលិតភាពកសិកម្ម។

Other News
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 31

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 42

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 70

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 75

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 69

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 242

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 229

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 243

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 274

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 296

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 311

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 406

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...