ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយគណៈកម្មាធិការអង្កេត បោសសម្អាត និងប្រឆាំងអំពីពុករលួយនៃព្រឹទ្ធសភា (គណៈកម្មាធិការទី១០ នៃព្រឹទ្ធសភា)

ចេញ​ផ្សាយ​ ២០ កុម្ភៈ ២០១៨ 4300

នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្ដីការក្រសួង ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ហើយនិង ថ្នាក់ដឹកនាំអង្គភាពជំនាញក្រោមឱវាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈកម្មាធិការអង្កេត បោសសម្អាត និងប្រឆាំងអំពីពុករលួយនៃព្រឹទ្ធសភា (គណៈកម្មាធិការទី១០ នៃព្រឹទ្ធសភា)។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូនៃគណៈកម្មាធិការទី១០ នូវរបាយការណ៏សង្ខេបអំពីសកម្មភាពនិងលទ្ធផលនៃការអនុវត្តការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអាទិ៍ៈ

I-ស្ថានភាពទូទៅនៃវិស័យកសិកម្ម: ដោយគូសបញ្ជាក់ពីភាពរីកចម្រើនជារួមនៃវិស័យកសិកម្ម ដែលជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របទៅតាមគោលនយោបាយ ចតុកោណដំណាក់កាលទី៣ គោលនយោបាយ និងផែនការយុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល។

II-សមិទ្ធផលដែលសម្រេចបាន ក្នុងផលិតកម្មស្រូវ និងដំណាំផ្សេងៗ ការនាំចេញផលិតផលកសិកម្ម ការស្រាវជ្រាវ ផ្សព្វផ្សាយនិងអភិវឌ្ឍន៏កសិកម្ម ផលិតកម្មកៅស៊ូ ការងារនីតិកម្មកសិកម្ម ផលិតកម្មសត្វនិងបសុព្យាបាល ការអនុវត្តគោលនយោបាយកែទម្រង់ស៊ីជម្រៅផ្នែកជលផល និងព្រៃឈើ ហើយនិងការងារហិរញ្ញវត្ថុ។

III-បញ្ហាប្រឈម: រួមមានសមត្ថភាពបន្ស៊ាំរបស់កសិករទៅនឹងការប្រែប្រួលធាតុអាកាស បញ្ហាប្រឈមក្នុងការគ្រប់គ្រងនិងប្រើប្រាស់ដីកសិកម្មឲ្យចំគោលដៅ លទ្ធភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធស្រោចស្រព បញ្ហាទីផ្សារកសិផលនិងការជះឥទ្ធិពលអវិជ្ជមាននៃទីផ្សារសកល បទល្មើសជលផល ព្រៃឈើ ការលួចនាំចូលសត្វ និងសម្ភារៈកសិកម្ម ការកាប់រានទន្ទ្រានហ៊ុមព័ទ្ធដីព្រៃឈើ ជាដើម។ បន្ទាប់មក ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទី និងឯកឧត្តមដែលជាសមាជិក នៃគណៈកម្មាធិការទី១០ បានអបអរ និងកោតសរសើរចំពោះរបាយការណ៍ដែលមានលក្ខណៈ គ្រប់ជ្រុងជ្រោយ និងលទ្ធផលសម្រេចបានក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងឱកាសនោះ ស្របតាមការលើកឡើងរបស់គណៈកម្មាធិការទី១០ នៃព្រឹទ្ធសភាផងដែរ អង្គប្រជុំបានពិភាក្សា និងផ្លាស់ប្ដូរមតិបន្ថែម មួយចំនួន ដោយផ្តោតលើយុទ្ធសាស្ត្រ ផែនការ និងវិធានការ លើ៖

-ការគ្រប់គ្រង ទប់ស្កាត់ការនាំចូលជីកសិកម្មនិងថ្នាំកសិកម្ម នាំចូលសត្វ ដោយខុសច្បាប់ -ការនាំចូលសត្វ និងផលិតផលមានដើមកំណើតពីសត្វ

-ការការពារ និងអភិរក្សធនធានជលផល ជាពិសេសការអភិរក្សពូជត្រីនៅបឹងទន្លេសាប -ការលើកទឹកចិត្តដល់និស្សិតធ្វើការស្រាវជ្រាវលើការបង្កើតថ្មី ក្នុងវិស័យកសិកម្ម -ត្រួតពិនិត្យលើក្រុមហ៊ុនវិនិយោគ និងការ លើកទឹកចិត្តចំពោះក្រុមហ៊ុនល្អ ដែលផ្តល់ផលប្រយោជន៍ដល់សង្គម ធានាសុខភាពនិង សុខមាលភាពរបស់ប្រជាពលរដ្ឋ

-បញ្ហាផលប៉ះពាល់ដល់ប្រជាកសិករ នៅតាមទីកន្លែងជាក់ស្តែងនៅតាមខេត្តមួយចំនួន ដូចជាប្រព័ន្ធស្រោចស្រព និងប្រសិទ្ធភាពនៃការបែងចែកនិងប្រើប្រាស់ទឹក តម្លៃកសិផល (ពិសេសដំឡូងមី) ការផ្សព្វផ្សាយ ការផ្ដល់ និងប្រើប្រាស់ស្រូវពូជរបស់កសិករ ការបង្កើតសហគមន៍កសិកម្ម និងការដាំដុះដំណាំកសិកម្មនៅតំបន់ព្រៃលិចទឹក ជាដើម៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 458

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 602

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 594

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 621

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 621

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 652

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 624

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 620

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 660

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 656

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 659

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 643

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...