Other News
នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN Business Council) ដឹកនាំដោយលោក Noel Clehane អនុប្រធាន EU-ABC ក្នុងជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ដ្រី បានសម្តែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូ EU-ABC ក្នុងការវិនិយោគនៅប្រទេសកម្ពុជា ហើយក៏បានពិភាក្សាអំពីឱកាសនៃការតភ្ជាប់ខ្សែច្រវាក់តម្លៃ និងវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា ជាពិសេសក្នុងវិស័យផលិតទឹកដោះគោស្រស់ និងវិស័យកែច្នៃកសិផលសម្រាប់ការនាំចេញ៕