វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាប

ចេញ​ផ្សាយ​ ៨ មករា ២០១៩ 7307

វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាប

តួនាទី និងភារកិច្ចរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប

  • សិក្សាស្រាវជ្រាវ អង្កេតតាមដានស្ថានភាពមច្ឆជាតិ ជីវចំរុះ និង បណ្តាធនធានជលផលទឹកសាបនិងធ្វើអត្តសញ្ញាណកម្មវារិជាតទឹកសាប ដែលមានការពាក់ព័ន្ធទៅនឹងការគ្រប់គ្រង អភិរក្សនិងអភិវឌ្ឍន៍វិស័យជលផល

  • រៀបចំ និងអនុវត្តកម្មវិធីស្រាវជ្រាវលើប្រធានបទ ដែលពាក់ព័ន្ឋទៅនឹងអេកូឡូស៊ី ជីវសាស្ត្រ បច្ចេកទេសនិងសេដ្ឋកិច្ចសង្គមនៃជលផលទឹកសាប

  • សិក្សាស្រាវជ្រាវ ចាត់ថ្នាក់ និងរៀបចំបទដ្ឋានពាក់ព័ន្ធ ដើម្បីកំណត់ប្រសិទ្ឋភាព ផលប្រយោជន៍ទំនាក់ទំនងនិងផលប៉ះពាល់ រវាងព្រៃលិចទឹកជាមួយប្រព័ន្ធអេកូទ្បូស៊ី

  • សិក្សាស្រាវជ្រាវ និងកំណត់ប្រសិទ្ឋភាពនៃឧបករណ៍នេសាទទឹកសាប

  • សិក្សាស្រាវជ្រាវ អំពីការជះឥទ្ឋិពល នៃរាល់សកម្មភាពគ្រប់គ្រងទឹក លើធនធានវារីជាតិ

  • សិក្សាស្រាវជ្រាវ វិទ្យាសាស្ត្របច្ចេកទេសជលផល តាមរយៈការធ្វើអាជីវកម្មនេសាទ

  • សិក្សាស្រាវជ្រាវ វិភាគ ការពារ ព្យាបាល និងតាមដានសុខភាពវារិជាតប្រព័ន្ធអេកូទ្បូស៊ីជលផល

  • សិក្សាស្រាវជ្រាវ ជ្រើសរើស និងថែបំប៉នត្រីមេពូជ សំរាប់បំរើការងារបង្កាត់ភ្ញាស់ និងផលិតកូនត្រី

  • សិក្សាស្រាវជ្រាវ ការផលិតពូជ បង្កាត់ពូជ និងសេនេទិច

  • សិក្សាស្រាវជ្រាវ ការប្រើប្រាស់ថ្នាំ និងអ័រម៉ូន សម្រាប់បំរើការងារបង្កាត់ភ្ញាស់ត្រី

  • សិក្សាស្រាវជ្រាវ ការថែបំប៉នកូនត្រីម្សៅ-កូនត្រីពូជ

  • សិក្សាស្រាវជ្រាវ ការធ្វើវារីវប្បកម្ម ដែលមានតម្លៃសេដ្ឋកិច្ច នៅក្នុងស្រះ បែ និងស្រែ

  • សិក្សាស្រាវជ្រាវ ការចិញ្ចឹមត្រីស៊ីសាច់ ដែលមានឥទ្ធិពលប៉ះពាល់ដល់ធនធានធម្មជាតិ

  • សិក្សាស្រាវជ្រាវ ការផលិតចំណីធម្មជាតិ និងចំណីសិប្បនិមិ្មត ដើម្បីបំរើឲ្យការងារវារីវប្បកម្ម

  • សិក្សាស្រាវជ្រាវ វិភាគគុណភាពទឹក ចំណី ជំងឺត្រី និងព្យាបាលជំងឺត្រី

  • បណ្តុះបណ្តាល និងបំពាក់បំប៉នបច្ចេកទេសវិទ្យាសាស្ត្រផលិតកូនត្រីពូជ និងត្រីសាច់

  • បង្កើតមូលដ្ឋានទិន្នន័យព័ត៌មាន ចងក្រង និងផ្សព្វផ្សាយព័ត៌មានបច្ចេកទេសវិទ្យាសាស្រ្តនិងឯកសារបច្ចេកទេសផ្នែកជលផល និងវារីវប្បកម្ម  ទឹកសាប

  • អនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំប្រគល់ឱ្យ។

 រចនាសម្ព័ន្ឋនាយកដ្ឋាន

  វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប មានការិយាល័យចំនួន ៤ និងមន្ទីរពិសោធន៍ ១ ដូចខាងក្រោម ៖

  • ការិយាល័យរដ្ឋបាល

  • ការិយាល័យជីវសាស្ដ្រ

  • ការិយាល័យស្រាវជ្រាវបច្ចេកវិទ្យាជលផល

  • ការិយាល័យសេដ្ឋកិច្ចសង្គម

  • មន្ទីរពិសោធន៍ មានថ្នាក់ស្មើការិយាល័យថ្នាក់កណ្ដាល

       ការិយាល័យនីមួយៗ និងមន្ទីរពិសោធន៍ ដឹកនាំដោយប្រធាន ១ រូប និងអមដោយអនុប្រធានមួយ

ចំនួនជាជំនួយការតាមការចាំបាច់។ តួនាទីភារកិច្ចការិយាល័យនីមួយៗនិងមន្ទីរពិសោធន៍មានដូចខាងក្រោម៖

៩.១.ការិយាល័យរដ្ឋបាល

  • គ្រប់គ្រង និងសម្របសម្រួលរាល់សកម្មភាពការងារផ្នែករដ្ឋបាល និងបុគ្គលិក និងពិធីការ

  • រៀបចំផែនការសកម្មភាពទូទៅប្រចាំត្រីមាស ឆមាស និងឆ្នាំសម្រាប់វិទ្យាស្ថាន

  • សម្របសម្រួលការងារទំនាក់ទំនងផ្ទៃក្នុងជាមួយរដ្ឋបាលជលផល បណ្ដាស្ថាប័ន និងអង្គការពាក់ព័ន្ឋ

  • គ្រប់គ្រងការងារគណនេយ្យ និងការផ្គត់ផ្គង់របស់វិទ្យាស្ថាន

  • គ្រប់គ្រង និងថែរក្សារាល់ចលនទ្រព្យ និងអចលនទ្រព្យរបស់វិទ្យាស្ថាន

  • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាពនិងលទ្ធផលការងារ របស់ វិទ្យាស្ថាន

  • អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំវិទ្យាស្ថាន ប្រគល់ឱ្យ ។

៩.២.ការិយាល័យជីវសាស្រ្ត

  • សិក្សាស្រាវជ្រាវលក្ខណៈជីវសាស្ដ្រ និងអេកូឡូស៊ីនៃធនធានជលផល

  • សិក្សាស្រាវជ្រាវការជះឥទ្ធិពល និងផលប៉ះពាល់នៃការគ្រប់គ្រងប្រើប្រាស់ទឹកលើប្រព័ន្ធអេកូឡូស៊ីជលផល

  • សិក្សាស្រាវជ្រាវអំពីទំនាក់ទំនងរវាងវារីវប្បកម្ម ព្រៃលិចទឹក ឬ ការអភិរក្សជាមួយនឹងផលស្ដុកធម្មជាតិ

  • សិក្សាស្រាវជ្រាវការជះឥទ្ធិពលប្រភេទវារិជាតផ្សេងៗ ដល់ធនធានជលផល និងសិក្សាស្រាវជ្រាវលក្ខណៈរូប គីមី និងជលសាស្ដ្រនៃដែននេសាទ    ទឹកសាប

  • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាពនិងលទ្ធផលការងាររបស់ ការិយាល័យ

  • អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំវិទ្យាស្ថាន ប្រគល់ឱ្យ។

៩.៣.ការិយាល័យស្រាវជ្រាវបច្ចេកវិទ្យាជលផល

  • សិក្សាស្រាវជ្រាវឧបករណ៍នេសាទ និងបច្ចេកវិទ្យានេសាទទឹកសាប

  • សិក្សាស្រាវជ្រាវ និងវាយតម្លៃផលនេសាទ និងផលស្ដុកធនធានជលផលទឹកសាប

  • សិក្សាស្រាវជ្រាវផលនេសាទ និងកំណត់ផលិតភាពនៃឧបករណ៍នេសាទទឹកសាប

  • សិក្សាស្រាវជ្រាវបច្ចេកទេសសាងសង់នាវានេសាទ និងទីតាំងផែនេសាទ

  • សិក្សាស្រាវជ្រាវបច្ចេកវិទ្យាសម្រាប់អភិវឌ្ឍធនធានជលផល

  • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាពនិងលទ្ធផលការងាររបស់ ការិយាល័យ

  • អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំវិទ្យាស្ថាន ប្រគល់ឱ្យ។

៩.៤.ការិយាល័យសេដ្ឋកិច្ចសង្គម

  • សិក្សាស្រាវជ្រាវចរិតលក្ខណៈនៃអ្នកប្រើប្រាស់ធនធានជលផល ការជះឥទ្ធិពលរវាងការនេសាទនិងសង្គម

  • សិក្សាស្រាវជ្រាវការប្រើប្រាស់ និងតុល្យភាពនៃផល ផលិតផលជលផល

  • សិក្សាស្រាវជ្រាវការប៉ាន់ប្រមាណ និងការវាយតម្លៃសេដ្ឋកិច្ចលើធនធានជលផល

  • សិក្សាស្រាវជ្រាវទីផ្សារ និងតម្លៃផល ផលិតផលជលផល

  • សិក្សាស្រាវជ្រាវ វិភាគលើការប្រកបរបរចិញ្ចឹមជិវិត និងប្រព័ន្ធអភិបាលកិច្ចនេសាទ

  • សិក្សាស្រាវជ្រាវពីផលប៉ះពាល់នៃការគ្រប់គ្រង និងប្រើប្រាស់ទឹកលើសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅ របស់អ្នកនេសាទ

  • សិក្សាស្រាវជ្រាវការធ្វើវារីវប្បកម្មដែលមានតម្លៃសេដ្ឋកិច្ច

  • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ការិយាល័យ

  • អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំវិទ្យាស្ថាន ប្រគល់ឱ្យ។

៩.៥.មន្ទីរពិសោធន៍

  • ស្រាវជ្រាវ វិភាគ ការពារ និងវិធីព្យាបាលជំងឺវារិជាត

  • ស្រាវជ្រាវ វិភាគគីមីសាស្ដ្រនៃធនធានជលផល

  • ស្រាវជ្រាវ និងកំណត់អត្ដសញ្ញាណវារិជាត

  • ស្រាវជ្រាវ វិភាគគុណភាពទឹក និងតាមដានសុខភាពប្រព័ន្ធអេកូឡូស៊ីជលផល

  • សិក្សាស្រាវជ្រាវកាកសំណល់សារធាតុលោហៈ ជាតិពុល ជំងឺ និងសេនេទិច

  • សិក្សាស្រាវជ្រាវ និងវិភាគលើផលិតភាពចំណីធម្មជាតិ និងចំណីសិប្បនិម្មិតដើម្បីបម្រើឱ្យការងាររីវប្បកម្ម

  • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធផលការងារ របស់មន្ទីរពិសោធន៍

  • អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំវិទ្យាស្ថាន ប្រគល់ឱ្យ។ 

 មន្ត្រីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប

     មន្ត្រីនៅក្នុងីវិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍន៍ជលផលទឹកសាបមានចំនួនសរុប

២៤ (ស្រី ០៨ ប្រុស ១៦)ចំនួននេះត្រូវបានបែងចែក ជាកំរិតជំនាញ ដូចខាងក្រោមនេះ៖

 

បណ្ឌិត

:

 0២ នាក់

 

បរិញ្ញាប័ត្រជាន់ខ្ពស់

:

 ១៥ នាក់

 

បរិញ្ញាប័ត្រ

:

 ១៣ នាក់

 

បរិញ្ញាប័ត្ររង

:

 ០១ នាក់

 

បឋម

:

 ០១ នាក់

 

បណ្តុះបណ្តាល

:

 ០០ នាក់

 ទំនាក់ទំនង

  លោកបណ្ឌិត សូ ណាម ប្រធានវិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍន៍ជលផលទឹកសាប

ទូរស័ព្ទៈ (៨៥៥) ០១២​ ២១៨ ០៣១

Email:   so_nam@hotmail.com

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 545

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 682

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 673

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 613

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 832

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 830

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 763

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 799

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 780

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 797

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 828

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...