ដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយលើកទី៣ នៃគម្រោង(CAPFISH-Capture) អំពីសមិទ្ធផលនៃការកែច្នៃផលិតផលជលផលរបស់កម្ពុជា នៅ​រាជធានី​ភ្នំពេញ ខេត្តកំពង់ធំ សៀមរាប និងខេត្តកំពង់ចាម បានបិទបញ្ចប់​ដោយជោគជ័យ

ចេញ​ផ្សាយ​ ១៣ កញ្ញា ២០២៥ 839

ដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយលើកទី៣ អំពីសមិទ្ធផលនៃការកែច្នៃ​ផលិតផលជលផល នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្ត​កំពង់ចាម ដែលរៀបចំធ្វើចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានបិទបញ្ចប់ដោយជោគជ័យ ក្រោមការដឹកនាំពីលោ​កជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 
អ្នកសារព័ត៌មាននិងអ្នកផលិតមាតិកាលើបណ្ដាញសង្គម ជាង៤០រូប  បាន​ទៅ​ទស្សនានិងផលិតព័ត៌មានអំពីសហគ្រាសកែច្នៃផលិតផលជលផលចំនួន៦រួមមាន៖ ១.សិប្បកម្ម​កែច្នៃផលិតផលជលផល (ម៉្សៅប្រហុក) របស់ក្រុមហ៊ុនខន​ហ្វីរេល ២.សិប្បកម្មកែច្នៃផលិតផលជលផល ចាវ សួស្តី ៣. សិប្បកម្ម Sunny Fish Enterprise ៤.សិប្បកម្ម សំណាង សុធា  ៥.សិប្បកម្ម យន់ ស៊ីនួន ៦.សិប្បកម្មកែច្នៃត្រីងៀត ផ្អក អ៊ីពៅ ដែលសិប្បកម្មទាំងនោះ ផ្ដោត​លើ​ការ​ផលិតម្ហូបអាហារ ដែលមានសុវត្ថិភាព និងស្លាកសញ្ញាម៉ាកសម្គាល់​ភូមិសាស្រ្តទំនិញ (GI)។
លោកជំទាវ អ៊ឹម រចនា បានសង្កត់ធ្ងន់ថា ការចូលរួមផ្សព្វផ្សាយពីបងប្អូនអ្នកសារព័ត៌មាន ដែលបានទៅ​ដល់ទីតាំងសហគ្រាសផ្ទាល់ ជាពិសេសបានជួបសម្ភាសជាមួយម្ចាស់សហគ្រាសនិងសិប្បកម្ម ព្រមទាំងតួអង្គពាក់ព័ន្ធ គឺជាការចូលរួមចំណែកផ្ដល់ព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោយជូនសាធារណជន ឱ្យស្គាល់កាន់តែច្បាស់ពីផលិតផល​ជលផលរបស់ខ្មែរ ដែលស្តង់ដា អនាម័យ ជាពិសេសធានាគុណភាព និងសុវត្ថិភាពចំណីអាហារ​សម្រាប់​អ្នក​ទទួលទាន។ 
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមថ្លែងអំណរគុណយ៉ាង​ជ្រាល​ជ្រៅ​​ដល់ដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការសហការរៀបចំ​ដំណើរទស្សន​កិច្ចសិក្សា​នេះឡើង ដែលរួមមាន៖ អង្គការ UNIDO រដ្ឋបាលជលផល ដោយ​ទ​ទួលបានការគាំទ្រហិរញ្ញប្បទានពីសហភាពអឺរុបប្រចាំនៅកម្ពុជា ព្រម​ទាំង​អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្ដាញសង្គម ជាង៤០រូប ​ដែលបា​ន​ចូល​រួម​ដំណើរទស្សនកិច្ចនេះតាំងពី​ដើមរហូតដល់ចប់។
ក្រសួងជឿជាក់ថា ការផ្សព្វ​ផ្សាយ​ផលិតផលជលផលក្រោយ​ប្រមូល​ផលនៅក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃនេះ នឹងរួមចំណែក​ដល់​ការ​អភិវឌ្ឍ​សហគ្រាសជលផលខ្នាតតូចនិងមធ្យមឲ្យកាន់តែរឹងមាំ ខណៈពេលដែលសហគ្រាសកែច្នៃផលិតផលទាំងនោះ ប្ដេជ្ញាចិត្តពង្រឹងផលិតកម្មរបស់ខ្លួន ដើម្បីផ្គត់ផ្គង់ផលិតផលស្តង់ដារដែលមានគុណភាពនិងសុវត្ថិភាព សម្រាប់បម្រើទីផ្សារក្នុងស្រុកផង និងឈានឆ្ពោះទៅកាន់ទីផ្សារ​ក្រៅ​ប្រទេស​ផង៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៤ សីហា ២០២៦ 254

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង​លើក​កម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 478

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 498

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 644

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 713

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 670

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 708

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1035

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1050

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1039

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1241

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1271

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...