Other News
ថ្ងៃច័ន្ទ ៦កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ក្រុមការងាររដ្ឋបាលព្រៃឈើបានជួបប្រជុំជាមួយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដើម្បីជម្រាបជូនពីការអនុវត្តគម្រោងការស្តារព្រៃឈើ និងការជំរុញការប្រើប្រាស់ព្រៃឈើប្រកបដោយនិរន្តភាព នៅអាសុីអាគ្នេយ៍ ក្រោមការគាំទ្រដោយមូលនិធិពិេសសមេគង្គ-ឡានឆាង ។ ក្រុមការងារបានជម្រាបជូនពីគោលបំណង លទ្ធផលរំពឹងទុក របស់គម្រោង និងស្នើសុំការសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើ និងបានផ្តល់សំភារៈការិយាល័យដូចជាម៉ាសុីនកំព្យូទ័រលើតុ ម៉ាសុីនព្រីន ម៉ាសុីនថតរូប និងGPS ដល់ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប។