របរ​ក្រៅពី​ធ្វើស្រែ​កំពុង​បង្កើន​ចំណូល​កសិករ​ស្រុក​បានកាន

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 5713

លោកអ៊ិត ណូឌី អនុរដ្ឋលេខា​​​ធិការ​​​​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ កាលពីថ្ងៃ​ទី១៨ ខែកុម្ភះ ២០១០ កន្លង​ទៅនេះ បាន​ដឹកនាំ​ប្រតិភូ មួយ​ក្រុម​ចុះទៅ​ពិនិត្យ​មើល​សហគមន៏​ចំនួនពីរ​នៅក្នុង​ស្រុកបាកាន ខេត្ត ពោធិ៍សាត់ ព្រម​ទាំងពិនិត្យ​កន្លែង​តាំងពិព័រណ៏​លក់សំម្ភារះ​របស់​សហគមន៏​និងបានចែកសម្ភារះ​ដល់​សហគមន៏​ផងដែរ។ មន្រ្តី​មន្ទីរកសិកម្ម​ខេត្តពោធិ៍សាត់​ឪ្យដឹងថា ប្រតិភូ​បានចុះ​ទៅពិនិត្យ​សហគមន៏​នៅភូមិ​ពិតត្រង់ ឃុំត្រពាំងជង​ដែលនៅទីនោះ​មានកសិករ​ចំនួន៣៦គ្រួសារ​បានប្រកប​មុខរបរ​ត្បាញមួក កាបូបយួរ ធុងសំរាម ធ្វើកៅអី កែច្នៃ​របស់​របរ​ប្រើប្រាស់​ធ្វើពីកំប្លោក…។

នៅទីនោះ​ប្រតិភូ​បានសន្យា​ផ្តល់ស្រះ​ចិញ្ចឹមត្រី​មួយនិងផ្តល់​ពូជត្រី​អណ្តែង​៣០០ ក្បាល។ បន្ទាប់មក​ប្រតិភូ​ក៏បាន​ចុះពិនិត្យ​កន្លែង​តាំងពិព័រណ៏​ផលិតផល​នៅភូមិ​ក្រពើរោទិ៍ ឃុំស្នាមព្រះ ដែល​ដាក់តាំង រួមមាន​ចង្រ្កានឡូវ តម្បាញក្រាមា កញ្ឆេ រពាក់ កន្ទេល ត្រក​ធ្វើអំពី​ស្លឹករំចាក និងវល្លិ​ថ្លឹងជាដើម។ ប្រិតភូ ក៏បាន​ចុះទៅ​ពិនិត្យ​សហគមន៏​ដាំផ្កាចន្ទ័​នៅភូមិ​បឹងប្រិយ ឃុំត្រពាំងជង ដែលនៅ​នីនោះ​មានកសិករ​ចំនួន ៦២គ្រួសារ​បានដាំ​ផ្កាច័ន្ទ នៅលើផ្ទៃដី​ចំនួន៦​ទៅ​៧ហិកតា។ ផ្កានេះ​អាច​កាត់លក់​បានរាល់ថ្ងៃ​សីល​បាន៤ដងក្នុង​មួយខែ ដែលម្តងៗ​អាចទទួល​ប្រាក់កម្រៃ​បា​នពី៨​ម៉ឺនរៀល​គិតជាមធ្យម។ សូមបញ្ជាក់​ដែរថា ក្នុងឪកាស​ប្រតិភូ​ចុះទៅពិនិត្យ​សហគមន៏​ខាងលើនេះ​បានចែក​ជូនកង់៣១​គ្រឿង​ដល់ប្រធាន​ក្រុមមុខរបរ៣១​នាក់ ផ្តល់ទូរស័ព្ទ​ដៃ៣១គ្រឿង​ដល់តំណាង​រកទីផ្សារ៣១នាក់ ព្រមទាំងផ្តល់​គ្រាប់ពូជដំណាំ​៧មុខ ស្មើ៥៦​គីឡូក្រាម និងសៀវភៅ​ឯកសារពាក់ព័ន្ធ​ទៅនឹងបច្ចេកទេស​ដល់កសិករ​៦៥​គ្រួសារ​ផងដែរ។

លោកអ៊ិត ណូឌី អនុរដ្ឋលេខា​ធិកា​រ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និងនេសាទ​បានថ្លែង​អោយដឹងថា រាល់ជំនួយ​ឧបត្ថម្ភ​ដល់​សហគមន៏​ទាំងនេះ គឺ​បាន​ធ្វើ​សកម្មភាព​ដោយផ្ទាល់​ពីគម្រោង​ដែលអោយ​ឈ្មោះថា OPEC តាមរយះ​អង្គការ FAO។ លោក​ថ្លែងទៀត​ថាកសិករ​ត្រូវចេះ​ច្នៃប្រឌិត​ខ្លួន​ក្នុង​ការបង្កើន​មុខរបរ​ដើម្បី​ប្រែក្លាយ​អោយមាន​ជីវភាព​ធូរធារ​តាមរយះ​ការងារ​ដែលបាន​បង្កើត​ឡើងនេះ។ ពីព្រោះថា បន្ទាប់​ពីធ្វើ​ស្រែយើង​ត្រូវ​ចាប់យក​របរ​ផ្សែងៗ​ទៀត​កុំទុក​ខ្លួន​អោយ​ទំនេរ​ជា​ការ​ឥត​ប្រយោជន៏។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 436

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 493

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 551

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 473

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 656

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 681

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 620

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 638

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 665

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 674

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 703

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...