យើង​ត្រូវជំរុញ​ដំណាំ​កៅស៊ូ និង​ម្រេច​ជា​លក្ខណ​គ្រួសារ​ឲ្យ​បានល្អ​ប្រសើរ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 3807

យើង​ត្រូវ​ជំរុញ​ដំណាំ​កៅស៊ូ និង​ម្រេច​ជា​លក្ខណ​គ្រួសារ​ឲ្យ​បានល្អ​ប្រសើរ នេះ​ជា​ប្រសាសន៍​ណែនាំ​របស់​ឯកឧត្តមរ​ដ្ឋ​មន្ត្រី ក្នុងឱកាស​ចុះទៅពិនិត្យ​ដំណាំ​កៅស៊ូ និង​ម្រេច​គ្រួសារ​របស់លោក អ៊ា​ន ស៊ីថា នៅ​ភូមិ​ជើង​ឃ្លូ ឃុំ២ធ្នូ ស្រុក​ស្នួល កាលពី​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០១២  រួម​ដំណើរ​ជាមួយ​ឯកឧត្តម​អនុរដ្ឋលេខាធិការ ទីប្រឹក្សា​ក្រសួង និង​មន្ដ្រី ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ជំនាញ​មួយចំនួនទៀត។

យោង​លើ​របាយការណ៍​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បញ្ជាក់ថា  ៣ ឆ្នាំ​ចុង​ក្រោយនេះ ផ្ទៃដី​ដំណាំ​កៅស៊ូ​ជា​លក្ខណៈ​គ្រួសារ​មានការ​កើនឡើង បច្ចុប្បន្ន​មាន​ផ្ទៃដី​សរុប​ចំនួន ១៨២២០ ហ​ត បាន​ដាំ​លើ​ផ្ទៃដី​ស្របច្បាប់​និង​មានការ​ទទួល​ស្ទា​ល់ពី​អាជ្ញាធរ​ដែនដី។ ចំពោះ​ដំណាំ​ម្រេច​ជា​លក្ខណៈ​គ្រួសារ​គិត​ចាប់ពី​ឆ្នាំ ២០០៩ ដល់ ២០១២ ដាំ​បាន​ចំនួន ២៥២ ហ​ត។ មានមតិ​ណែនាំ​ដល់​ប្រជាកសិករ​នៅ​ទីនោះ ឯកឧត្តម​សុំ​ឲ្យ​បង ប្អូន​យកចិត្តទុកដាក់​លើ​ការងារ​បច្ចេកទេស​បន្ថែ​ម​ទៀត ថ្វី​ត្បិត​យើង​មានបទពិសោធន៍​យ៉ាងច្រើន​ជាមួយ​ការងារ​អនុវត្ត ប៉ុន្តែ​បើ​យើង​ចេះ​ទាំង​ទ្រឹស្តី រួមទាំង​បទពិសោធន៍​ក្នុងការ​អនុវត្ត​ច្រើន​ឆ្នាំ​នោះ​ផលិតកម្ម​នឹងមាន​ការរីកចម្រើន​ទាំង​បរិមាណ និង​គុណភាព ដែល​កត្តា​ទាំងពីរ​នេះ​ទីផ្សារ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​កំពុងតែ​ត្រូវការ​ជា​ចាំបាច់។

 

ការជ្រើសរើស​ពូជ​គឺជា​ជម្រើស​ទី ១ ដែល​ត្រូវ​យកចិត្តទុកដាក់​ពីព្រោះ​ពូជ​ជា​កត្តា​ទី ១ ក្នុង​ការកំណត់​ទិន្នផល ពូជ​នេះ​ទៀត​សោធន៍ ត្រូវ​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត​ពិសេស​ពូជ​ដែល​ធន​នឹង​អាកាសធាតុ​នៅ​ស្រុក​យើង សមស្រប​នឹង​ភូមិសាស្ត្រ ធន់​នឹង​ជំងឺ ថែមទាំង​ផ្តល់​ផលិតផល​ខ្ពស់។ ការងារ​នេះ​អគ្គនាយកដ្ឋាន​កៅស៊ូ អគ្គនាយកដ្ឋាន​កសិក​ម្ម​ត្រូវ​ដើរ​មុខ​នាំ​មុន ស្វះ​ស្វែងរក​ជំនួយ​បច្ចេក​ទេ និង​ថវិកា​ពី​ដៃគូ​អភិវឌ្ឍន៍​ធ្វើយ៉ាងណា​ជំ​រុះ​វិស័យនេះ​ឲ្យ​មានការ​រីកចម្រើន​សម​ស្របទៅតាម តម្រូវការ​ទីផ្សារ​ដែល​ចេះតែ​កើន​ឡើងជា​លំដាប់។

កៅស៊ូ និង​ម្រេច​ជា​ដំណាំ​ឧស្សាហកម្ម​ដែល​ជួយ​ឲ្យ​ក្រួសារ​កសិករ រកចំណូលបាន​យ៉ាង​ល្អប្រសើរ​ជា​រៀងរាល់ឆ្នាំ បើ​ដូច្នេះ​អគ្គនាយកដ្ឋាន​កៅស៊ូ និង​អគ្គនាយកដ្ឋាន​កសិកម្ម សហការ​ជាមួយ​មន្ទីរ​ត្រូវ​រៀបចំ​ចងក្រង​ជា​សហគមន៍​ផលិត និង​កែច្នៃ​ដើម្បី​ងាយ​ធ្វើការ​គ្រប់គ្រង និង​ផ្សព្វផ្សាយ​បច្ចេកទេស ក៏ដូចជា​ផ្តល់ឱកាស​ឲ្យ​សមាជិក​ខ្ចីប្រាក់​ពី​ធនាគារ​យកមក​ពង្រីក​ផលិតកម្ម​បាន​ទៀតផង។ មន្ទីរ​ត្រូវ​រៀបចំ​ទស្សនកិច្ច សិក្សា​រវាង​ខេត្ត​និង​ខេត្ត សហគមន៍​និង​សហគមន៍ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍។ អគ្គនាយកដ្ឋាន​កៅស៊ូ ក៏ដូចជា​អគ្គនាយកដ្ឋាន​កសិកម្ម​គួររៀបចំ​កម្មវិធី​ប្រកួតប្រជែង ដើម្បី​ជ្រើសរើស​រក​ជន​គំរូ​ទាក់ទង​នឹង​វិស័យ​កៅស៊ូ និង​ម្រេច​គ្រួសារ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 197

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញជាអធិបតីភាព ក្នុងកិច្ច​ប្រជុំ​បូកសរុបលទ្ធផល និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី រដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជា​អធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 198

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN Business Council)

នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 190

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះ​ពិនិត្យ​ការ​ប្រមូលផលមៀនប៉ៃលិន និងស្វាយកែវល្មៀត នៅក្រុង​ប៉ៃលិន ខេត្តប៉ៃលិន

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​បច្ចេកទេស ដែលមានការចូលរួមពី ឯកឧត្តម សុខ...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 244

លោក យឿន សារិទ្ធ ជាមន្រ្តីកសិកម្មសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបរាប់ពីសក្តានុពល និងបញ្ហាប្រឈមវិស័យកសិកម្មក្នុងសង្កាត់វត្តគរ

លោក យឿន សារិទ្ធ ជាមន្រ្តីកសិកម្មសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបរាប់ពីសក្តានុពល និងបញ្ហាប្រឈមវិស័យកសិកម្មក្នុងសង្កាត់វត្តគរ ដែលខ្លួនទទួលបន្ទុកការងារសព្វថ្ងៃ៕...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 238

តើការបង្កើត «សួនបន្លែ» នៅតាមមណ្ឌលសុវត្ថិភាពមានសារៈសំខាន់យ៉ាងណាខ្លះ?

តើការបង្កើត «សួនបន្លែ» នៅតាមមណ្ឌលសុវត្ថិភាពមានសារៈសំខាន់យ៉ាងណាខ្លះ? ហើយមន្ទីរកសិកម្មបានដើរតួនាទីយ៉ាងដូចម្តេចក្នុងការជ្រោមជ្រែងក្នុងការដាំដុះបន្លែទាំងនោះ?...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 255

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំអង្គភាពជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យបូកសរុបលទ្ធផលប្រចាំឆ្នាំ នៃកាអនុវត្តកម្មវិធីទី១ (ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកសិកម្ម)

នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលនៃការអនុវត្តកម្មវិធីទី១...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 260

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យការប្រមូល​ផល​មៀនប៉ៃលិន និងស្វាយចន្ទី នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ ដែលមានការចូលរួមពីឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ៣ មីនា ២០២៦ 315

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 330

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអ្នកជំនាញកសិកម្ម

នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ...
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 419

ចម្ការកូនឈើប្រណិតនៅ ភ្នំតាម៉ៅ កំពុងបង្ហាញពីវឌ្ឍនភាពជាក់ស្តែង

ចម្ការកូនឈើប្រណិតនៅ ភ្នំតាម៉ៅ កំពុងបង្ហាញពីវឌ្ឍនភាពជាក់ស្តែង 🌱 ផ្ទុយពីការយល់ច្រលំ និងការអះអាងមិនពិត វិធីសាស្ត្រកសិ-រុក្ខកម្ម ដាំស្មៅក្រោមកូនឈើ បានជួយពង្រឹងការលូតលាស់...
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 427

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារ​ជំនាញ ចុះពិនិត្យការប្រើឧបករណ៍នេសាទ ក្នុងរដូវបើកនេសាទ ស្ថិត​ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញ​ចុះត្រួតពិនិត្យការនេសាទ...
ចេញ​ផ្សាយ​ ២៨ កុម្ភៈ ២០២៦ 572

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតី​ភាព ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្មវៃឆ្លាតគិតគូរពីអាហារូបត្ថម្ភ និងរបបអាហារសុខភាព» នៅខេត្តកំពត

នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការហេលែខេលល័រអន្តរជាតិ គាំទ្រ​ដល់គម្រោង INAS បានបើកវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្ម​វៃឆ្លាតគិតគូរពីអាហារូបត្ថម្ភ និងរបបអាហារសុខភាព»...