ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជួបជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត Stefan Messerer និងប្រតិភូក្រុមហ៊ុនអាល្លឺម៉ង់ Fuchs Gruppe

ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 2017

នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបជាមួយ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងប្រតិភូក្រុមហ៊ុនអាល្លឺម៉ង់ Fuchs Gruppe ដឹកនាំដោយលោកអគ្គនាយក Nil Meyer-Pries ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តី បានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងអាល្លឺម៉ង់លើវិស័យកសិកម្ម ជាពិសេសភាពជាដៃគូល្អក្នុងការបណ្ដុះបណ្ដាលការអនុវត្តកសិកម្មល្អ (GAP) ដែលបានជួយលើកស្ទួយគុណភាពកសិផលកម្ពុជាសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្វាគមន៍ផែនការរបស់ក្រុមហ៊ុន Fuchs Gruppe ក្នុងការវិនិយោគលើការកែច្នៃម្រេចកម្ពុជា សំដៅផ្ដល់តម្លៃបន្ថែមខ្ពស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា និងជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
ជាទីបញ្ចប់ភាគីកម្ពុជា-អាល្លឺម៉ង់ បានបង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការរយៈពេលវែងដើម្បីជំរុញកសិ-ពាណិជ្ជកម្ម និងការបង្កើនប្រសិទ្ធភាពនិងនិរន្តរភាពនៃវិស័យកសិកម្ម៕

Other News
ចេញ​ផ្សាយ​ ២៩ មេសា ២០២៦ 160

អណ្តើកហ្លួង «​ឧរង្គសត្វនិមិត្តរូបរបស់កម្ពុជា» ចំនួន២០ក្បាល ត្រូវបាន​លែង​ចូល​ក្នុងដែនជម្រកនៃប្រព័ន្ធព្រែកស្រែអំបិល ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដើម្បីបង្កើនផលស្តុកក្នុងធម្មជាតិឡើងវិញ

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារអភិរក្សជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ ក្រុមការងារជំនាញអភិរក្សជលផល...
ចេញ​ផ្សាយ​ ២៩ មេសា ២០២៦ 140

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញទទួលជួបជាមួយ ប្រតិភូសាកលវិទ្យាល័យ IPB University Bogor Indonesia ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ ប្រតិភូសាកលវិទ្យាល័យ IPB University Bogor Indonesia ក្នុងជំនួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ២៩ មេសា ២០២៦ 148

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា បានអញ្ជើញចុះពិនិត្យសកម្មភាពបទល្មើសនេសាទ និងត្រួតពិនិត្យកន្លែងអភិរក្សជលផលនៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចុះពិនិត្យសកម្មភាពបទល្មើសនេសាទ...
ចេញ​ផ្សាយ​ ២៩ មេសា ២០២៦ 192

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ និងឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើការងារសម្របសម្រួលរៀបចំទិន្នន័យដំណាំរយ:ពេលវែង

នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ និងឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ...
ចេញ​ផ្សាយ​ ២៩ មេសា ២០២៦ 194

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួម«កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ាន (AMAF) ស្តីពីស្ថានការណ៍ចុងក្រោយនៅមជ្ឈិមបូព៌ា»

នាព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួម«កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ាន...
ចេញ​ផ្សាយ​ ២៨ មេសា ២០២៦ 306

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការអនុវត្តមុខងារក្នុងវិស័យកសិកម្ម ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តសៀមរាប

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្ដម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៨ មេសា ២០២៦ 361

ឯកឧត្តមអនុរដ្ឋលេខាធិការ ឡោ រស្មី អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពវិជ្ជាជីវៈសម្រាប់អាជីវករជី-ថ្នាំកសិកម្ម ក្នុងខេត្តតាកែវ

នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពវិជ្ជាជីវៈសម្រាប់អាជីវករជី-ថ្នាំកសិកម្ម...
ចេញ​ផ្សាយ​ ២៨ មេសា ២០២៦ 416

កំណើតកូនផ្សោតទន្លេមេគង្គទី៦ នាំមកនូវក្តីសង្ឃឹមសម្រាប់ការអភិរក្សនៅដើមឆ្នាំ២០២៦

កូនផ្សោតទន្លេមេគង្គទើបកើតថ្មីចំនួន១ក្បាល ត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ សូមជម្រាបថា...
ចេញ​ផ្សាយ​ ២៧ មេសា ២០២៦ 460

ឈានជើងសារជាថ្មី៖ ជំហានពោរពេញដោយក្ដីសង្ឃឹមរបស់ «ឈូក»

ពីកូនដំរីដែលស្ទើរតែបាត់បង់ជីវិតដោយសារអន្ទាក់ក្នុងព្រៃជ្រៅ កាលពីឆ្នាំ២០០៧ មកជាដំរីដ៏រឹងមាំ។ ជិត ២០ឆ្នាំកន្លងផុតទៅដំរី "ឈូក" មិនត្រឹមតែរស់រានមានជីវិតក្នុងទឹកដីនៃឧទ្យានសួនសត្វភ្នំតាម៉ៅប៉ុណ្ណោះទេ...
ចេញ​ផ្សាយ​ ២៧ មេសា ២០២៦ 447

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ahmed El Bouari​ រដ្ឋមន្ត្រីក្រសួងកសិកម្ម ជលផល អភិវឌ្ឍន៍ជនបទ ទឹក និងព្រៃឈើ​ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងជំរុញការធ្វើកសិ-ពាណិជ្ជកម្មលើផលិតផលកសិកម្ម និងជីកសិកម្ម

នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ahmed El Bouari​ រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២៧ មេសា ២០២៦ 456

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា​ អញ្ជើញជួបជាមួយលោក Aniss Bouraqqadi​ ក្នុងជំនួបពិភាក្សាការងារស្តីពីការផ្គត់ផ្គង់ជីកសិកម្ម

នាថ្ងៃ២៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Aniss Bouraqqadi នាយកក្សេត្រសាស្ត្រនៃក្រុមហ៊ុន...
ចេញ​ផ្សាយ​ ២៧ មេសា ២០២៦ 454

លោកជំទាវ អ៊ឹម រចនា៖ ការទម្លាក់ប្រអប់ជម្រកត្រីសិប្បនិម្មិត គឺជាបេសកកម្មអភិរក្សជីវៈចម្រុះ​កម្រិត​អន្ដរជាតិ និងជាយុទ្ធសាស្ត្រ «របាំងការពារបាតសមុទ្រ» ដ៏មានប្រសិទ្ធភាព

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ​​ក្រសួ​ងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជា​អធិប​តីភាព ក្នុងកម្មវិធីប្រកាសការទម្លាក់ប្រអប់ជម្រកត្រី​សិប្បនិម្មិតនៅ​ប្រជុំ​កោះ​ស្តេច...