ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានរួមដំណើរដោយលោកជំទាវ Angela Corcoran អគ្គរដ្ឋទូតអូស្រ្តាលី បានចុះពិនិត្យមើលធ្វើវឌ្ឍនភាពនៃការធ្វើស្រែបង្ហាញតាមរយៈការធ្វើទំនើបកម្ម

ចេញ​ផ្សាយ​ ១០ ឧសភា ២០១៨ 4598

នៅព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងសហការី រួមដំណើរដោយលោកជំទាវ Angela Corcoran អគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានចុះពិនិត្យមើលធ្វើវឌ្ឍនភាពនៃការធ្វើស្រែបង្ហាញតាមរយៈការធ្វើទំនើបកម្ម និងយន្តូបនីយកម្មកសិកម្ម នៅតំបន់អន្លុងរាជ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងពិនិត្យកសិដ្ឋានដាំម្ទេសនៅឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ សូមបញ្ជាក់ថា គោលបំណងជាចម្បងនៃបេសកកម្មនេះគឺធ្វើឡើងដើម្បីពិនិត្យតាម និងជំរុញឲ្យអនុវត្តន៍គោលនយោបាយនៃការធ្វើកំណែទម្រង់លើវិស័យកសិកម្ម របស់ក្រសួងដែលបានដាក់ចេញនាពេលថ្មីៗនេះ ក្នុងការប្រែក្លាយវិស័យកសិកម្ម ឆ្លើយតបទៅតាមកំណើនក្នុងល្បឿនថេរនៃសេដ្ឋកិច្ចកម្ពុជា ដោយត្រូវធ្វើយន្តូបនីយកម្មកសិកម្ម ក្នុងការព្រោះស្រូវជាមួយការជ្រើសពូជសុទ្ធតម្រូវការទីផ្សារ ការពង្រាបដីស្រែ និងការធ្វើឲ្យប្រសើឡើងនៃការគ្រប់គ្រង និងចាត់ចែងទឹក (ចំណាយថវិកាតិចក្នុងការប្រើប្រាស់ និងមានប្រសិទ្ធភាពខ្ពស់) ។ ដំណើរបេសកកម្មនេះត្រូវបានពិនិត្យមើលទ្ធផល និងសកម្មភាពដូចខាងក្រោម៖

១) ការបង្ហាញគ្រឿងយន្តកសិកម្មព្រោះស្រូវស្ងួត ដោយប្រើគ្រឿងយន្តកែឆ្នៃព្រោះស្រូវឈ្មោះ អេលី និង HCC

2) ការបង្ហាញរបៀបប្រើប្រាស់យន្តកម្ម តាមរយៈនៃការកសាងភាពជាដៃគូជាមួយគម្រោងកាវ៉ាក់ ក្នុងការគាំទ្រដល់អ្នកផ្តល់សេវាកម្មក្នុងមូលដ្ឋាន សម្រាប់ធ្វើការ ពង្រាបដីស្រែដោយប្រើប្រាស់គ្រឿងយន្តកសិកម្ម គួបផ្សំការត្រួតពិនិត្យការបញ្ជាដោយប្រព័ន្ធឡាស៊ែ របស់ក្រុមហ៊ុន គង់ ងួន

៣) ការពិនិត្យមើលកិច្ចដំណើរការប្រព័ន្ធស្រោចស្រពដើរដោយស្ថានីយ៍បូមម៉ូទ័រ និងការរៀបចំប្រឡាយបេតុង ហើយនិងប្រសិទ្ធនៃការគ្រប់គ្រង និងប្រើប្រាស់ទឹក។

៤) ការពិភាក្សាការងារពីឱកាស និងបញ្ហាប្រឈមក្នុងការកសាងភាពជាដៃគូរវាងវិស័យសាថារណៈ និងវិស័យឯកចន អ្នកចែកចាយគ្រឿងយន្តកសិកម្ម និងអ្នកផ្តល់សេវាគ្រឿនយន្តកសិកម្មនៅមូលដ្ឋាន ដែលមកពីខេត្តព្រៃវែង ពោធិសាត់ និងតាកែវ ដែលស្ថិតនៅក្នុងគម្រោងកាវ៉ាក់ លើប្រសិទ្ធភាព និងចំណុចខ្វះខាតមួយចំនួនដែលត្រូវកែលម្អនាពេលខាងមុខ ។

៥) ការជួបពិភាក្សាការងារជាមួយក្រុមហ៊ុនផ្គត់ផ្គង់ពូជ EAST WEST មធ្យោបាយកែឆ្នៃម្ទេស និងចុះពិនិត្យចំការម្ទេស ស្ថិតនៅក្នុងឃុំព្រែដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។ សូមបញ្ជាក់ថា៖ គម្រោងខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ដំណាក់កាលទី២ ហៅកាត់ថា កាវ៉ាក់ គឺជាកម្មវិធីកសិកម្មដែលទទួលមូលនិធិពី ក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្រ្តាលីនូវទឹកប្រាក់ចំនួន ៨៩ ដុល្លារអូស្រ្តាលីសម្រាប់អនុវត្តគម្រោងចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១។ គោលបំណងនៃគម្រោងនេះគឺ ដើម្បីបង្កើនផលិតភាពនិងបង្កើនចំណូលរបស់កសិករខ្នាតតូច តាមរយៈការធ្វើពាណិជ្ចកម្មស្រូវ/អង្ករ និងដំណាំផ្សេងទៀត ជាមួយនឹងការពង្រឹងប្រព័ន្ធទីផ្សារ និងការវិនិយោគលើការកសាង និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត ។ 

Other News
ចេញ​ផ្សាយ​ ២៤ សីហា ២០២៦ 34

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង​លើក​កម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 446

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 471

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 635

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 688

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 647

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 687

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 998

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1013

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1008

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1178

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1213

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...