ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានកសិកម្ម

ចេញ​ផ្សាយ​ ២៧ កុម្ភៈ ២០២០ 4341

នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានកសិកម្ម និងមានការអញ្ជើញចូលរួមពីឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង អង្គភាពក្រោមឱវាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និងមន្រ្តីអគ្គនាយកដ្ឋាន ប្រមាណ ៥០០នាក់។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តមបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានកសិកម្មក៏ដូចជា មន្រ្តីរាជការ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្តទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីយកចិត្តទុកដាក់ ក្នុងការអនុវត្តសកម្មភាពការងាររបស់ខ្លួន ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ដែលទទួលបានលទ្ធផល ជាវិជ្ជមាន ពិតមែនតែនៅជួបប្រទះបញ្ហាប្រឈមដោយគ្រោះធម្មជាតិធ្ងន់ធ្ងូរយ៉ាងណាក៏ដោយ ។
តាមការវាយតម្លៃរបស់អង្គភាពជំនាញបានបង្ហាញឱ្យឃើញថា ក្នុងឆ្នាំ២០១៩ វិស័យកសិកម្មសម្រេចទទួលបានអត្រាកំណើន ផ.ស.ស. ពិតនៃវិស័យកសិកម្ម ចំនួន ៤% ។ អនុវិស័យដំណាំកសិកម្មសម្រេចបានក្នុងរង្វង់១៣,៧%ប្រហាក់ប្រហែលនឹងឆ្នាំ២០១៨ តែការនាំចេញមានទំហំកើនឡើង។ បើទោះបីកំណើនផលិតកម្មដំណាំខ្លះមានការធ្លាក់ចុះបន្តិច តែដំណាំកសិកម្មយុទ្ធសាស្រ្តមួយចំនួន ក៏ដូចជាការនាំចេញគឺនៅរក្សាកំណើនខ្ពស់ដូចជាដំណាំដំឡូងមី បន្លែ ដំណាំចេកអំបូងលឿង ស្វាយកែវរមៀត និងគ្រាប់ស្វាយចន្ទីជាដើម។ ជាមួយនេះ ក្រសួងក៏រក្សាបាននូវមោទនភាពនៃគុណភាពអង្ករកម្ពុជាដែលនៅតែមានឧត្តមភាពប្រកួតប្រកួតប្រជែង និងទទួលបាននូវការលើកតម្កើងកេរិ៍្តឈ្មោះនៅលើឆាកអន្តរជាតិក្នុងរយៈពេលបួនឆ្នាំជាប់ៗគ្នា ជាពិសេស អង្ករក្រអូបប្រណីតពូជស្រូវផ្ការំដួលរបស់កម្ពុជាត្រូវបានទទួលស្គាល់ថាមានគុណភាពល្អ និងមានរសជាតិឆ្ងាញ់នៅលើសាកលលោក។ ជាងនេះទៅទៀត យើងបានចរចាបើកទីផ្សារ និងពង្រីកទំហំនៃការនាំចេញផលិតផលដំណាំសំខាន់ៗ ដែលកំពុងដំណើរការចរចាពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ និងផ្លែមៀនប៉ៃលិន ទៅកាន់ទីផ្សារប្រទេសចិន ការចុះបញ្ជីសហគ្រាស និងការបញ្ចប់ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យក្នុងការនាំចេញផ្លែស្វាយស្រស់ទៅកាន់សាធារណរដ្ឋកូរ៉េ និងផ្លែមៀនប៉ៃលិនសម្រាប់ទីផ្សារប្រទេសថៃ ផងដែរ។
ទន្ទឹមនឹងទទួលបានលទ្ធផលខាងលើនេះ ក្នុងគោលដៅបន្តជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យមានលក្ខណៈទំនើបតាមអភិក្រម និងក្នុងវិសាលភាព និងល្បឿនថ្មី មានឧត្តមភាពប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ ប្រកបដោយនិរន្តរភាព និងនវានុវត្តនោះ ឯកឧត្តមបានក្រើនរំឭកបន្ថែមទៀតនូវអនុសាសន៍មួយចំនួន សម្រាប់ជាមូលដ្ឋានយកទៅអនុវត្តបន្ត៖
ទី១. ត្រូវបន្តរៀបចំនិងពង្រឹងការអនុវត្តប្រកបដោយមនសិការវិជ្ជាជីវៈនូវក្របខ័ណ្ឌយុទ្ធសាស្ត្រ គោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្ត ដែលបម្រើឱ្យការងារគ្រប់គ្រងផលិតកម្មដំណាំ ការត្រួតពិនិត្យគុណភាពពូជដំណាំ និងធាតុចូលកសិកម្ម ការគ្រប់គ្រងនិងប្រើប្រាស់ដីកសិកម្ម ការអនុវត្តកសិកម្មល្អ និងស្តង់ដារកសិកម្មសរីរាង្គជាដើម។
ទី.២ ត្រូវបន្តជំរុញការសិក្សាស្រាវជ្រាវបច្ចេកទេសផលិតកម្មដំណាំ បន្សុទ្ធនិងពង្រីកពូជដំណាំដែលមានគុណភាពល្អ ធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ មានតម្លៃបន្ថែមខ្ពស់។
ទី.៣ បន្តការបណ្តុះបណ្តាលនិងផ្ទេរបច្ចេកវិទ្យាកសិកម្មទំនើប ដោយផ្តោតលើ ស្តង់ដារកសិកម្មសុវត្ថិភាពឱ្យបានទូលំទូលាយ។ ជំរុញការធ្វើពិពិធកម្មដំណាំសាកវប្បកម្ម ដំណាំបន្លែដែលមានតម្រូវការទីផ្សារខ្ពស់ប្រកបដោយគុណភាព និងសុវត្ថិភាពដែលអាចជំនួសការនាំចូល និងបម្រើការនាំចេញ តាមរយៈការពង្រីកទីផ្សារប្រមូលផ្តុំ បោះដុំ និងចែកចាយនៅតាមសហគមន៍កសិកម្ម។ ជាពិសេសត្រូវជៀសវាងការប្រើប្រាស់សារធាតុគីមី ក្នុងផលិតកម្មដំណាំកសិកម្មដែលនាំឱ្យប៉ះពាល់ដល់សុខុមាលភាពសាធារណៈតាមស្មារតីនៃអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។
ទី.៤ ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង ដឹកនាំ និងអាជីវកម្មរបស់សហគមន៍កសិកម្មឱ្យមានលក្ខណៈជាអាជីពក្នុងធុរកិច្ចកសិកម្ម និងសហការជាមួយវិស័យឯកជន ដើម្បីអភិវឌ្ឍខ្សែច្រវាក់តម្លៃលើមុខដំណាំសំខាន់ៗ តាមរយៈការអនុវត្តកសិកម្មតាមកិច្ចសន្យា និងកិច្ចសហការជាមួយអន្តរស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ។
ទី.៥ ត្រូវពង្រឹង និងពង្រីកសមត្ថភាព មន្ទីរពិសោធន៍ជាតិកសិកម្ម ក្នុងការវិភាគ និងវាយតម្លៃគុណភាពធាតុចូលកសិកម្ម (ពូជ ជី ថ្នាំកសិកម្ម) គុណភាពដី និងកម្រិតសំណល់ថ្នាំកសិកម្មក្នុងផលិតផលកសិកម្ម ដី និងទឹក ដោយត្រូវសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ដៃគូពាក់ព័ន្ធទាំងអស់។ទី៦. ត្រូវពង្រឹងវិធានការការពារដំណាំ អនាម័យ និងភូតគាមអនាម័យ តាមរយៈការតាមដានវាយតម្លៃ ការព្យាករណ៍ និងការអន្តរាគមន៍កម្ចាត់សមាសភាពចង្រៃលើដំណាំ ការត្រួតពិនិត្យនិងចុះបញ្ជីកសិដ្ឋាន ការអនុវត្តកសិកម្មល្អ ពង្រឹងយន្តការទប់ស្កាត់ការឆ្លងរាលដាលនូវសមាសភាពចង្រៃ និងរឹតបន្តឹងការនាំចូលកសិផលមិនមានគុណភាព និងគ្មានសុវត្ថិភាពដែលនាំឱ្យប៉ះពាល់ដល់ផលិតកម្មដំណាំក្នុងស្រុកសុខុមាលភាពសាធារណៈ និងសម្រាប់ការនាំចេញ។
ទី៧. បន្តពង្រឹងប្រសិទ្ធភាពសេវាពិសោធន៍វិភាគក្នុងមន្ទីរពិសោធន៍ ដោយត្រូវបំពាក់ឧបករណ៍វិភាគសំណល់ថ្នាំកសិកម្ម និងសេវាត្រួតពិនិត្យភូតគាមអនាម័យ ដើម្បីលើកម្ពស់ភាពប្រកួតប្រជែងនៃការនាំចេញ ដោយជំរុញសេវាត្រួតពិនិត្យភូតគាមអនាម័យឱ្យកាន់តែកៀកនឹងអ្នកប្រើប្រាស់ មានភាពងាយស្រួលព្រមទាំងដាក់ឱ្យដំណើរការស្នាក់ការផ្តល់សេវាភូតគាមអនាម័យប្រចាំតំបន់ ដូចជាការដាក់ពាក្យស្នើសុំការត្រួតពិនិត្យតាមប្រព័ន្ធកុំព្យូទ័រ និងអភិវឌ្ឍប្រព័ន្ធ e-Phyto ជាដើម។
ជាមួយគ្នានេះដែរ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្ត វិស័យឯកជន ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការជាតិ-អន្តរជាតិពាក់ព័ន្ធទាំងអស់ដែលបានចូលរួមវិភាគទាន និងឧបត្ថម្ភគាំទ្រដល់ ការរួមចំណែកអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាក្នុងរយៈពេលកន្លងមកដែលខ្ញុំសង្ឃឹមថា ការរួមវិភាគទាន និងការជួយឧបត្ថម្ភគាំទ្រនេះនឹងមានបន្តទៅទៀតទាំងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។

Other News
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 111

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 103

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 113

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 114

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 121

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 289

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 261

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 274

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 299

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 314

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 339

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 418

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...