Other News
នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបប្រជុំជាមួយមន្ត្រីកសិកម្មឃុំ មកពី៥ស្រុក-ក្រុង មានដូចជា៖ ស្រុកគីរីវង់ ស្រុកកោះអណ្តែត ស្រុកទ្រាំង ស្រុកបូរីជលសារ និងក្រុងដូនកែវ ក្នុងខេត្តតាកែវ ។
កិច្ចប្រជុំធ្វើឡើងដើម្បីជំរុញឱ្យមានការយកចិត្តទុកដាក់ ទៅលើការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធាតុចូលផលិតកម្មស្រូវប្រាំង រួមមាន៖ ពូជ ជី ថ្នាំ និងទឹក ក្នុងគោលបំណងបង្កើនចំណូលកសិករ បន្ថយបរិមាណគ្រាប់ពូជ កាត់បន្ថយការប្រើជី និងថ្នាំគីមី ព្រមទាំងលើកកម្ពស់ការប្រើប្រាស់ជី និងថ្នាំធម្មជាតិ និងអនុវត្តគោលការណ៍ ស្ងួត–សើម៕