ក្រុមហ៊ុន​ចំនួន៧បានទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 4093

ក្រុមហ៊ុន​ក្នុងស្រុក ​និង​បរទេស​ចំនួន៧ បានទទួល​នូវ​ដី​សម្បទាន​សេដ្ឋកិច្ច​ ពី​រាជរដ្ឋាភិបាល កម្ពុជា​សម្រាប់​ការវិនិយោគ ​លើ​ដំណាំ​កៅស៊ូ​ និង​ដើមឈើ​ឧស្សាហកម្ម។ កិច្ចសន្យា​ផ្ដល់​និង​ទទួល​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១០ នា​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខ​ប្រ​ម៉ាញ់ និង​នេសាទ ក្រោម​អធិបតីភាព​លោក​ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម។

នៅ​ចំពោះ​ថ្នាក់ដឹកនាំ ​ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ និង​ភ្ញៀវ​ចូលរួម លោក​រដ្ឋ មន្ត្រី ​ក្រសួងកសិកម្ម​ បាន​សម្តែង​នូវ​ការរីករាយ ​ដែល​ក្រុមហ៊ុន​ទាំងនេះ​ ទទួលបាន​នូវ​សេចក្ដីទុកចិត្ត​ពីរដ្ឋាភិបាល។

ប៉ុន្តែ​អ្វីដែល​ជាការ​ជំរុញ ​រប​ស់លោក​នោះ លោក​ស្នើឱ្យ​វិនិយោគ​នេះ​ក្លាយជា​ការលើកស្ទួយ​លើ​ផ្នែក​ក​សិ-ឧស្សាហកម្ម ​ប្រកបដោយ​លក្ខណៈ​សមស្រប និង​មាន​ចិ​រ​ភាព​ដោយ​ផ្អែកលើ​ផែនការ។

តាមរយៈ​នេះ ផ្ទេរ​បច្ចេកវិជ្ជា​ដាំ​ដុះ បង្កើត​ការងារ បង្កើន​ប្រាក់ចំណូល បង្កើន​សេវា​សុខភាព ផ្លូវ​គមនាគមន៍ និង​ទីផ្សារ​កសិផល។ លោក​បាន​រំលឹក​ដល់​ក្រុមហ៊ុន​ទាំងនោះ​ទៀតថា ត្រូវយក​ចិត្ត​ទុក ដាក់​លើ​ការការពារ​បរិស្ថាន ដោយ​ចៀសវាង​ឬ​កាត់បន្ថយ​ឱ្យ​បានជា​អតិបរមា​នូវ​ផលប៉ះពាល់​បរិស្ថាន បណ្តាលមកពី​សកម្មភាព​វិនិយោគ។ លើកស្ទួយ​ការដាំដុះ​ឈើ​លើ​ក្របខ័ណ្ឌ​ផ្តល់​ផលប្រយោជន៍​សម ស្រប​ទៅវិញទៅមក​រវាង​វិនិយោគិន​និង​រដ្ឋ។

ក្រុមហ៊ុន​ទាំង៧ដែល​ទទួលបាន​នូវ​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ​មានៈ ទី១ក្រុមហ៊ុន​ភី អិ​ល ខូ​ល​អិ​ល​ធី​ឌី ទទួល​ផ្ទៃ​ចំនួន៧.៩០០ហិកតា នៅ​ស្រុក​រវៀង ខេត្តព្រះវិហារ​សម្រាប់​ការដាំដុះ​កៅស៊ូ ទទួល, ទី២ ក្រុមហ៊ុន​ស៊ី អ ស៊ី ខេ អភិវឌ្ឍន៍​កៅស៊ូ ទទួល​ផ្ទៃដី​ចំនួន៦.០៤៤ហិកតា​នៅ​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​សម្រាប់​ដំណាំ​កៅស៊ូ, ទី៣ ក្រុមហ៊ុន​ហួរ លីង ទទួល​ផ្ទៃ​ចំនួន៧.៧៧៣ហិកតា​នៅ​ស្រុក អូររាំងឪ ស្រុក​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី សម្រាប់​ដាំ​ដើម​ស្រល់, ទី៤ ក្រុមហ៊ុន​ស៊ី ស៊ី វី ទទួល​ដី ចំនួន៥.៧៣០ហិកតា នៅ​ស្រុក​សំបួរ ខេត្តក្រចេះ សម្រាប់​ការដាំ​កៅស៊ូ, ទី៦ ក្រុម​ខេ​មទ្រី ខ​ប​ភើ​រេ​សិន ទទួល​ដ៏​ចំនួន២.៤០៩ហិកតា​នៅ​ស្រុក​ឈូក ខេត្តកំពត សម្រាប់​ដាំ​ដើម​ប្រេងខ្យល់ និង​ទី៧ ក្រុមហ៊ុន ក្រុង​ប៊ុ​ក-រតនគីរី​អភិវឌ្ឍន៍​កៅស៊ូ ទទួល​ដី​ចំនួន៦.៦៩៥ហិកតា​នៅ​ស្រុក​អណ្តូង​មាន ខេត្ត​រតនគីរី សម្រាប់​ដាំ​កៅស៊ូ៕

Other News
ចេញ​ផ្សាយ​ ១៨ ធ្នូ ២០២៤ 403

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជេីញជាអធិបតីក្នុងពិធីបិទបញ្ចប់គម្រោងមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ (KOPIA) ប្រចាំកម្ពុជា និងកិច្ចប្រជុំប្រចាំឆ្នាំសមាគមកសិកម្ម-ឧស្សាហកម្មកូរ៉េ (K-Agro)

នៅល្ងាចថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីក្នុងពិធីបិទបញ្ចប់គម្រោងមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៤ 442

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជេីញជាអធិបតីក្នុងពិធីប្រារព្ធខួប១០០ឆ្នាំ កៅស៊ូចាស់ជាងគេនៅកម្ពុជា នៅឧទ្យានជាតិបេតិកភណ្ឌកៅស៊ូ តេជោ-ធិបតី ខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រារព្ធខួប១០០ឆ្នាំ កៅស៊ូចាស់ជាងគេនៅកម្ពុជា...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៤ 423

ទិដ្ឋភាពនៃពិធីប្រារព្ធខួប១០០ឆ្នាំចម្ការកៅស៊ូចាស់ជាងគេនៅកម្ពុជា និងសម្ពាធ "ឧទ្យានបេតិកភណ្ឌកៅស៊ូ តេជោ ធិបតី”

ទិដ្ឋភាពនៃពិធីប្រារព្ធខួប១០០ឆ្នាំចម្ការកៅស៊ូចាស់ជាងគេនៅកម្ពុជា និងសម្ពាធ "ឧទ្យានបេតិកភណ្ឌកៅស៊ូ តេជោ ធិបតី” ចម្ការកៅស៊ូជុប ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៤ 418

ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រារព្ធខួប១០០ឆ្នាំ កៅស៊ូចាស់ជាងគេនៅកម្ពុជា នៅឧទ្យានជាតិបេតិកភណ្ឌកៅស៊ូ តេជោ-ធិបតី ស្ថិតនៅឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រារព្ធខួប១០០ឆ្នាំ កៅស៊ូចាស់ជាងគេនៅកម្ពុជា...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៤ 408

ឯកឧត្តមរដ្ឋលេខាធិការ​ អុឹម​ សុីថុល​​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាអធិបតីក្នុងពិធីបេីកកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ​ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២៤​ និងទិសដៅអនុវត្តឆ្នាំ២០២៥

នៅព្រឹកថ្ងៃទី១៧ ខែធ្នូ​ ឆ្នាំ២០២៤​ ឯកឧត្តម​ អុឹម​ សុីថុល​ រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី​...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៤ 530

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញជាអធិបតីបើកកម្មវិធីប្រកួតចៀរជ័រកៅស៊ូប្រចាំឆ្នាំ២០២៤ ​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី បើកកម្មវិធីប្រកួតចៀរជ័រកៅស៊ូថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៤ 546

កិច្ចសម្ភាសន៍ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពី “ការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ"

កិច្ចសម្ភាសន៍ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពី “ការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៤ 504

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ដឹកនាំក្រុមការងារចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនផលិតជីក្នុងស្រុក នៅខេត្តសៀមរាប​ ខេត្តឧត្ដរមានជ័យ​ និងខេត្តកំពង់ធំ

នៅថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីឯកឧត្តម ឡោ រស្មី និងលោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៤ 497

នៅមិនដល់ ៣ម៉ោងទៀតទេ​​ កម្មវិធីប្រលងចៀរជ័រកៅស៊ូ ប្រចាំឆ្នាំ២០២៤ នឹងចាប់ផ្ដើមដំណើរការ​នៅចំការកៅស៊ូជុប ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ

នៅមិនដល់ ៣ម៉ោងទៀតទេ​​ កម្មវិធីប្រលងចៀរជ័រកៅស៊ូ ប្រចាំឆ្នាំ២០២៤ នឹងចាប់ផ្ដើមដំណើរការ​នៅចំការកៅស៊ូជុប ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។ នេះជាការប្រឡងចៀរជ័រកៅស៊ូដំបូងបង្អស់ដែលអគ្គនាយកដ្ឋានកៅស៊ូ...
ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៤ 348

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ បានអញ្ជើញចូលរួមប្រជុំណែនាំបេក្ខជនចំនួន៧១រូប ដើម្បីត្រៀមប្រឡងចៀរជ័រកៅស៊ូប្រចាំឆ្នាំ២០២៤

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមប្រជុំណែនាំបេក្ខជនចំនួន៧១រូប ដើម្បីត្រៀមប្រឡងចៀរជ័រកៅស៊ូថ្នាក់ជាតិប្រចាំឆ្នាំ២០២៤...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៤ 430

ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា បន្តដំណើរជួបសំណេះសំណាលជាមួយបងប្អូនប្រជានេសាទនៅតំបន់មាត់ខ្លា បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជីក្រែង ខេត្តសៀមរាប

បន្ទាប់ពីបានជួបសំណេះសំណាលជាមួយប្រជានេសាទនៅឃុំកំពង់ភ្លុក ក្នុងខេត្តសៀមរាបរួច នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៤ 426

អបអរសាទរ ខួបលើកទី ៣២ តំបន់រមណីយដ្ឋានអង្គរ ត្រូវបានបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៤

អបអរសាទរ ខួបលើកទី ៣២ តំបន់រមណីយដ្ឋានអង្គរ ត្រូវបានបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៤