ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ បានអញ្ជើញចូលរួមប្រជុំណែនាំបេក្ខជនចំនួន៧១រូប ដើម្បីត្រៀមប្រឡងចៀរជ័រកៅស៊ូប្រចាំឆ្នាំ២០២៤

ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៤ 202

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមប្រជុំណែនាំបេក្ខជនចំនួន៧១រូប ដើម្បីត្រៀមប្រឡងចៀរជ័រកៅស៊ូថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ នៅចម្ការកៅស៊ូជុប ស្ថិតនៅឃុំជុប ស្រុកត្បូងឃ្មុំ  ខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនោះមានការចូលរួមពីសំណាក់ ឯកឧត្តម ប៉ុល សុផា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃុន កក្កដា អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកៅស៊ូ  និងមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកៅស៊ូ  និងវិទ្យាស្ថានកៅស៊ូកម្ពុជា រួមទាំងប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ។

ឯកឧត្តមបានណែនាំបេក្ខជនចំនួន ៧១រូប មកពីក្រុមហ៊ុនវិនិយោគលើដំណាំកៅស៊ូចំនួន ៣៤ក្រុមហ៊ុន សហគមន៍កៅស៊ូគ្រួសារចំនួន៥ និងចំការកៅស៊ូគ្រួសារចំនួន១ មកពីខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ធំ និងពោធិ៍សាត់ ដើម្បីឱ្យយល់ពីលក្ខខណ្ឌ និងនីតិវីធីនៃការប្រឡងចៀរជ័រកៅស៊ូ។

មុនពេលការប្រកួតចាប់ផ្ដើមនាថ្ងៃស្អែក បេក្ខជនបានចាប់ឆ្នោតយករានចៀរជ័រកៅស៊ូ ព្រមទាំងពិនិត្យស្ថានភាពរានចៀររបស់ខ្លួន ក្នុងមួយនាក់ ៤៥០ដើម ដើម្បីត្រៀមសម្រាប់ការប្រកួត នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។

សូមបញ្ជាក់ថា កម្មវិធីចៀរជ័រកៅស៊ូនេះ កើតចេញពីគំនិតផ្តួចផ្តើមរបស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដែលលោកជំរុញ និងបំផុសស្មារតី ក៏ដូចជាចំណង់ចំណូលចិត្តរបស់អ្នកចៀរជ័រកៅស៊ូ ដើម្បីធ្វើយ៉ាងណាដោះស្រាយនៅបញ្ហាប្រឈមកង្វះកម្លាំងពលកម្មនៅក្នុងវិស័យកៅស៊ូ និងជំរុញការអភិវឌ្ឍន៍វិស័យកៅស៊ូនៅកម្ពុជា៕

Other News
ចេញ​ផ្សាយ​ ១៨ ធ្នូ ២០២៤ 32

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជេីញជាអធិបតីក្នុងពិធីបិទបញ្ចប់គម្រោងមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ (KOPIA) ប្រចាំកម្ពុជា និងកិច្ចប្រជុំប្រចាំឆ្នាំសមាគមកសិកម្ម-ឧស្សាហកម្មកូរ៉េ (K-Agro)

នៅល្ងាចថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីក្នុងពិធីបិទបញ្ចប់គម្រោងមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៤ 138

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជេីញជាអធិបតីក្នុងពិធីប្រារព្ធខួប១០០ឆ្នាំ កៅស៊ូចាស់ជាងគេនៅកម្ពុជា នៅឧទ្យានជាតិបេតិកភណ្ឌកៅស៊ូ តេជោ-ធិបតី ខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រារព្ធខួប១០០ឆ្នាំ កៅស៊ូចាស់ជាងគេនៅកម្ពុជា...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៤ 146

ទិដ្ឋភាពនៃពិធីប្រារព្ធខួប១០០ឆ្នាំចម្ការកៅស៊ូចាស់ជាងគេនៅកម្ពុជា និងសម្ពាធ "ឧទ្យានបេតិកភណ្ឌកៅស៊ូ តេជោ ធិបតី”

ទិដ្ឋភាពនៃពិធីប្រារព្ធខួប១០០ឆ្នាំចម្ការកៅស៊ូចាស់ជាងគេនៅកម្ពុជា និងសម្ពាធ "ឧទ្យានបេតិកភណ្ឌកៅស៊ូ តេជោ ធិបតី” ចម្ការកៅស៊ូជុប ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៤ 149

ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រារព្ធខួប១០០ឆ្នាំ កៅស៊ូចាស់ជាងគេនៅកម្ពុជា នៅឧទ្យានជាតិបេតិកភណ្ឌកៅស៊ូ តេជោ-ធិបតី ស្ថិតនៅឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រារព្ធខួប១០០ឆ្នាំ កៅស៊ូចាស់ជាងគេនៅកម្ពុជា...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៤ 141

ឯកឧត្តមរដ្ឋលេខាធិការ​ អុឹម​ សុីថុល​​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាអធិបតីក្នុងពិធីបេីកកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ​ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២៤​ និងទិសដៅអនុវត្តឆ្នាំ២០២៥

នៅព្រឹកថ្ងៃទី១៧ ខែធ្នូ​ ឆ្នាំ២០២៤​ ឯកឧត្តម​ អុឹម​ សុីថុល​ រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី​...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៤ 206

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញជាអធិបតីបើកកម្មវិធីប្រកួតចៀរជ័រកៅស៊ូប្រចាំឆ្នាំ២០២៤ ​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី បើកកម្មវិធីប្រកួតចៀរជ័រកៅស៊ូថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៤ 207

កិច្ចសម្ភាសន៍ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពី “ការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ"

កិច្ចសម្ភាសន៍ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពី “ការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៤ 199

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ដឹកនាំក្រុមការងារចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនផលិតជីក្នុងស្រុក នៅខេត្តសៀមរាប​ ខេត្តឧត្ដរមានជ័យ​ និងខេត្តកំពង់ធំ

នៅថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីឯកឧត្តម ឡោ រស្មី និងលោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៤ 195

នៅមិនដល់ ៣ម៉ោងទៀតទេ​​ កម្មវិធីប្រលងចៀរជ័រកៅស៊ូ ប្រចាំឆ្នាំ២០២៤ នឹងចាប់ផ្ដើមដំណើរការ​នៅចំការកៅស៊ូជុប ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ

នៅមិនដល់ ៣ម៉ោងទៀតទេ​​ កម្មវិធីប្រលងចៀរជ័រកៅស៊ូ ប្រចាំឆ្នាំ២០២៤ នឹងចាប់ផ្ដើមដំណើរការ​នៅចំការកៅស៊ូជុប ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។ នេះជាការប្រឡងចៀរជ័រកៅស៊ូដំបូងបង្អស់ដែលអគ្គនាយកដ្ឋានកៅស៊ូ...
ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៤ 203

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ បានអញ្ជើញចូលរួមប្រជុំណែនាំបេក្ខជនចំនួន៧១រូប ដើម្បីត្រៀមប្រឡងចៀរជ័រកៅស៊ូប្រចាំឆ្នាំ២០២៤

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមប្រជុំណែនាំបេក្ខជនចំនួន៧១រូប ដើម្បីត្រៀមប្រឡងចៀរជ័រកៅស៊ូថ្នាក់ជាតិប្រចាំឆ្នាំ២០២៤...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៤ 274

ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា បន្តដំណើរជួបសំណេះសំណាលជាមួយបងប្អូនប្រជានេសាទនៅតំបន់មាត់ខ្លា បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជីក្រែង ខេត្តសៀមរាប

បន្ទាប់ពីបានជួបសំណេះសំណាលជាមួយប្រជានេសាទនៅឃុំកំពង់ភ្លុក ក្នុងខេត្តសៀមរាបរួច នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៤ 274

អបអរសាទរ ខួបលើកទី ៣២ តំបន់រមណីយដ្ឋានអង្គរ ត្រូវបានបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៤

អបអរសាទរ ខួបលើកទី ៣២ តំបន់រមណីយដ្ឋានអង្គរ ត្រូវបានបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៤