នាយកដ្ឋានកិច្ចការរដ្ឋបាល គឺជានាយកដ្ឋានចំណុះអគ្គនាយកនៃទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានភារកិច្ចដូចតទៅ ៖
- សម្របសម្រួលសកម្មភាពរដ្ឋបាលរបស់ក្រសួងនៅថ្នាក់កណ្តាល រវាងថ្នាក់កណ្តាល និងអង្គភាពមូលដ្ឋានចំណុះក្រសួង
- គ្រប់គ្រង និងចរាចរឯកសាររដ្ឋបាលផ្សេងៗរបស់ក្រសួង
- ធានាប្រសិទ្ឋភាព សុវត្ថិភាពរដ្ឋបាល ការពារសន្តិសុខគ្រប់គ្រងការងារសង្គមរបស់ក្រសួង និងការងារពិធីការ
- ប្រមូលផ្តុំតម្រូវការ ធ្វើកម្មវិធីចំណាយគ្រប់គ្រងប្រើប្រាស់ ជួសជុលយានយន្តសម្ភារៈ និងបរិក្ខាររបស់អង្គភាពអមទីស្តីការក្រសួង
- សរុប និងធ្វើរបាយការណ៏ការងារ និងសកម្មភាពផ្សេងៗរបស់ក្រសួង
- តម្កល់ឯកសារ
- ទទួលភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំប្រគល់ជូន ។
នាយកដ្ឋានកិច្ចការរដ្ឋបាល ដឹកនាំដោយប្រធាន ០១ រូប និងអមដោយអនុប្រធានចំនួន៥រូប ជាជំនួយការ ។
អាស័យដ្ឋាន៖ ផ្ទះលេខ២០០ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទ៖ 012 778 178
អ៊ីម៉ែល៖ cheacheanthoeun7168@gmail.com
ហ្វេសប៊ុក៖ នាយកដ្ឋានកិច្ចការរដ្ឋបាលក្រសួងកសិកម្ម