Lastest News and Events
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៤ 1112

ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះជួបសំណះសំណាលជាមួយមន្រ្ដីបច្ចេកទេស និងពិនិត្យវឌ្ឍនភាពការអនុវត្ដន៍គម្រោង Smart Farm

នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ប្រធានគណៈកម្មការតម្រង់ទិស (Project Steering Committee) នៃគម្រោងស្តីពី ការបង្កើតហេដ្ឋារចនាសម្ព័ន្ធកសិកម្មវៃឆ្លាតប្រកបដោយគុណភាព...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៤ 3244

សកម្មភាពចុះត្រួតពិនិត្យបទល្មើស និងអធិការកិច្ចលើការធ្វើអាជីវកម្មជីកសិកម្ម

ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារគ្រប់គ្រងជីកសិកម្មដឹកនាំដោយលោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្មបានចុះធ្វើអធិការកិច្ច...
ចេញ​ផ្សាយ​ ២២ សីហា ២០២៤ 3083

កិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីលទ្ធផលនៃការសិក្សាតម្លៃផលិតកម្មដំណាំស្វាយចន្ទីកម្ពុជា តាមប្រព័ន្ធអនឡាញ (Zoom)

នៅព្រឹកថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានកសិកម្ម បានរៀ់បចំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីលទ្ធផលនៃការសិក្សាតម្លៃផលិតម្មដំណាំស្វាយចន្ទីកម្ពុជា...
ចេញ​ផ្សាយ​ ០៥ សីហា ២០២៤ 3308

អបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

នៅថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម...
ចេញ​ផ្សាយ​ ០២ សីហា ២០២៤ 3509

វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មល្អ (GAP) លើបច្ចេកទេសដាំដុះដំណាំបន្លែ

លោក ឌិន នរិន្ទ អនុប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃអគ្គនាយកដ្ឋានកសិកម្ម អមដំណើរដោយសហការី បានចូលរួមធ្វើជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មល្អ...
ចេញ​ផ្សាយ​ ៣១ កក្កដា ២០២៤ 3565

សហគមន៍កសិកម្មទំនើបដំណាំស្រូវទី២ នៃ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតទ្បើងនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

នៅថ្ងៃច័ន្ទ ៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង...
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៤ 3761

សហគមន៍កសិកម្មទំនើបដំណាំបន្លែទី១ ដំបូង នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតទ្បើងនៅស្រុកត្រាំកក់ ខេត្តតាកែវ

នៅថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ...
ចេញ​ផ្សាយ​ ២៦ កក្កដា ២០២៤ 4049

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍សិក្សាថ្លៃដើមផលិតកម្មដំណាំស្វាយចន្ទី

ថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានកសិកម្ម បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍សិក្សាថ្លៃដើមផលិតកម្មដំណាំស្វាយចន្ទី...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៤ 3235

ការអនុវត្តកម្មវិធីគ្រូពេទ្យដីនៅកម្ពុជាជាមួយកសិករឆ្នើមនៅក្នុងសហគមន៍កសិកម្ម

នៅថ្ងៃទី២៣-២៥ ខែកក្កដាឆ្នាំ២០២៤ មន្ត្រីជំនាញនៃនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម បានប្រជុំជាមួយកសិករឆ្នើមនៅតាមសហគមន៍កសិកម្មនៅខេត្តត្បូងឃ្មុំ...
ចេញ​ផ្សាយ​ ១៦ កក្កដា ២០២៤ 3395

ការចុះអន្តរាគមន៍កម្ចាត់ដង្កូវហ្វូង រុយស និងដង្កូវមូរស្លឹកបំផ្លាញដំណាំស្រូវនៅស្រុករំដួល ខេត្តស្វាយរៀង ប្រចាំថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤

នៅថ្ងៃ ៨កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម បានបន្តចុះពិនិត្យស្ថានភាពនៃការបំផ្លាញដំណាំស្រូវដោយដង្កូវហ្វូង...
ចេញ​ផ្សាយ​ ១៣ កក្កដា ២០២៤ 3544

ការចុះកំណត់ទីតាំងដីដាំដុះចំការម្រេចសម្រាប់កសិករដែលស្ម័គ្រចិត្តបង្កើតជាសហគមន៍កសិកម្មទំនើប

ថ្ងៃសុក្រ ៧ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ១២ កក្កដា ២០២៤ 3281

ការចុះអន្តរាគមន៍កម្ចាត់រុយស និងដង្កូវមូរស្លឹកបំផ្លាញដំណាំស្រូវនៅខេត្តកណ្តាល

នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល អមដំណើរដោយលោកអភិបាលរងខេត្ត...
អំពីអគ្គនាយកដ្ឋាន

ប្រវត្តិ និងបច្ចុប្បន្នភាពនៃអគ្គនាយកដ្ឋានកសិកម្ម

ដោយវិស័យកសិកម្មកម្ពុជាមានសន្ទុះរីកចំរើនយ៉ាងខ្លាំងនាទស្សវត្យរ៍ចុងក្រោយនេះហើយដោយ​មើល​​ឃើញេពីទំហំការងារនិងភាពចាំបាច់ ដើម្បីធានាបាននូវសន្តិសុខស្បៀង ការគ្រប់​គ្រងវិស័យកសិកម្ម និង​​ប្រើប្រាស់​ធនធាន​ធម្មជាតិដោយចេរភាព ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើរាជរដ្ឋាភិបាល​តម្លើង​នាយកដ្ឋានក្សេត្រសាស្ត្រ និងកែលំអដីកសិកម្ម ទៅជាអគ្គនាយកដ្ឋានកសិកម្ម។

អនុក្រឹត្យលេខ១៨៨ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ បានធ្វើការកែសម្រួលរចនាសម្ព័ន្ធ គ្រប់គ្រងរដ្ឋបាល និង បច្ចេកទេសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីឱ្យឆ្លើយតប​តាម​តម្រូវ​ការ ការងារជំរុញអភិវឌ្ឍន៍វិស័យកសិកម្ម រុក្ខាប្រមាញ់ និង នេសាទជាពិសេស ជំរុញការអនុវត្ត​គោល​នយោ​បាយ ​​យុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល​កម្ពុជា ឱ្យទទួលបានលទ្ធផល ត្រចះត្រចង់ថែមទៀត។ អនុក្រឹត្យ​នេះ​បានកែ​សម្រួល​រចនាសម្ព័ន្ធអង្គការលេខមួយចំនួនរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមមាន៖

  • អគ្គនាយកដ្ឋាននៃក្រសួង ទៅជាអគ្គលេខាធិការដ្ឋាននៃក្រសួង
  • រដ្ឋបាលព្រៃឈើ និងជលផល ដំឡើងថ្នាក់ស្មើ អគ្គនាយកដ្ឋាន
  • នាយកដ្ឋានក្សេត្រសាស្ត្រ និងកែលំអដីកសិកម្ម ដំឡើងទៅជា អគ្គនាយកដ្ឋានកសិកម្ម
  • ដូរឈ្មោះអគ្គនាយកដ្ឋានចម្ការកៅស៊ូ ទៅជា អគ្គនាយកដ្ឋានកៅស៊ូ។

អគ្គនាយកដ្ឋានកសិកម្មដែលបានបង្កើតនេះមានបេសកកម្ម

ទី១) ធានានូវសន្តិសុខស្បៀង 

ទី២) គ្រប់​​​​​​គ្រង​និងត្រួតពិនិត្យគុណភាព និងសុវត្ថិភាពកសិផល

ទី៣) ជំរុញកំណើនផលិតភាពកសិកម្មតាមរយៈ​ពិពិធ​កម្ម​​កសិកម្ម 

ទី៤) រួមចំណែកកាត់បន្ថយភាពក្រីក្រតាមរយៈបង្កើន ចំណូលកសិករនិង តម្លៃបន្ថែម​លើ​កសិផល និង

ទី៥) ធានានូវទីផ្សារកសិផល។

អគ្គនាយកដ្ឋានកសិកម្មមាននាយកដ្ឋានចំនួន១០ មន្ទីរ​ពិសោធន៍​ជាតិ​កសិកម្ម​ចំនួន១ និងកសិដ្ឋានស្ថានីយពិសោធន៍ស្រាវជ្រាវនិងមជ្ឈមណ្ឌល​អភិវឌ្ឍន៍កសិកម្ម​សរុប​ចំនួន១៥​ជា​សេនាធិការ ហើយដែលនាយកដ្ឋានទាំង១០នោះ រួមមាន៖

១) នាយកដ្ឋានផែនការ រដ្ឋបាល គណនេយ្យ និង​សហប្រតិបត្តិការអន្តរជាតិ

២) នាយកដ្ឋានដំណាំស្រូវ

៣) នាយកដ្ឋាន​សាក​វប្បកម្ម​និងដំណាំរួមផ្សំ

៤) នាយក​ដ្ឋានដំណាំឧស្សាហកម្ម

៥) នាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូត​គាម​អនាម័យ

៦) នាយក​ដ្ឋាន​គ្រប់គ្រងធនធានដីកសិកម្ម

៧) នាយកដ្ឋានគ្រឿង​យន្តកសិកម្ម

៨) នាយក​ដ្ឋាន​ផ្សព្វផ្សាយកសិកម្ម

៩) នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម

១០) នាយក​ដ្ឋានពូជដំណាំ។


 ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម

យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកំណត់ការលើកកម្ពស់វិស័យ​កសិកម្ម​សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសមធម៌   ធានាសន្តិសុខ​ស្បៀង និងជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ច​ជន​បទ (ចតុកោណទី១)។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាគឺការធ្វើទំនើបកម្មវិស័យ​កសិកម្ម​កម្ពុជា ​តាម​អភិ​ក្រម វិសាល​​ភាព និង​ល្បឿន​ថ្មីដើម្បីប្រែក្លាយវិស័យនេះពីដំណាក់កាលនៃការអភិវឌ្ឍតាមបែបវិបុលកម្ម (បើក​ទូ​លាយ​) ​ ឈានទៅរកដំណាក់កាល​ថ្មី ​ដែលផ្តោតលើផលិតកម្មតាមបែបប្រពលវប្បកម្ម (ស៊ី​ជម្រៅ) ​ដោយពឹង​ផ្អែក​​ជាសំខាន់លើ​ការប្រើប្រាស់​បច្ចេក​ទេស បច្ចេកវិទ្យាថ្មី ការស្រាវជ្រាវនិង​ការ​អភិវឌ្ឍន៍ យន្តូប​នីយ​កម្ម ព្រម​ទាំង​​ការលើកកម្ពស់ផលិតភាព និងពិពិធ​ភា​វូប​​នីយកម្ម​ផលិតកម្មផ្សេងៗ​ទៀត​រួមទាំងការ​ចិញ្ចឹម​សត្វ​​និង​វារី​វប្ប​កម្ម​​ផង។​ ដើម្បីសម្រេចបាននូវបេសកកម្មនិងរួមចំណែកសម្រេចឱ្យបាននូវយុទ្ធសាស្រ្ត​ ចតុ​កោណ​ដំណាក់​កាលទី៣ អគ្គនាយកដ្ឋានកសិកម្មបានដាក់ចេញនូវទិសដៅ៖ ១) ជំរុញផលិតភាព​កសិកម្ម ពិពិធភាវូប​នីយ​កម្ម​កសិកម្ម និងពាណិជ្ជូនីយកម្មកសិកម្ម ២) ធ្វើផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​អនុវិស័យ​ដំណាំ​រយៈ​ពេល​មធ្យម​និងវែង ៣) ពង្រឹងនិងពង្រីកសេវាផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ៤) ​​ធ្វើ​ឯកទេសកម្ម​ពូជ​ដំណាំ​ពិសេស​​​​ដំណាំស្រូវ និងដំណាំសំខាន់ៗមួយចំនួនទៀត ៥) ការងារ​ចងក្រង​និង​ពង្រឹង​សហគមន៍​កសិ​កម្ម ៦)​ អង្កេតសិក្សាវាយតម្លៃនិងធ្វើសារពើភណ្ឌ័ការប្រើប្រាស់ដីកសិកម្ម ៧) សា្រវជ្រាវ​និង​កំណត់ប្រតិទិន​ដាំដុះ​ឱ្យ​ស្រប​តាមប្រព័ន្ធបរិស្ថានដំណាំនិងលក្ខខណ្ឌអាកាសធាតុ ៨) ស្រាវជ្រាវ​និង​អភិវឌ្ឍន៍បច្ចេកទេសក្រោយ​ប្រមូល​​ផល ៩) ពង្រីកសមត្ថភាពនិងសក្តានុពល​នៃផលិតផល​ទី​កាន់ទីផ្សារ​តំបន់​និងពិភពលោក ១០) ស្រាវ​ជ្រាវ​​និងប្រើប្រាស់ភ្នាក់ងារជីវសាស្រ្ត ថ្នាំកសិកម្មនិងថ្នាំផ្សំពី​រុក្ខ​ជាតិដើម្បី​កំចាត់​សមាសភាពចង្រៃ ១១) ខិតខំ​ផ្តល់​សេវាកម្មនិងការងារផ្ទេរនិងផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​​​ឱ្យកាន់តែជិត​អ្នក​​ប្រើប្រាស់ចុងក្រោយ ១២)​ពង្រឹង​កិច្ច​សហការយ៉ាងល្អជាមួយ​​វិស័យឯកជននិងដៃគូរ​អភិវឌ្ឍន៍ និង១៣) ​រៀប​ចំច្បាប់និងលិខិតបទដ្ឋាន​ពាក់​ព័ន្ធដើម្បីឆ្លើយតបទៅនឹងនិន្នាការរីក​ចំរើនរបស់​វិស័យ​កសិកម្ម​។

 កម្មវិធីនិងផែនការយុទ្ធសាស្រ្ត

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញទិសដៅយុទ្ធសាស្ត្រនៃកំណែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជាសម្រាប់ ឆ្នាំ​ ​២០១៣-២០២០ ដែលជាទិសដៅនៃការ​ផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងថវិកាជាជំហ៊ានៗ ពីការផ្តោត​លើ​ធាតុ​ចូល​​និង​មជ្ឈការទៅរកប្រព័ន្ធថវិកាថ្មីដែលផ្តោតលើលទ្ធផលឬសមិទ្ធកម្ម និងវិមជ្ឈការ។ ក្នុងចំណោម​​កម្មវិធី​ជា​អាទិភាពទាំង០៥របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលរួមមាន៖ កម្មវិធីទី១) បង្កើន​ផលិត​ភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មដើម្បី ជំរុញកំណើនផលិតកម្ម​កសិកម្មក្នុង​រង្វង់​​១០%​ក្នុង​១ឆ្នាំ កម្មវិធីទី២) ជំរុញផលិតកម្មសត្វនិងសុខភាពសត្វ កម្មវិធីទី៣) ការគ្រប់គ្រងធនធានជល​ផល​​ប្រកប​​​ដោយនិរន្តភាព កម្មវិធីទី៤) ការគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃប្រកបដោយនិរន្តភាព និង​កម្ម​វិធី​ទី៥) ពង្រឹងស្ថាប័ន បង្កើនប្រសិទ្ធភាពសេវាគាំទ្រ និងអភិវឌ្ឍន៍ធនធានមនុស្ស អគ្គនាយកដ្ឋាន​កសិកម្មគឺ​​ជា​​អង្គភាពដ៏សំខាន់មួយក្នុងការអនុវត្តកម្មវិធីទី១ខាងលើ ដោយទទួល​អនុវត្ត​អនុកម្មវិធីចំនួន១០ក្នុង​ចំណោម​​​អនុកម្មវិធីសរុបចំនួន២០ ដែលគាំទ្រកម្មវិធីទាំងមូល។

រចនាសម្ព័នថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកសិកម្ម

ទំនាក់ទំនង

អាសយដ្ឋាន៖ លេខ ៥៤បេ/៤៩អេហ្វ ផ្លូវលេខ ៣៩៥-៦៥៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ទូរស័ព្ទ៖ 023 888 427

ហ្វេសប៊ុក៖ អគ្គនាយកដ្ឋានកសិកម្ម / Genearal Directorate of Agriculture