ប្រវត្តិអគ្គាធិការដ្ឋាន
អគ្គាធិការដ្ឋានក្រសួងកសក ពីមុនមានឈ្មោះថា គណៈកម្មាធិការត្រួតពិនិត្យក្រសួងកសិកម្ម បានបង្កើតឡើងដោយយោងលើក្រិតច្បាប់លេខ ៣១ក្រច.ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៨៧ ស្តីពីការបង្កើតទីស្តីការក្រសួងត្រួតពិនិត្យ
អនុក្រឹត្យលេខ ១៨ អនក្រ.ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ១៩៨៤ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រីស្តីពី តួនាទីភារកិច្ច និងរចនាសម្ព័ន្ធចាត់តាំងរបស់ក្រសួងកសិកម្ម។
អនុក្រឹត្យលេខ១៥ អនក្រ.ចុះថ្ងៃទី៣០ ខែ ឆ្នាំមិថុនា ឆ្នាំ១៩៨៧ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រីស្តីពីការបង្កើតគណៈកម្មាធិការត្រួតពិនិត្យគ្រប់ជាន់ថ្នាក់។
សេចក្តីណែនាំលេខ ១១០៧ សនណ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩២ ស្តីពីការចាត់តាំង និងសកម្មភាពរបស់គណៈកម្មាធិការត្រួតពិនិត្យតាមក្រសួងខេត្ត-ក្រុង។
គណៈកម្មាធិការត្រួតពិនិត្យ មានសិទ្ធិគ្រប់គ្រង និងប្រើប្រាស់ត្រាមូលរបស់ខ្លួនក្នុងក្របខណ្ឌសិទ្ធិអំណាច ភារកិច្ចរបស់ខ្លួន ។
គណៈកម្មាធិការត្រួតពិនិត្យមាន ៣ផ្នែកគឺៈ ផ្នែករដ្ឋបាលបូកសរុប និងចាត់តាំង ផ្នែកទទួល និងដោះស្រាយបណ្តឹង និងផ្នែកត្រួតពិនិត្យ ។
ឆ្នាំ២០០០ គណៈកម្មាធិការត្រួតពិនិត្យក្រសួងកសិកម្ម ប្តូរមកជា អគ្គាធិការ ដ្ឋាន យោងអនុក្រឹត្យលេខ ១៧ អនុក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០។
តួនាទីភារកិច្ច
អគ្គាធិការដ្ឋាន មានភារកិច្ច ធ្វើជាសេនាធិការឱ្យក្រសួង និងមានភារកិច្ច៖
-ធ្វើអធិការកិច្ចជាប្រចាំទៅលើគ្រប់អង្គភាពក្រោមឱវាទ ក្រសូងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ។
-ធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រី ពីការប្រព្រឹត្តទៅរបស់អង្គភាពដែលបានធ្វើអធិការកិច្ចរួចហើយ និងពីមធ្យោបាយ កែលម្អការប្រព្រឹត្តទៅ របស់អង្គភាពទាំងនោះ។
-ប្រតិបត្តិភារកិច្ចផ្សេងៗទៀត ដែលរដ្ឋមន្ត្រីបានប្រគល់ជូន។
អគ្គាធិការដ្ឋាន ដឹកនាំដោយអគ្គាធិការមួយរូប និងអមដោយអគ្គាធិការរង ជាជំនួយការ តាមការចាំបាច់។
អាសយដ្ឋាន៖ លេខ២០០ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទ៖ 011 67 10 67 / 011 84 60 14
អ៊ីម៉ែល៖ generalinspectorate2017@gmail.com
ហ្វេសប៊ុក៖ អគ្គាធិការដ្ឋាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ