ព័ត៌មានផ្សេងៗទៀត
តាកែវ៖ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមទស្សនកិច្ចនៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុន ខ្មែរ ហ្រ្វេស មីល ឯ.ក (អតីតកសិដ្ឋានចិញ្ចឹមគោភ្នំតាម៉ៅ) ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ដោយមានការចូលរួមអមដំណើរដោយឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមគណៈអភិបាលរងខេត្ត ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា លោកប្រធានអង្គភាពអមទីស្តីការក្រសួង លោកប្រធានមន្ទីរខេត្តតាកែវផងដែរ។