ត្បូងឃ្មុំ៖ នារដូវបុណ្យភ្ជុំបិណ្ឌ បិណ្ឌទី៣ ព្រឹកថ្ងៃសៅរ៍ ៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ លោក ជា ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ តំណាងឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំសេដា អញ្ជើញដឹកនាំក្រុមការងារក្រោមឱវាទនាយកដ្ឋាន និងក្រុមការងារចុះមូលដ្ឋានឃុំសេដា បាននាំយកនូវទេយ្យទាន ចង្ហាន់ និងគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា មី៧កេស ទឹកសុទ្ធ៧កេស ទឹកក្រូច៧កេស អង្ករ៧បាវ ទឹកត្រី៧យួរ ទឹកស៊ីអ៉ីវ៧យួរ ឃីត៧ដុំ ព្រមទាំងបច្ច័យមួយចំនួន និងបច្ច័យកសាងវត្តចំនួន២លានរៀល មកវេរប្រគេនជូនព្រះសង្ឃចំនួន៧អង្គដែលគង់នៅវត្តសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
បន្ទាប់ពីបានវេរចង្ហាន់ និងទេយ្យទានជូនព្រះសង្ឃរួច ក្រុមការងារក៏បាននាំយកនូវគ្រឿងឧបភោគ និងសម្ភារមួយចំនួន និងបច្ច័យ១ម៉ឺនរៀលក្នុង១នាក់ ចំនួន៥៤នាក់ របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ជូនចំពោះយាយជី តាជីដែលរស់នៅក្នុងឃុំសេដាផងដែរ។