Other News
នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នាយកដ្ឋានកិច្ចការរដ្ឋបាលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងនាយកដ្ឋាន ស្តីពីការពង្រឹង និងការគ្រប់គ្រងមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យារបស់នាយកដ្ឋានកិច្ចការរដ្ឋបាល ក្រោមអធិបតីភាពលោក ជា ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល។ ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីលោកអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យទាំង៦ អនុប្រធានការិយាល័យ មន្រ្តីរាជការ មន្រ្តីកិច្ចសន្យា ក្រោមឱវាទនាយកដ្ឋានកិច្ចការរដ្ឋបាល សរុប៧៥នាក់។