Other News
ត្បូងឃ្មុំ៖ នារសៀលថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងសហការី បានអញ្ជើញចូលរួមចែកធាតុចូលកសិកម្មដល់សមាជិកបណ្តុំនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៅឃុំទន្លូង ស្រុកមេមត់ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមអមដំណើរដោយឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមគណៈអភិបាលរងខេត្តត្បូងឃ្មុំ លោកប្រធានអមទីស្តីការក្រសួង លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ មន្រ្តីរាជការក្រោមឱវាទក្រសួង បងប្អូនកងកម្លាំងទាំង៣ និងបងប្អូនប្រជាកសិករប្រមាណ ១០០នាក់។