ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរជាមួយសហការី បានអញ្ជើញមកពិនិត្យកសិដ្ឋានបន្លែសរីរាង្គរបស់លោកអេង សុធារ៉ា

ចេញ​ផ្សាយ​ ១៧ ធ្នូ ២០១៨ 4902

នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរជាមួយសហការី បានអញ្ជើញមកពិនិត្យកសិដ្ឋានបន្លែសរីរាង្គរបស់លោកអេង សុធារ៉ា នៅឃុំចំការលួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ បច្ចុប្បន្ន កសិដ្ឋានបាននិងកំពុងដាំបន្លែ និងផ្លែឈើចំរុះច្រើនប្រភេទដោយផលិតក្នុងកសិដ្ឋានផ្ទាល់ និងមួយចំនួនទៀតត្រូវបានសហការផលិតជាមួយកសិករក្នុងតំបន់នេះ តាមរយ:ការធ្វើកសិកម្មតាមកិច្ចសន្យា ដោយធ្វើការជ្រើសរើសកសិករដែលទទួលបានការបណ្តុះបណ្តាលពីអង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ឬមកទទួលការបណ្តុះបណ្តាលនៅកសិដ្ឋាននេះផ្ទាល់តែម្តង។ កសិដ្ឋានបានធ្វើការដាំដុះលើផ្ទៃដីជាង ៤០ហត ហើយជាមធ្យមកសិដ្ឋានមានលទ្ធភាពផ្គត់ផ្គង់បន្លែឲ្យទីផ្សារនៅភ្នំពេញប្រមាណ ១-២តោនក្នុង១ថ្ងៃ។
 
មានប្រសាសន៍ផ្តាំផ្ញើ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងវាយតម្លៃខ្ពស់ចំពោះម្ចាស់កសិដ្ឋាន បុគ្គលិក កម្មករគ្រប់លំដាប់ថ្នាក់ដែលបានខិតខំដាំដុះបន្លែ ផ្លែឈើសរីរាង្គដើម្បីចូលរួមចំណែកផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក ធានាបានទាំងបរិមាណនិងគុណភាព និងឈានទៅកាត់បន្ថយការនាំចូលជាបណ្តើរៗនាពេលអនាគត។ នេះជាសកម្មភាពមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្ម លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយ:ការធ្វើកសិកម្មតាមកិច្ចសន្យា ជួយផ្សព្វផ្សាយបច្ចេកទេសកសិកម្មទាន់សម័យ បង្កើតការងារឲ្យប្រជាពលរដ្ឋនៅមូលដ្ឋាន កាត់បន្ថយចំណាក ស្រុក និងផ្តល់ឱកាសដល់និស្សិតដែលបានបញ្ចប់់ការសិក្សាពីមហាវិទ្យាល័យ។ លោកក៏បានអំពាវនាវដល់វិនិយោគិនក្នុងស្រុកគិតគូវិនិយោគដាំបន្លែសរីរាង្គ ឬបន្លែសុវត្ថិភាពដើម្បីផ្គត់ផ្គង់ឲ្យតម្រូវការទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូល ធានាបានគុណភាព និងសុវត្ថិភាពបន្លែ ផ្លែឈើក្នុងស្រុក។ ឯកឧត្តមរដ្ឋមន្ត្រីស្នើឲ្យម្ចាស់កសិដ្ឋាន ក៏ដូចជាក្រុមហ៊ុមផលិតបន្លែនានាសហការជាមួយអគ្គនាយកដ្ឋានកសិកម្មដើម្បីចុះមកវាយតម្លៃលើស្តង់ដារអនុវត្តបច្ចេកទេសឲ្យបានត្រឹមត្រូវ រួចពិនិត្យនិងផ្តល់វិញ្ញាបនប័ត្របញ្ជា​ក់ ពីផលិតផលសរីរាង្គច្បាស់លាស់ចៀសវាងការកេងបន្លំ ឬក្លែងក្លាយ ដើម្បីបង្កើនការជឿទុកចិត្តដល់អ្នកបរិភោគ។

បន្ទាប់ពីបានចុះពិនិត្យកសិដ្ឋានបន្លែសរីរាង្គរួចមក ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមគោ និងជ្រូករបស់កសិករកៅ ប៊ុនទី នៅភូមិទឹកប៉ោង ឃុំបឹងទ្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ បច្ចុប្បន្ន កសិដ្ឋានចិញ្ចឹមគោសាច់ចំនួន ៨០ក្បាល និងបានសហការជាមួយក្រុមហ៊ុមស៊ីភីកម្ពុជាចិញ្ចឹមជ្រូកសាច់ចំនួន ៥៦០ក្បាលទៀត លើផ្ទៃដីជាង ៣០ហត។ ពិនិត្យឃើញការរីកចម្រើនរបស់កសិដ្ឋាន និងសង្ឃឹមថាតាមរយ:ផលិតកម្មសត្វនឹងជួយកែប្រែកម្រិតជីវភាព បង្កើនប្រាក់ចំណូល និងកាត់បន្ថយការនាំចូល ឯកឧត្ដមរដ្ឋមន្ត្រី បានចូលរួមសាទរ គាំទ្រ និងលើកទឹកចិត្តឲ្យកសិកររូបនេះ និងជាពិសេសកសិករទូទាំងប្រទេសដែលប្រកាន់យករបរចិញ្ចឹមសត្វ ឲ្យខិតខំយកចិត្តទុកដាក់បន្ថែមទៀតទាំងការងារបច្ចេកទេស ការបង្កើនគុណភាពចិញ្ចឹមដើម្បីធ្វើការប្រកួតប្រជែងទីផ្សារ។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង និងអគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វចុះមកជួយផ្សព្វផ្សាយការងារបច្ចេកទេស បង្កាត់ពូជ និងផ្សព្វផ្សាយច្បាប់ដើម្បីជាប្រយោជន៍ក្នុងការជួយង្កើនប្រសិទ្ធភាពផលិតកម្មចោិញ្ចឹមសត្វ និងការអនុវត្តច្បាប់នានាដែលពាក់ព័ន្ធ។

Other News
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 526

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 663

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 655

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 590

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 811

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 818

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 750

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 778

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 772

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 782

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 813

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...