ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការប្រមូលផលស្រូវរបស់ប្រជាកសិករស្ថិតនៅខេត្តសៀមរាប

ចេញ​ផ្សាយ​ ១៩ មករា ២០២៥ 760

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ រួមមានលោក ទារ គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម ខេត្តសៀមរាប និងសហការី ព្រមទាំងមន្ត្រីកសិកម្មឃុំ និងដោយមានការចូលរួមពីលោក ស៊ិន ចាន់ថុល អភិបាល នៃគណៈអភិបាលស្រុកពួក អាជ្ញាធរភូមិ ឃុំ ប្រជាកសិករឃុំសំរោងយារ និងឃុំព្រៃជ្រូក សរុបចំនួន ២៥នាក់ បានចុះពិនិត្យមើលការប្រមូលផលស្រូវសែនក្រអូប០១ របស់កសិករ អឿន ល័ក្ខ នៅភូមិគោកពោធិ៍ ឃុំកែវពណ៌ ស្រុកពួក ដែលគាត់បានដាំដុះពូជនេះអស់រយៈពេល៦ឆ្នាំមកហើយ ដោយទទួលបានប្រាក់ចំណេញរាល់ឆ្នាំ មិនដែលខាតឡើយ។

ដំណើរនៃការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង  ពន្យល់ប្រជាកសិករអំពីការជ្រើសប្រភេទពូជស្រូវសម្រាប់ការដាំដុះ ដើម្បីទទួលបានទិន្នផលខ្ពស់ និងមានទីផ្សារ ព្រមទាំងជួយសម្របសម្រួល និងដោះស្រាយបញ្ហារបស់ប្រជាកសិករ។

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន បានណែនាំឱ្យប្រជាកសិករប្រើពូជស្រូវកម្ពុជាសម្រាប់ដាំដុះ ជាពិសេសពូជសែនក្រអូប០១ ដែលជាពូជស្រូវមានស្ថិរភាពតម្លៃទៅតាមទីផ្សារ និងបម្រើឱ្យការនាំចេញផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យប្រជាកសិករចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប សម្រាប់ការដាំដុះដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗ ពីព្រោះការចងក្រងសហគមន៍កសិកម្មទំនើបប្រជាកសិករនឹងទទួលបានបច្ចេកទេស ទុនវិនិយោគ មិនព្រួយបារម្ភបញ្ហាទីផ្សារ ជាពិសេសតម្លៃលក់ផលិតផលកសិកម្ម។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបន្តដឹកនាំក្រុមការងារចុះពិនិត្យស្វែងយល់ពីការលក់ធាតុចូលកសិកម្ម នៅដេប៉ូលក់ជី និងថ្នាំកសិកម្ម ព្រមទាំងពូជដំណាំមួយចំនួនស្ថិតនៅទីរួមស្រុកពួកផងដែរ។ ក្នុង ឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំឱ្យម្ចាស់ដេប៉ូ ត្រូវធ្វើអាជីវកម្មលក់ជី ថ្នាំកសិកម្ម និងពូជដំណាំ ដែលបានចុះកិច្ចបញ្ជីកាទទួលស្គាល់ត្រឹមត្រូវតាមច្បាប់ និងណែនាំអំពីរបៀបប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសដល់កសិករអ្នកប្រើប្រាស់។

ចុងបញ្ចប់ ឯកឧត្តម បានណែនាំឱ្យមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីកសិកម្មឃុំ ត្រូវបន្តផ្តល់ការគាំទ្របច្ចេកទេសកសិកម្ម និងដោះស្រាយរាល់បញ្ហារបស់បងប្អូនប្រជាកសិករដែលបានជួបប្រទះ៕

Other News
ចេញ​ផ្សាយ​ ១៤ កុម្ភៈ ២០២៥ 209

អាជីវករលក់ជី-ថ្នាំកសិកម្មចូលរួមជួយផ្សព្វផ្សាយគោលនយោបាយកសិកម្មជូនប្រជាកសិករ

ក្រុមអាជីវករលក់ជី និងថ្នាំសិកម្មក្នុងខេត្តកំពង់ធំ បានចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្ត និងមន្ទីរកសិកម្មខេត្ត។...
ចេញ​ផ្សាយ​ ១៤ កុម្ភៈ ២០២៥ 241

ញត្តិថ្កោលទោស ចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ញត្តិថ្កោលទោស ចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ...
ចេញ​ផ្សាយ​ ១៣ កុម្ភៈ ២០២៥ 277

លោកជំទាវអនុរដ្ឋលេខាធិការ អុឹម​ រចនា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ​កែ​សម្រួលសមាសភាពមន្ត្រីឆ្មាំទន្លេដើម្បីបង្កើនប្រសិទ្ធភាពការងារ​អភិរក្សសត្វផ្សោតតំបន់កាំពី

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ អុឹម រចនា អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ​កែ​សម្រួលសមាសភាពមន្ត្រីឆ្មាំទន្លេនៅតំបន់កាំពី...
ចេញ​ផ្សាយ​ ១២ កុម្ភៈ ២០២៥ 625

លោកជំទាវអនុរដ្ឋលេខាធិការ អុឹម​ រចនា អញ្ជើញដឹកនាំក្រុមការងារជំនាញ ​ចុះផ្សព្វផ្សាយពីការប្រើប្រាស់ឧបករណ៍នេសាទ ដល់ប្រជានេសាទ និងសហគមន៍នេសាទ នៅក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ អុឹម រចនា អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោកបណ្ឌិត អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល...
ចេញ​ផ្សាយ​ ១២ កុម្ភៈ ២០២៥ 644

ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម ចូលរួមអនុមោទនាក្នុងពិធីបុណ្យមាឃបូជានៅភ្នំព្រះរាជទ្រព្យ ខេត្តកណ្ដាល

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមអនុមោទនាក្នុងពិធីបុណ្យមាឃបូជា...
ចេញ​ផ្សាយ​ ១២ កុម្ភៈ ២០២៥ 324

អនុមោទនាបុណ្យ មាឃបូជា ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥

អនុមោទនាបុណ្យ មាឃបូជា ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥
ចេញ​ផ្សាយ​ ១២ កុម្ភៈ ២០២៥ 304

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញចូលរួមជាកិត្តិយស​អបអរ​សាទរយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណេតឆ្នាំ២០២៥ ក្រោម​ប្រធានបទ «កុមារឆ្លាតវៃយល់ដឹងពីសុវត្ថិភាព និងចេះការពារខ្លួនតាមអនឡាញ»

នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តម ហាស់ សារ៉េត បានអញ្ជើញចូលរួមជាកិត្តិយសអបអរសាទរយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណេតឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០២៥ 340

ឯកឧត្តមអនុរដ្ឋលេខាធិការ ឡោ រស្មី អញ្ជើញជួបសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មនៅក្នុងខេត្តចំនួនបី

នៅថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោកជំទាវអនុរដ្ឋលេខាធិការ ហ៊ូ សុពណ៌ ថ្នាក់ដឹកនាំនាយកដ្ឋាន...
ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០២៥ 351

ឯកឧត្តមរដ្ឋលេខាធិការ​ ចាន់ សុវុឌ្ឍ អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម

នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០២៥ 403

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសម្តែងការគួរសម និងកិច្ចជំនួបពិភាក្សាទ្វេភាគីលើវិស័យកសិកម្ម ជាមួយឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន

នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១០ កុម្ភៈ ២០២៥ 451

កូនផ្សោតកើតថ្មី ១ក្បាលនៅអន្លង់ជ្រោយបន្ទាយ ខេត្តក្រចេះ នាថ្ងៃទី០៩ខែកុម្ភៈ ឆ្នាំ២០២៥!

កូនផ្សោតទើបកើតថ្មីមួយក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាល ជលផលនិងអង្គការ WWF វេលាម៉ោង៣:២០នាទីរសៀល នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ១០ កុម្ភៈ ២០២៥ 718

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញចូលរួមពិធីបុណ្យប្រពៃណី​ចាប់​ត្រីរួមគ្នា របស់អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដោយមានការចូលរួមពីលោក ងូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប...