Other News
ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការងារផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យានិងការអភិវឌ្ឍកម្មវិធីទូរស័ព្ទដៃរបស់ក្រសួងតាមរយៈគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរបរិស្ថាន។ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាអំពីលទ្ធផលការងារដែលបានអនុវត្ត និងរៀបចំផែនការសកម្មភាព និងថវិកា ដើម្បីគាំទ្រដល់សមាសភាគCS4 និងគោលដៅរបស់គម្រោង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក យៅ វេន ប្រធានមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម សហករី លោកប្រធានគ្រប់គ្រង គម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរបរិស្ថាន ព្រមទាំងមន្ត្រីអនុវត្តគម្រោងដែលពាក់ព័ន្ធក្នុងសមាសភាព CS4។