Other News
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ពាក់ព័ន្ធនឹងកំណែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងបានបញ្ចប់ការកែសម្រួលរចនាសម្ព័ន្ធ និងបានបញ្ជូននូវមុខងារសាធារណៈដែលបានកំណត់នូវមុខងារ គាំទ្រ និងមុខងារស្នូលចំនួន១៣ និងមុខងាររងចំនួន៧៣ ដើម្បីផ្តល់កាន់តែរឹងមាំថែមទៀតដល់ការបំពេញតួនាទីភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់។ក្នុងនោះបានបង្រួមនាយកដ្ឋានដល់ទៅ៥ដើម្បីកាត់បន្ថយការចំណាយមិនចាំបាច់។ ការថ្លែងបែបនេះ គឺនៅក្នុងពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥» នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២៥៕