វគ្គបណ្តុះបណ្តាលស្ដីពី “សវនកម្មបច្ចេកវិទ្យាព័ត៌មាន”

ចេញ​ផ្សាយ​ ៣០ កញ្ញា ២០២៦ 246

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី ឆស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកវគ្គបណ្តុះបណ្តាលស្ដីពី “សវនកម្មបច្ចេកវិទ្យាព័ត៌មាន” ក្រោមអធិបតីភាព ឯកឧត្តម គឹម សុន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដោយមានការអញ្ជើញចូលរួមពីមន្រ្តីសវនករនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងមន្រ្តីសវនដ្ឋានដែលទទួលបន្ទុកការងារប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន តាមបណ្តា​អង្គភាព និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ​ក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុបចំនួន ១៧០ នាក់ ​ ដោយវគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩-១៣០ ខែកញ្ញា ឆ្នាំ២០២៦។ វគ្គបណ្តុះបណ្តាលនេះ គឺជាផែនការសកម្មភាពការងារប្រចាំឆ្នាំ ដែលត្រូវអនុវត្តក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គោលបំណងវគ្គបណ្ដុះបណ្ដាលគឺដើម្បីចូលរួមចំណែកពង្រឹង និងបង្កើនប្រសិទ្ធភាព ប្រសិទ្ធផល និងស័ក្តិសិទ្ធិភាព នៃការអនុវត្តសវនកម្មបច្ចេកវិទ្យាព័ត៌មាន​ និងពង្រឹងសមត្ថភាពដល់សវនករ និងមន្រ្តីសវនដ្ឋានដែលទទួលបន្ទុកការងារប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន តាមបណ្តា​អង្គភាព និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ​ក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរួមចំណែកគាំទ្រនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដែលផ្ដល់អាទិភាពលើការពង្រឹងអភិបាលកិច្ចឌីជីថល ឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។

មុខងារសវនកម្មបច្ចេកវិទ្យាព័ត៌មាន គឺនាំមកនូវអភិក្រមសវនកម្មមានលក្ខណ:ជាប្រព័ន្ធ និងវិន័យ ដើម្បីវាយតម្លៃ និងជួយថ្នាក់ដឹកនាំ ក្នុងការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាព័ត៌មាន ប្រព័ន្ធត្រួតពិនិត្យ និងដំណើរការអភិបាលកិច្ច។ សវនកម្មបច្ចេកវិទ្យាព័ត៌មានរួមបញ្ចូលការត្រួតពិនិត្យឯករាជ និងការធ្វើតេស្តលើការអនុវត្ត និងនីតិវិធីរបស់អង្គភាព ដែលពាក់ព័ន្ធទៅនឹងដំណើរការសម្រាប់អភិវឌ្ឍ និងទទួលយកប្រព័ន្ធ និងបរិក្ខារបច្ចេកវិទ្យាថ្មីៗ ការផ្តល់សុវត្ថិភាពនៃដំណើរការធុរកិច្ចលក្ខណ:អេឡិចត្រូនិច និងស័ក្តិសិទ្ធិភាព ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការប្រើប្រាស់បរិក្ខារបច្ចេកវិទ្យា។ គោលការណ៍ណែនាំសវនកម្មបច្ចេកវិទ្យាព័ត៌មាន ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ឱ្យប្រើប្រាស់តាមរយ:ប្រកាសលេខ៥៤៣ សហវ.ប្រក ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំសវនកម្មបច្ចេកវិទ្យាព័ត៌មាន។

វគ្គបណ្ដុះបណ្ដាលនេះធ្វើបទបង្ហាញដោយលោក អ៊ុំ យុត្ថារ៉ូ មកពីអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពី “គោលការណ៍ណែនាំសវនកម្មបច្ចេកវិទ្យាព័ត៌មាន” និងបទបង្ហាញដោយលោក គឹម ខេមរាចេដ្ថា មកពីអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពី “ការប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ”។

Other News
ចេញ​ផ្សាយ​ ១ តុលា ២០២៦ 462

ក្រសួងកសិកម្ម ប្រកាសរៀបចំ «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)» លើកទី២

ក្រសួងកសិកម្ម ប្រកាសរៀបចំ «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)» លើកទី២ ដើម្បីជំរុញពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងលើកកម្ពស់បច្ចេកវិទ្យាកសិស្បៀងអាហារកម្ពុជា...
ចេញ​ផ្សាយ​ ១ តុលា ២០២៦ 462

កិច្ចប្រជុំលេខាធិការដ្ឋាននៃក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម

នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំងកុមារ និងឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាននៃក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម​...
ចេញ​ផ្សាយ​ ១ តុលា ២០២៦ 467

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញជួបពិភាក្សាការងារជាមួយក្រុមហ៊ុនជី​ និងក្រុមហ៊ុនភស្តុភារកម្មកសិកម្ម នៅប្រទេសវៀតណាម

នាថ្ងៃទី១​ ខែតុលា​ ឆ្នាំ២០២៦​ ប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ដឹកនាំដោយ​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​...
ចេញ​ផ្សាយ​ ១ តុលា ២០២៦ 459

ក្រសួងកសិកម្ម ទទួលអំណោយគ្រាប់ពូជបន្លែពីអង្គការ Helen Keller ដើម្បី​គាំទ្រជីវភាពពលរដ្ឋនៅភូមិរង់ចាំ ក្នុងខេត្តបន្ទាយមានជ័យ និងភូមិតាកឹងបៃតង​ខេត្តព្រះវិហារ

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួល​អំណោយ​ពីលោក ហ៊ូ ក្រើន ប្រធានអង្គការ Helen Keller...
ចេញ​ផ្សាយ​ ១ តុលា ២០២៦ 467

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំ និងដំណើរការវេទិកា ស្តីពីការភ្ជាប់ និងពង្រឹងទំនាក់ទំនងអាជីវកម្ម រវាងកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនប្រមូលទិញ កែច្នៃ និងនាំចេញពោត

ក្នុងគោលបំណងផ្តល់ឱកាសជូនគ្រប់តួអង្គនៃខ្សែច្រវាក់តម្លៃពោត យល់ដឹងកាន់តែច្បាស់អំពីបញ្ហាប្រឈមសំខាន់ៗនៅក្នុងការដាំដុះ ការហាលសម្ងួត ការទុកដាក់ ការប្រមូលទិញ ការកែច្នៃ...
ចេញ​ផ្សាយ​ ១ តុលា ២០២៦ 512

រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំសន្និសីទសារព័ត៌មាន ស្តីពី «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)»

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ និង​ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន...
ចេញ​ផ្សាយ​ ១ តុលា ២០២៦ 540

កម្ពុជាទទួលបានការកោតសរសើរលើវឌ្ឍនភាពនៃការគ្រប់គ្រង ការពារ និងអភិរក្សផ្សោតទន្លេមេគង្គ នៅក្នុងកិច្ចប្រជុំ IWC លើកទី៧០ នៅទីក្រុងហូបាត ប្រទេសអូស្ត្រាលី

កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង ការពារ និងអភិរក្សផ្សោតទន្លេមេគង្គ ទទួលបានការកោតសរសើរនៅក្នុងកិច្ចប្រជុំលើកទី៧០ នៃគណៈកម្មការត្រីបាឡែនអន្តរជាតិ...
ចេញ​ផ្សាយ​ ១ តុលា ២០២៦ 510

សារលិខិតជូនពរ សូមគោរពជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាស ដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា និងប្រកបដោយសោមនស្សរីករាយនៃទិវាចម្រើនជន្មាយុគម្រប់ ៦០ឆ្នាំ ឈានចូល ៦១ឆ្នាំ

សារលិខិតជូនពរ សូមគោរពជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាស ដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា...
ចេញ​ផ្សាយ​ ១ តុលា ២០២៦ 525

ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ លែងត្រីរាជ ០១ក្បាល ទម្ងន់១៣៦គីឡូក្រាម ក្នុងតំបន់អភិរក្ស

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក ភុន សុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលនៃខេត្តពោធិ៍សាត់ និងក្រុមការងារ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់...
ចេញ​ផ្សាយ​ ៣០ កញ្ញា ២០២៦ 701

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំលើកទី៧០ នៃគណៈកម្មការគ្រប់គ្រងការនេសាទបាឡែនអន្ដរជាតិ (IWC70) នៅទីក្រុង Hobart នៃប្រទេសអូស្ត្រាលី

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល និងជាមន្ត្រីបង្គោលនៃ IWC ប្រចាំកម្ពុជា...
ចេញ​ផ្សាយ​ ៣០ កញ្ញា ២០២៦ 602

ថ្នាក់ដឹកនាំក្រសួងកសិកម្ម បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៣ អាណត្តិឆ្នាំ ២០២៦–២០២៩ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា

នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ សេន សុវណ្ណ ប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល...
ចេញ​ផ្សាយ​ ៣០ កញ្ញា ២០២៦ 698

ថ្នាក់ដឹកនាំក្រសួងកសិកម្មអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពី “ការធ្វើសវនកម្មបច្ចេកវិទ្យាព័ត៌មាន”

នៅថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គឹម សុន​ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់...