ឯកឧត្តមបណ្ឌិត ចាន់សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីក្រោមឱវាទក្រសួង និងមន្ត្រីបច្ចេកទេសមួយចំនួន បានអញ្ចើញចុះពិនិត្យតំបន់រាំងស្ងួត នៅបណ្ដាឃុំមួយចំនួន និងសំណេះសំណាលជាមួយកសិករ នៅភូមិខ្នារធំ ឃុំពារាម ស្រុកបាទី កាលពីថ្ងៃ១៤ ខែសីហា។
កសិករ ក៏បានលើកឡើង នូវបញ្ហាលំបាកមួយចំនួន ដែលជួបប្រទះ ក្នុងរដូវបង្ករបង្កើនផលឆ្នាំនេះ។ មានប្រសាសន៍ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានប្រាប់កសិករ ពីបច្ចេកទេសថ្មីមួយចំនួន ក្នុងការធ្វើស្រែ។
ចាប់ពីឆ្នាំក្រោយប្ដូរទម្លាប់ ដែលធ្លាប់តែធ្វើសំណាបរង់ចាំដី មកធ្វើដីរងចាំសំណាបវិញ។ សំណាបចាស់ត្រូវបោះបង់ចោល ( សំណាបកាន់តែចាស់កាន់តែអន់ លូតលាស់មិនល្អមិនបែកគុម្ព ) កសិករត្រូវប្ដូពូជពីស្រូវធ្ងន់-កណ្ដាលមកប្រើពូជស្រូវស្រាល មិនប្រកាន់រដូវទាំងអស់។
ការសាបគួរសាបដោយទុកពូជខ្លះនៅក្នុងជង្រុក។ ការសាបត្រូវប្រើរបៀបថ្មីអស់ពូជតិច ដោយសាបជារងស្ពៃចំណេញប្រើពូជតិច ប្រើទឹកតិច ការពារសត្វមមាចត្នោតបាន និងបើខូចសំណាបដោយប្រការណាមួយយើងខាតតិចតួចដែរ។ កសិករត្រូវតែចុះស្រែជាប្រចាំ។