Other News
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា លើកឡើងថាដើម្បីជួយកាត់បន្ថយថ្លៃដើម នៃការផលិតដំណាំស្រូវ គឺត្រូវធ្វើតាមរយៈសេដ្ឋកិច្ចមាត្រដ្ឋាន ដោយសារការគណនាឃើញថា អាចសន្សំការចំណាយបានជាង២០ភាគរយ។ ក្នុងន័យនេះនៅពេលធ្វើរួមគ្នាជាសហគមន៍កសិកម្មទំនើប ការចំណាយថ្លៃដើមផលិតរួមថយចុះ កសិករនឹងទទួលប្រាក់ចំណេញជាងមុន។ ការលើកឡើងបែបនេះ គឺនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង» នៅថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៥៕