ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំកិច្ចប្រជុំ​ផ្សព្វ​ផ្សាយ «ច្បាប់ស្តីពីជលផល» និងសេចក្តីជូនដំណឹងស្តីពី «រដូវបិទ​នេសាទ​ឆ្នាំ២០២៦» នៅខេត្តសៀមរាប

ចេញ​ផ្សាយ​ ៦ កក្កដា ២០២៦ 984

នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ «ច្បាប់ស្តីពី​ជល​ផល» និងសេចក្តីជូនដំណឹងស្តីពី «រដូវបិទនេសាទ ឆ្នាំ២០២៦» រួមជាមួយឧបសម្ព័ន្ធឧបករណ៍ខ្នាតតូច ជូនដល់ប្រជានេសាទក្នុងឃុំ​កំពង់ឃ្លាំង និងភូមិមាត់ខ្លា ឃុំអន្លង់សំណរ ក្នុងខេត្តសៀមរាប។
កិច្ចប្រជុំមានការចូលរួមពី លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈ​អភិបាលខេត្តសៀមរាប លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត​សៀមរាប លោក ធិន នីសុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប ក្រុមអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទ​កំពង់ភ្លុក ដឹកនាំដោយលោក សោម សុវណ្ណ តំណាងយោធភូមិភាគ​ទី៤ និង យោធភូមិភាគទី៥ មេបញ្ជាការរងតំបន់ប្រតិបត្តិការ​សឹករង​ខេត្ត លោក ជុំ ចាន់ថេង  អភិបាលរងស្រុកសូទ្រនិគម កងរាជ​អាវុធ​ហត្ថស្រុក ក្រុមប្រឹក្សាឃុំកំពង់ឃ្លាំង ការិយាល័យកសិកម្ម ធនធាន​ធម្មជាតិ និងបរិស្ថានស្រុក កងកម្លាំងតំបន់ប្រតិបត្តិការសឹករង​ខេត្ត កងពលតូចលេខ៧០ មេភូមិ សហគមន៍ ប្រជានេសាទនេសាទ​ឃុំកំពង់ឃ្លាំង និងភូមិមាត់ខ្លា សរុបអ្នកចូលរួម២៧០នាក់ ធ្វើឡើងនៅ​ទីធ្លាវត្តកំពង់ឃ្លាំង។
នៅចំពោះមុខអង្គពិធី ឯកឧត្តម ប៉ែន ផល្លីកា បានលើកឡើងដោយ​មោទ​នភាព​ថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះត្រីមានការកើនឡើង ដោយសារលទ្ធផលនៃការបង្រ្កាបបទល្មើសនេសាទ។ ប្រជានេសាទ​បានសាទរចំពោះ«ច្បាប់ស្តីពីជលផល»ថ្មី ដោយពួកគាត់ប្តេជ្ញាក្នុងការ​អនុវត្ត​ច្បាប់នេះឱ្យបានទាំងអស់គ្នា។ ជាមួយគ្នានោះ ឯកឧត្តមក៏បាន​អំពាវ​ឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាឱ្យបានជិតសិ្នទ្ធ លើវិធានការទប់ស្កាត់ការប្រើប្រាស់ឧបករណ៍ឆក់ ឧបករណ៍ស្បៃមុង ហើយបានស្នើឱ្យប្រធានមន្ទីរកសិកម្មខេត្ត និងលោកនាយខណ្ឌ ធ្វើប៉ាណូសរសេរអំពីឧបករណ៍ទាំង៤៩ឧបករណ៍ ពន្យល់ ស្ដីពី«ការរដូវបិទ» ដោយសង្ខេបឱ្យពលរដ្ឋដឹង នូវជំពូកដែល​បានចែង និងការពិន័យអន្តរការដើម្បីឱ្យមានការគោរពច្បាប់ស្តីពីជលផល៕

Other News
ចេញ​ផ្សាយ​ ១០ កក្កដា ២០២៦ 635

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញចូលរួមក្នុង​ពិធីបើក «ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក» នៅផ្សារទំនើបអ៊ីអន ម៉ល រាជធានីភ្នំពេញ

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ក្នុងពិធីបើក «ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក»...
ចេញ​ផ្សាយ​ ១០ កក្កដា ២០២៦ 612

វិស័យឯកជនកម្ពុជា-បារាំង ចាប់ផ្ដើមសិក្សាគម្រោងអភិវឌ្ឍន៍ ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ

នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម នីកូឡា ហ្វ័ររីស្យេ(Nicolas FORISSIER) រដ្ឋមន្រ្តីប្រតិភូក្រសួងអឺរ៉ុប...
ចេញ​ផ្សាយ​ ១០ កក្កដា ២០២៦ 622

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក សៅ​ វ៉ន​ ត្រូវជាឪពុកបង្កើតរបស់​ ឯកឧត្តម​ សៅ​ វណ្ណសិរីវុទ្ធ​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ

នារសៀលថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក...
ចេញ​ផ្សាយ​ ១០ កក្កដា ២០២៦ 678

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពក្នុងពិធីសិក្ខាសាលាស្តីពី​ ការចាប់ផ្តើមអនុវត្តគម្រោង (EMPOWER)

នាព្រឹកថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសិក្ខាសាលាស្តីពី​ ការចាប់ផ្តើមអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​...
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៦ 760

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំងកុមារ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូល និងការធានាគុណភាពទិន្នន័យកសិកម្ម»​ ដល់មន្រ្តីកសិកម្មឃុំ​ សង្កាត់​ ជាជនបង្គោល នៅខេត្តក្រចេះ

នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម​ យ៉ង​ សាំងកុមារ​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី​ «ការប្រមូល...
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៦ 763

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារខណ្ឌរដ្ឋបាលជលផល​កែប

នាព្រឹកថ្ងៃទី៩​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារខណ្ឌរដ្ឋបាលជលផល​កែប​...
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៦ 728

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យ និងគាំទ្ររោងចក្រកែច្នៃដំឡូងមី នៅខេត្តរតនគិរី

នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី...
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៦ 772

អបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២៦

អបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២៦
ចេញ​ផ្សាយ​ ៨ កក្កដា ២០២៦ 858

ជ្រូកទឹក មួយក្បាលទៀត បានប្រទះឃើញជាថ្មីនៅតំបន់អភិរក្សនៃដែនសមុទ្រកម្ពុជា ក្នុងខេត្តកែប

តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការអភិរក្សសមុទ្រកម្ពុជា (MCC) និងរដ្ឋបាលថ្នាក់ក្រោមជាតិ...
ចេញ​ផ្សាយ​ ៨ កក្កដា ២០២៦ 825

ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា​ អញ្ជើញទទួលជាមួយលោក Guangzhe Chen ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នារសៀលថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជាមួយលោក Guangzhe Chen និងគណៈប្រតិភូធនាគារពិភពលោក(WB)...
ចេញ​ផ្សាយ​ ៨ កក្កដា ២០២៦ 948

អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦

អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦
ចេញ​ផ្សាយ​ ៨ កក្កដា ២០២៦ 954

សេចក្តីជូនដំណឹង ស្ដីពីការចុះធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធអង្គភាព ចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សេចក្តីជូនដំណឹង ស្ដីពីការចុះធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធអង្គភាព ចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ