មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មថា ការជ្រើសពូជស្រូវសុទ្ធនឹងជួយលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា

ចេញ​ផ្សាយ​ ៥ មេសា ២០២៣ 3009

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តដល់ប្រជាកសិករជ្រើសរើសពូជស្រូវសុទ្ធយកទៅដាំដុះ ដើម្បីលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជាឱ្យទទួលបានទិន្នផលច្រើន និងមានគុណភាពខ្ពស់ ក្នុងការប្រកួតប្រជែងលើទីផ្សារជាតិ  និងអន្តរជាតិ ។

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងទិវាច្រូតស្រូវពូជនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាថា ក្រសួងសម្រេចដាក់ប្រើជាផ្លូវការនូវពូជស្រូវថ្មីឈ្មោះ «ចំប៉ីស៧០» ដើម្បីលើកកម្ពស់វិស័យកសិកម្ម និងសេដ្ឋកិច្ចនៅកម្ពុជាកាន់តែរីកចម្រើន ។

ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម លោក គង់ គា បានថ្លែងប្រាប់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា នេះថា ការប្រើពូជស្រូវសុទ្ធ ក្នុងការដាំដុះ និងទទួលបានគុណភាពល្អ  ការលូតលាស់ខ្លាំង មិនមានគ្រាប់ស្មៅ ផ្លៃទុំស្រុះគ្នា និងធ្វើឱ្យទិន្នផលកើនពី១០ ទៅ១៥ភាគរយ ខណៈតម្លៃឯណោះវិញ ក៏លក់បានថ្លៃខ្ពស់ផងដែរ ។

ឯកឧត្តម យ៉ង់ សាំងកុមារ  រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលបន្ទុកផ្នែកកាត់ពូជស្រូវបានថ្លែងទៅកាន់អ្នកសារព័ត៌មានថា កន្លងមកឯកឧត្តមសង្កេតឃើញថា ប្រជាកសិករយកពូជស្រូវទៅដាំមិនសូវសុទ្ធល្អ នៅពេលប្រមូលផលលក់ទៅឱ្យឈ្មួញ និងក្រុមហ៊ុនបានតម្លៃទាប ។

ករណីនេះ ឯកឧត្តមបញ្ជាក់ថា បើប្រជាករសិករជ្រើសរើសពូជសុទ្ធល្អ យកទៅដាំដុះ នោះទិន្នផលដែលទទួលបានខ្ពស់  ហើយលក់បានតម្លៃថ្លៃនៅលើទីផ្សារជាតិ និងអន្តរជាតិ ។

យ៉ាងណា ឯកឧត្តម យ៉ង់ សាំងកុមារ មានប្រសាសន៍បន្តថា ក្រសួងបាននឹងកំពុងយកចិត្តទុកដាក់ដោះស្រាយជាមួយក្រុមហ៊ុនស្រូវអង្ករ ដើម្បីកំណត់ឱ្យក្រុមហ៊ុនទាំងនោះប្រើប្រាស់ពូជសុទ្ធល្អ និងមានការទទួលស្គាល់ពីក្រសួង  ទើបធ្វើឱ្យវិស័យស្រូវអង្ករនៅកម្ពុជាទទួលបានផលវិជ្ជមានខ្ពស់ និងជោគជ័យតាមផែនការ ។

អគ្គរាជទូតនៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជា ឯកឧត្តម Justin Whyatt បានថ្លែងក្នុងទិវាច្រូតស្រូវពូជ «ចំប៉ីស៧០» នាព្រឹកថ្ងៃនេះ ដោយរំពឹងថា ប្រជាកសិករកម្ពុជាជ្រើសរើសយកពូជស្រូវ «ចំប៉ីស៧០»ដាំដុះ  ដើម្បីជួយវិស័យកសិកម្មស្រូវអង្ករនៅកម្ពុជា និងធ្វើឱ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន  រួមទាំងធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែមានទំនាក់ទំនងល្អថែមទៀតផង ។

ប្រជាសហគមន៍ឃុំត្រពាំ ឬស្សី  ស្រុកកំពង់ស្វាយ  ខេត្តកំពង់ធំ  អ្នកស្រី យឹម ស៊ីណែត ដែលចូលរួមក្នុងវេទិការនៅថ្ងៃនេះបានរៀបរាប់ថា នេះជាលើកទី១ ហើយដែលក្រសួងកសិកម្មបញ្ហាញពូជស្រូវ ចំប៉ីស៧០។

អ្នកស្រី យឹម សែត និយាយថា ក្រោយពីទទួលបានព័ត៌មាន និងរៀបនៃការបង្កាត់ពូជស្រូវ «ចំប៉ីស៧០» គឺគាត់និងយកទៅចែករំលែកដល់ប្រជាកសិករ  ដើម្បីឱ្យពួកគាត់ផលិតស្រូវលក់បានថ្លៃ ស្របតាមសេដ្ឋកិច្ច និងទីផ្សារ។

ប្រធានសហគមន៍ផលិតស្រូវពូជសំរោងមានជ័យ ស្ថិតនៅភូមិបង់ត្រង់ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និយាយថា គាត់បានបង្កាត់ពូជស្រូវលក់ទៅឱ្យប្រជាសហគមន៍ និងប្រជាពលរដ្ឋនៅតំបន់របស់គា់ត់ភាគច្រើន ពូជស្រូវរំដួល និងសែនក្រអូប តែប៉ុណ្ណោះ ។ ប៉ុន្តែលោកថា នៅឆ្នាំនេះ គាត់និងយកពូជស្រូវថ្មី ឈ្មោះ «ចំប៉ីស៧០» ដែលក្រសួងប្រកាសឱ្យប្រើផ្លូវការ សាកល្បងដាំនៅក្នុងសហគមន៍របស់គាត់ផងដែរ ។

ប៉ុន្តែលោកថា នឹងសិក្សាបន្ថែមលើវិធីដាំស្រូវ  »ចំប៉ីស៧០» ដើម្បីជាផ្នែកមួយទៀត ក្នុងការជួយដល់វិស័យស្រូវអង្ករកម្ពុជា យកទៅលក់នៅលើទីផ្សារជាតិ និងអន្តរជាតិ ។

ពូជស្រូវ «ចំប៉ីស៧០» ជាពូជស្រូវស្រាលក្រអូប ដែលបានបញ្ចេញ និងផ្សព្វផ្សាយជូនកសិករប្រើប្រាស់ ដោយវិទ្យាស្ថានស្រាវជ្រាវ និបអភិវឌ្ឍន៍កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ២០២២ ។ ពូជស្រូវនេះបានអភិវឌ្ឍន៍ឡើងក្នុងឆ្នាំ២០១៣ តាមការបង្កាត់រវាងពូជស្រូវផ្ការំដួលជាប្រភេទពូជស្រូវកណ្តលប្រកាន់រដូវ ដែលមានគុណភាពអង្ករប្រណីត ជាមួយនឹងស្រឡាយស្រូវ CNI9024 ជាស្រឡាយស្រូវស្រាលមិនប្រកាន់រដូវមានដងដើមល្អមកពីប្រទេសចិន  ។

ក្រោយពីធ្វើពិសោធន៍និងជ្រើសរើសអស់រយៈពេល៩ឆ្នាំ វិទ្យាស្ថានបានសម្រេចស្នើសុំបញ្ចេញឱ្យប្រើប្រាស់ជាផ្លូវការនៅខែធ្នូ ឆ្នាំ២០២២ តាមរយៈគណៈកម្មាធិការបញ្ចេញពូជដំណាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

ពូជស្រូវ «ចំប៉ីស៧០» ជាពូជស្រូវស្រាលក្រអូប មិនប្រកាន់រដូវ ដែលអាចច្រូតកាត់បានក្នុងរយៈពេល៩៣ ទៅ៩៧ថ្ងៃ ក្រោយព្រោះ ឬសាប ។ ស្រូវ «ចំប៉ីស៧០» អាចផ្តល់ផលជាមធ្យម ៤,៣ តោន ក្នុង១ហិកតា ។ ដោយសារវាមានអាយុកាលខ្លី គេអាចដាំដុះនៅដើមរដូវវស្សា (ដំណាំទីមួយនៃរដូវ ឬស្រូវដើមរដូវ) ក្នុងរដូវវស្សា(ដំណាំទីពីរនៃរដូវ) ចុងរដូវវស្សា ស្រូវប្រដេញទឹក (ដំណាំចម្លោះរដូវវស្សា និងរដូវប្រាំង) និងលក្ខខណ្ឌប្រាំងស្រោចស្រព ៕

អត្ថបទដោយ៖ ណាត សុភាព

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 214

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញជាអធិបតីភាព ក្នុងកិច្ច​ប្រជុំ​បូកសរុបលទ្ធផល និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី រដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជា​អធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 233

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN Business Council)

នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 219

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះ​ពិនិត្យ​ការ​ប្រមូលផលមៀនប៉ៃលិន និងស្វាយកែវល្មៀត នៅក្រុង​ប៉ៃលិន ខេត្តប៉ៃលិន

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​បច្ចេកទេស ដែលមានការចូលរួមពី ឯកឧត្តម សុខ...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 280

លោក យឿន សារិទ្ធ ជាមន្រ្តីកសិកម្មសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបរាប់ពីសក្តានុពល និងបញ្ហាប្រឈមវិស័យកសិកម្មក្នុងសង្កាត់វត្តគរ

លោក យឿន សារិទ្ធ ជាមន្រ្តីកសិកម្មសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបរាប់ពីសក្តានុពល និងបញ្ហាប្រឈមវិស័យកសិកម្មក្នុងសង្កាត់វត្តគរ ដែលខ្លួនទទួលបន្ទុកការងារសព្វថ្ងៃ៕...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 267

តើការបង្កើត «សួនបន្លែ» នៅតាមមណ្ឌលសុវត្ថិភាពមានសារៈសំខាន់យ៉ាងណាខ្លះ?

តើការបង្កើត «សួនបន្លែ» នៅតាមមណ្ឌលសុវត្ថិភាពមានសារៈសំខាន់យ៉ាងណាខ្លះ? ហើយមន្ទីរកសិកម្មបានដើរតួនាទីយ៉ាងដូចម្តេចក្នុងការជ្រោមជ្រែងក្នុងការដាំដុះបន្លែទាំងនោះ?...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 291

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំអង្គភាពជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យបូកសរុបលទ្ធផលប្រចាំឆ្នាំ នៃកាអនុវត្តកម្មវិធីទី១ (ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកសិកម្ម)

នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលនៃការអនុវត្តកម្មវិធីទី១...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 291

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យការប្រមូល​ផល​មៀនប៉ៃលិន និងស្វាយចន្ទី នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ ដែលមានការចូលរួមពីឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ៣ មីនា ២០២៦ 354

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 363

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអ្នកជំនាញកសិកម្ម

នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ...
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 439

ចម្ការកូនឈើប្រណិតនៅ ភ្នំតាម៉ៅ កំពុងបង្ហាញពីវឌ្ឍនភាពជាក់ស្តែង

ចម្ការកូនឈើប្រណិតនៅ ភ្នំតាម៉ៅ កំពុងបង្ហាញពីវឌ្ឍនភាពជាក់ស្តែង 🌱 ផ្ទុយពីការយល់ច្រលំ និងការអះអាងមិនពិត វិធីសាស្ត្រកសិ-រុក្ខកម្ម ដាំស្មៅក្រោមកូនឈើ បានជួយពង្រឹងការលូតលាស់...
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 448

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារ​ជំនាញ ចុះពិនិត្យការប្រើឧបករណ៍នេសាទ ក្នុងរដូវបើកនេសាទ ស្ថិត​ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញ​ចុះត្រួតពិនិត្យការនេសាទ...
ចេញ​ផ្សាយ​ ២៨ កុម្ភៈ ២០២៦ 603

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតី​ភាព ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្មវៃឆ្លាតគិតគូរពីអាហារូបត្ថម្ភ និងរបបអាហារសុខភាព» នៅខេត្តកំពត

នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការហេលែខេលល័រអន្តរជាតិ គាំទ្រ​ដល់គម្រោង INAS បានបើកវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្ម​វៃឆ្លាតគិតគូរពីអាហារូបត្ថម្ភ និងរបបអាហារសុខភាព»...