ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តម ឈួរ ចាន់ឌឿន អភិបាលនៃគណអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញមកពិនិត្យដំណាំពោតចំនួន ៦ហត របស់បងប្រុស ហឿង សេងហៃ នៅតំបន់អន្លង់អិន សង្កាត់កំពង់ឆ្នាំ ក្រុងកំពង់ឆ្នាំ

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 4069

សម្រាប់ចុងសប្តាហ៍នេះ តាមកម្មវិធីដែលបានគ្រោងទុក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយសហការីបានអញ្ជើញទៅបំពេញបេសកកម្មនៅខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងខេត្តសៀមរាប ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ក្នុងគោលបំណងដើម្បីពិនិត្យ និងវាយតម្លៃជារួមលើការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ការងារសហគមន៍កសិកម្ម និងសហគមន៍ព្រៃឈើ រួមទាំងកិច្ចការសំខាន់ៗមួយចំនួនទៀតដែលទាក់ទងនឹងការងារដឹកនាំ គ្រប់គ្រងមន្រ្តីរាជការ ការអនុវត្តបច្ចេកទេស និងលិខិតបទដ្ឋានគតិយុត្ត ដែលស្ថិតក្នុងចង្កោមអាទិភាពសំខាន់ៗនៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។ ដោយផ្តើមចេញពីខេត្តកំពង់ឆ្នាំងកម្មវិធីសម្រាប់ថ្ងៃទី១ មានជាបន្ត បន្ទាប់ដូចខាងក្រោម៖

កម្មវិធីទី១៖
នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម ឈួរ ចាន់ឌឿន អភិបាលនៃគណអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញមកពិនិត្យដំណាំពោតចំនួន ៦ហត របស់បងប្រុស ហឿង សេងហៃ នៅតំបន់អន្លង់អិន សង្កាត់កំពង់ឆ្នាំ ក្រុងកំពង់ឆ្នាំ។ បន្ទាប់មកបន្តដំណើរមកពិនិត្យដំណាំស្រូវដើមរដូវចំនួន ៥០០ហ.ត (ប្រើប្រាស់ពូជសែនក្រអូប ផ្កាក្រវ៉ាន់ និងពូជ ៥១៥៤) នៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី។ ជួបជាមួយម្ចាស់ចម្ការពោត បងប្រុស សេងហៃ បានរៀបរាប់ទាំងទឹកចិត្តសប្បាយរីករាយថា ដោយតំបន់នេះមានសក្តានុពលលើដំណាំពោត សណ្តែក និងដំឡូងជ្វា គាត់អាចដាំពោតបាន ២ដងក្នុង ១រដូវ បន្ទាប់ពីប្រមូលផលសណ្តែកបាយរួច ហើយអាចទទួលបានចំណូល ១០លានរៀល មិនរួមចំណូលពីសណ្តែកសៀង និងននោងមូលដាំលាយជាមួយពោត ១ថ្ងៃលក់បាន ៥០០០០រៀលផងទេ។ ដោយឡែក ចំពោះដំណាំស្រូវ បងស្រី ច្រឹក គឹមឈៀន ដំណាងឱ្យកសិករម្ចាស់ស្រែ បានរៀបរាប់ជាហូរហែរអំពីខ្សែច្រវាក់ផលិតកម្មដំណាំស្រូវ គិតចាប់ពីពូជ ព្រោះ មើលថែទាំ និងប្រមូលផល។ ជាទូទៅកសិករតំបន់នេះ ប្រើពូជសែនក្រអូប និងផ្កាក្រវ៉ាន់ ដែលពូជទាំងពីរនេះទទួលផលបានជាង ៦ត/ហ.ត លក់បាន ១០០០រ/kg។ ដោយឡែកពូជអីអ៊ែរ ៥១៥៤ ទិន្នផលទទួលបាន ៨ត/ហ.ត តម្លៃលក់បាន ៨០០រ/kg។ ការព្រោះស្រូវ និងប្រមូលផលគឺប្រើគ្រឿងយន្តទាំងអស់ ជាពិសេសលក់ផលស្រូវនៅស្រែតែម្តង ហើយករណីខ្លះទៀតឈ្មួញចុះមកឱ្យតម្លៃស្រូវតាំងពីស្រូវចាប់ផ្តើមដាក់គ្រាប់ម្លេះ។ ក្រៅពីដំណាំស្រូវ កសិករក៏មានដំណាំរួមផ្សំមានម្ទេសដៃនាង និងសណ្តែកបាយ។ ក្នុងមួយឆ្នាំៗ គ្រួសារនីមួយៗ ទទួលបានចំណូលមិនតិចជាង ១០លានរៀល ប៉ុន្តែវាអាស្រ័យលើផ្ទៃដីដែលគ្រួសារ នីមួយៗមាន។ ដោយឡែង បងស្រី សំរិទ្ធ ណុន ប្រធានសហគមន៍កំពង់អុសពន្លឺច័ន្ទ ក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីផងដែរអំពីដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់សហគមន៍ចាប់តាំងពីថ្ងៃបង្កើតនៅឆ្នាំ២០១០ រហូតមកទល់បច្ចុប្បន្នមានសមាជិក ១៨៧នាក់ ចំនួនភាគហ៊ុន ៦៤០ហ៊ុន ស្មើនឹងទឹកប្រាក់ជាង ៥៧លានរៀល បើធៀបនឹងថ្ងៃបង្កើតមានត្រឹមតែជាង ៣លានរៀល ដោយកំណើនទុននេះបានមកពីការធ្វើអាជីវកម្មផលិតស្រូវពូជ ស្រូវចំណី ឥណទានកសិកម្ម និងចិញ្ចឹមមាន់ និងនេសាទ។ ពិសេសជាងនេះ សហគមន៍បានគ្រប់គ្រង និងអភិរក្សដែននេសាទចំនួន ៤២ហ.ត ដែលបច្ចុប្បន្នដែននេះសម្បូរត្រីសម្រាប់ផ្តល់ជាប្រភពចំណូលដល់សហគមន៍បានមួយចំណែកធំ ជាពិសេសរក្សា និងការពារពូជត្រីទឹកសាបបានច្រើនប្រភេទទៀតផង។

ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានចូលរួមអបអរសាទរចំពោះសមិទ្ធផលដែលបង ម្ចាស់ចម្ការពោត និងម្ចាស់ស្រែទទួលបាននាពេលនេះ ទិន្នផលមានការកើនឡើង ទីផ្សារផលិតផលល្អ និងនិរន្តរភាពនៃប្រាក់ចំណូលក្នុងគ្រួសារ។ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំក្រសួង ក៏ដូចជាឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្តឱ្យពួកគាត់ខិតខំបន្ថែមទៀត ដើម្បីចូលរួមធ្វើឱ្យចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០ សម្រេចទទួលបានជោគជ័យ។ ចំពោះការងារបច្ចេកទេស ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្រូវឧស្សាហ៍ចុះមកពិនិត្យ តាមដាននៅលើរាល់សកម្មភាពបង្កបង្កើនផល ក្រែងបងប្អូនប្រជាកសិករជួបប្រទះនូវបញ្ហា ហើយត្រូវសហការដោះស្រាយឱ្យបានទាន់ពេល។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជួយឧបត្ថម្ភទុនជូនដល់សហគមន៍កំពង់អុសពន្លឺច័ន្ទចំនួន ១លានរៀល និងឯកឧត្តមអភិបាលខេត្តចំនួន ៨០ម៉ឺនរៀលផងដែរ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 107

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 100

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 110

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 111

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 119

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 287

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 261

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 272

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 299

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 314

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 338

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 418

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...