ឯកឧត្ដមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពគម្រោង Smart Farm នៅស្ថានីយពិសោធន៍ដំណាំហូបផ្លែ និងរុក្ខជាតិលម្អដីឥដ្ឋ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល

ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៤ 438

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  និងជាប្រធានគណៈកម្មការតម្រង់ទិស នៃគម្រោងស្តីពី ការបង្កើតហេដ្ឋារចនាសម្ព័ន្ធកសិកម្មវៃឆ្លាតប្រកបដោយគុណភាព និងសុវត្ថិភាពផលិតផលកសិកម្មនៅប្រទេសកម្ពុជា អមដំណើរដោយមន្រ្ដីជំនាញ បានចុះពិនិត្យវឌ្ឍនភាពគម្រោង Smart Farm នៅស្ថានីយពិសោធន៍ដំណាំហូបផ្លែ និងរុក្ខជាតិលម្អដីឥដ្ឋ ស្ថិតនៅភូមិពពាល ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។ 

ក្នុងដំណើរចុះពិនិត្យនេះ ធ្វើឡើងក្រោមកិច្ចសហការជាមួយ Official Development Assistance (ODA) និងគាំទ្រហិរញ្ញប្បទានដោយសាធារណរដ្ឋកូរ៉េ។

ឯកឧត្ដមរដ្ឋលេខាធិការ បានជួបពិភាក្សាជាមួយមន្រ្ដីជំនាញ និងជំនាញការកូរ៉េ ដែលកំពុងបម្រើការនៅមជ្ឈមណ្ឌល ដោយបានផ្ដល់ការណែនាំ តម្រង់ទិសដល់មន្រ្ដីពាក់ព័ន្ធ ត្រូវខិតខំទទួលយកចំណេះជំនាញពីអ្នកជំនាញការកូរ៉េ មុនការបិទបញ្ចប់គម្រោង លើការគ្រប់គ្រងដំណើរការប្រព័ន្ធគាំទ្រផលិតកម្មក្នុងផ្ទះសំណាញ់ ការស្រូបយកធាតុចូលកសិកម្មក្នុងស្រុក ជំនួសឱ្យធាតុចូលកសិកម្មនាំចូលពីបរទេសដូចជា ជី ថ្នាំ ពូជ និងត្រូវពង្រឹងសមត្ថភាពពង្រីកទីផ្សារកំពុងមានស្រាប់។

បន្ទាប់ពីជំនួប ឯកឧត្ដម និងក្រុមការងារ បន្ដចុះពិនិត្យស្ថានភាពផលិកម្មក្នុងផ្ទះសំណាញ់របស់គម្រោងដែលជាផ្ទះសំណាញ់មានភាពទំនើប ងាយស្រួល និងចំនេញពេលវេលា ដូចទៅនឹងផ្ទះសំណាញ់នៅប្រទេសកូរ៉េ  ប៉ុន្ដែផ្ទះសំណាញ់នេះ ពុំទាន់ស្របតាមលក្ខខណ្ឌក្សេត្របរិស្ថាន និងសេដ្ឋកិច្ចសង្គមកម្ពុជា (កសិករ) នៅឡើយទេ ដែលទាមទារទុនវិនិយោគពីកសិករ ឬអ្នកវិនិយោគកម្រិតខ្ពស់។ គម្រោងនេះ នឹងបញ្ចប់នៅខែវិច្ចិកា ឆ្នាំ២០២៤ខាងមុខ ហើយការគ្រប់គ្រងនឹងប្រគល់ជូនមកក្រសួងកសិកម្មវិញ ដោយមានមន្រ្ដីជំនាញរបស់ក្រសួងប្រចាំនៅមជ្ឈមណ្ឌលខាងលើបន្ដអនុវត្ដ៕

Other News
ចេញ​ផ្សាយ​ ០៨ តុលា ២០២៤ 116

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន បានដឹកនាំយកអំណោយកូនត្រី និងមេពូជ មកប្រគល់ជូនរដ្ឋបាលស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំយកអំណោយកូនត្រី និងមេពូជ ដែលជាអំណោយឯកឧត្ដមរដ្ឋមន្ត្រី ឌិត...
ចេញ​ផ្សាយ​ ០៧ តុលា ២០២៤ 167

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន 102 Farm Group

នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន...
ចេញ​ផ្សាយ​ ០៤ តុលា ២០២៤ 399

«ស្ថានភាពថ្លៃស្រូវនៅខេត្តបាត់ដំបង និងពោធិ៍សាត់ ដែលបានវិលមករកសភាពធម្មតា និងអាចគ្រប់គ្រងបាន»

គិតត្រឹមថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះ ស្ថានភាពថ្លៃស្រូវនៅខេត្តបាត់ដំបង និងពោធិ៍សាត់ បានវិលមករកសភាពធម្មតា និងអាចគ្រប់គ្រងបាន។ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ...
ចេញ​ផ្សាយ​ ០៤ តុលា ២០២៤ 345

អនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ

ថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤
ចេញ​ផ្សាយ​ ០៤ តុលា ២០២៤ 357

អនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ

ថ្ងៃពុធ ១៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤
ចេញ​ផ្សាយ​ ០៤ តុលា ២០២៤ 333

អនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ

ថ្ងៃអង្គារ ១៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤
ចេញ​ផ្សាយ​ ០៤ តុលា ២០២៤ 336

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្របសម្រួលឱ្យមានរោងម៉ាសុីនកិនស្រូវធំៗមួយចំនួន នៅរង់ចាំទិញស្រូវពីប្រជាកសិករយើងដែលត្រូវការលក់បន្ទាន់ក្នុងពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ

ប្រសិនបងប្អូនប្រជាកសិករត្រូវការជំនួយបន្ថែម សូមទាក់ទងទៅកាន់លេខទូរសព្ទ 1289 ឬទាក់ទងទៅមន្ត្រីកសិកម្មនៅឃុំ ឬស្រុករបស់បងប្អូន ដែលមានលេខទូរសព្ទនៅក្នុងបញ្ជីនេះ៖ https://...
ចេញ​ផ្សាយ​ ៣០ កញ្ញា ២០២៤ 430

ក្រសួងកសិកម្មបញ្ជាក់ពីស្ថានភាពថ្លៃស្រូវ និងអំពាវនាវដល់ប្រជាកសិករ ឱ្យប្រុងប្រយ័ត្នពីការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីតម្លៃស្រូវ

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវឱ្យប្រជាកសិករមិនត្រូវភ័យខ្លាចពីព័ត៌មានទាំងចាស់និងថ្មី...
ចេញ​ផ្សាយ​ ២៩ កញ្ញា ២០២៤ 467

មន្រ្តីជំនាញអភិរក្សជលផល អំពាវនាវដល់ប្រជានេសាទ តាមដាន និងសង្គ្រោះផ្សោតឱ្យទាន់ពេលវេលា នៅរដូវវស្សា

អនុប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល លោក ផៃ សុមានី អំពាវនាវដល់ប្រជានេសាទទាំអស់តាមដាន ការពារ និងសង្គ្រោះសត្វផ្សោតទន្លេមេគង្គរបស់កម្ពុជា ឱ្យបានទាន់ពេលវេលា...
ចេញ​ផ្សាយ​ ២៨ កញ្ញា ២០២៤ 466

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយវិទ្យាស្ថានបណ្តុះបណ្តាល​ និងស្រាវជ្រាវដេីម្បីអភិវឌ្ឍន៍កម្ពុជា​ (CDRI)

នៅរសៀលថ្ងៃទី​២៧​ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយវិទ្យាស្ថានបណ្តុះបណ្តាល​...
ចេញ​ផ្សាយ​ ២៨ កញ្ញា ២០២៤ 483

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីឆ្មាំទន្លេអភិរក្សសត្វផ្សោតកាំពី ខេត្តក្រចេះ

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល...
ចេញ​ផ្សាយ​ ២៨ កញ្ញា ២០២៤ 481

មន្រ្តីកសិកម្មឃុំ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ សម្របសម្រួលទីផ្សារ​ស្រូវ​សែន​​ក្រអូប​ជូនកសិករក្នុងឃុំមួយចំនួន​នៅតំបន់នោះ ​ទៅកាន់រោងម៉ាស៊ីន​ស្រូវ

នៅក្នុងការប្រមូលផលស្រូវដើមរដូវវស្សា ឆ្នាំ២០២៤ មន្រ្តីកសិកម្មឃុំ​ស្វាយចចឹប សហការជាមួយមន្រ្តីកសិកម្មឃុំពោធិ៍អង្ក្រង និងឃុំកាត់ភ្លុក​ស្រុក​​បរសេដ្ឋ ខេត្តកំពង់ស្ពឺ...