Other News
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក ឯកឧត្តម កែ សួនសុភាព អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកថ្មពួក បានអញ្ជើញចុះសួរសុខទុក្ខ ពិនិត្យទីតាំងស្នាក់នៅ និងនាំយកអំណោយចែកជូនក្រុមការងារដែលប្រចាំការ និងពុកម៉ែ បងប្អូន ប្រជាពលរដ្ឋនិងក្រុមគ្រួសារកងទ័ព ដែលភៀសសឹកមករកទីកន្លែងសុវត្ថិភាពក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានេះ ក្រុមការងារក៏បានចុះពិនិត្យសហគមន៍ផលិតទឹកពិសារ(ទឹកស្អាត) សម្រាប់ផ្គត់ផ្គង់ជូនពួកគាត់ផងដែរ៕