ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ បានចុះពិនិត្យវឌ្ឍនភាពក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ស្ថិតនៅក្នុងឃុំត្រមូង ខេត្តត្បូងឃ្មុំ

ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៤ 2742

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានប្រជុំពិភាក្សាការងារនៅក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ស្ថិតក្នុងឃុំទ្រមូង ស្រុកមេមត់ ខេត្ដត្បូងឃ្មុំ ដើម្បីស្វែងយល់បន្ថែមពីគម្រោងរបស់ក្រុមហ៊ុនដែលប្រមូលទិញជ័រទឹក និងជ័រកៅស៊ូកកពីសហគមន៍កៅស៊ូគ្រួសារនៅតំបន់ជុំវិញ ដើម្បីកែច្នៃបម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអឺរ៉ុប។

ក្រុមហ៊ុនចម្ការមេមត់ បច្ចុប្បន្ននេះ កំពុងអនុវត្តគម្រោងប្រមូលទិញជ័រកៅស៊ូទឹក (Latex) ពីសហគមន៍កសិកម្មចំនួន៣ ក្នុងខេត្តត្បូងឃ្មុំ ដើម្បីផលិតជាកៅស៊ូដុំប្រភេទ TSR នាំចេញទៅអឺរ៉ុប។ ជាមួយគ្នានេះក្រុមហ៊ុននឹងពង្រីកវិសាលភាពក្នុងការប្រមូលទិញជ័រចានពីសហគមន៍បន្ថែមទៀតសម្រាប់ផលិត CSR 10 សម្រាប់ផ្គត់ផ្គង់ឱ្យក្រុមហ៊ុនផលិតសំបកកង់យានយន្តក្នុងស្រុក។

ជាការឆ្លើយតបទៅនឹងបទប្បញ្ញត្តិ EUDR ក្រុមហ៊ុនកំពុងសហការជាមួយក្រុមហ៊ុនឯកជនរៀបចំស្នើសុំវិញ្ញាបនបត្របញ្ជាក់ ដែលទទួលស្គាល់ដោយសហគមន៍អឺរ៉ុប ដែលនឹងទទួលបាននៅក្នុងខែវិច្និកាឆ្នាំនេះ ក្រុមហ៊ុនក៏មានផែនការបញ្ចូលសហគមន៍កៅស៊ូគ្រួសារទៅក្នុងសំណើ EUDR ដើម្បីទទួលបានអត្ថប្រយោជន៍ផងដែរ។

តំណាងសហគមន៍កៅស៊ូគ្រួសារទាំង៣ បានសំដែងចំណាប់អារម្មណ៍សប្បាយរីករាយចំពោះក្រុមហ៊ុនដែលប្រមូលទិញទឹកជ័រដោយតម្លៃសមស្រប និងសំណូមពរជួយទិញជ័រកៅស៊ូបង្កងផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ប្រាក់ ដាវីដ បានលើកទឹកចិត្តឱ្យសហគមន៍បន្តលក់ជ័រឲ្យក្រុមហ៊ុនបានកាន់តែច្រើន ពង្រឹងគុណភាពអនាម័យប្រមូលជ័រឱ្យបានស្អាត និងថែរក្សាដើមកៅស៊ូអោយចៀរជ័រយកផលឱ្យបានយូរឆ្នាំ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការបានឱ្យអគ្គនាយកដ្ឋានកៅស៊ូសហការជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់សិក្សាបន្ថែមម៉ូដែលនៃការប្រមូលទិញជ័រពីសហគមន៍កៅស៊ូគ្រួសារ ដើម្បីរៀបចំយន្តការសម្រាប់អនុវត្តនៅតាមបណ្តាក្រុមហ៊ុនដទៃទៀត និងស្វែងយល់បន្ថែមអំពីការរៀបចំយន្តការឆ្លើយតបទៅនឹងបទប្បញ្ញត្តិ EUDR នាពេលខាងមុខ។

បន្ទាប់មក គណ:ប្រតិភូបានចុះពិនិត្យរោងសិប្បកម្មកែច្នៃជ័រកៅស៊ូឈ្មោះ Kamrubber ដែលបង្កើតឡើយក្នុងខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅឃុំទមូង ស្រុកមេមត់។ រោងចក្រនេះបានប្រមូលទិញជ័រចានពីកសិករកៅស៊ូគ្រួសារមកកែច្នៃជាប្រភេទ CSR 10 ដោយមានសមត្ថភាពផលិតពី ២ - ២,៥តោន /ម៉ោង។ បច្ចុប្បន្ន រោងចក្រនេះអាចផលិតជ័រប្រភេទលេខ១០ បានចំនួនប្រហែល ៦៥០តោន/ខែ សម្រាប់លក់ឲ្យសហគ្រាសផលិតសំបក់កង់យានយន្តទាំង៣ នៅកម្ពុជា៕

Other News
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 647

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 779

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 727

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 690

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 920

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 913

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 846

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 886

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 855

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 872

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 897

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...