Other News
នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ គណៈកម្មាធិការអន្តរក្រសួង កងកំលាំងដាប់អាវុធ និងមន្រ្តីរាជការ ក្រោមឱវាទក្រសួងកសិកម្ម ចុះត្រួតពិនិត្យមើលបទល្មើសនេសាទ តាមបណ្តោយទន្លេសាបពីកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដល់ទីរួមខេត្តកំពង់ឆ្នាំង។
នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារ បានរកឃើញបទល្មើសនេសាទខុសច្បាប់មួយចំនួន និងបានប្រមូលយកស្បៃមុងទៅកំទេចចោល។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើអោយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សហការជាមួយរដ្ឋបាលជលផលបន្ត ចុះពង្រឹងការអនុវត្តច្បាប់ជលផលអោយបានជាប្រចាំ និងទប់ស្កាត់ អោយបានកម្រិតអតិបរមានូវការនេសាទខុសច្បាប់។