នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមញ់ និងនេសាទ បានដឹកនាំអង្គភាពពាក់ព័ន្ធ ដើម្បីចុះពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោងសម្បទានដីសេដ្ឋកិច្ច និងរោងចក្រផលិតស្ករអំពៅ រូយ ហ្វេង ដែលស្ថិតនៅក្នុងឃុំក្នុងឃុំម្លូព្រៃមួយ ឃុំម្លូព្រៃពីរ និងឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ ។
ចំពោះវឌ្ឍនភាពនៃការសម្រេចបានរបស់ក្រុមហ៊ុន មកទល់បច្ចុប្បន្ននេះរួមមាន៖ សម្រេចធ្វើការដាំដុះអំពៅបានចំនួន ១៩ ០០០ ហត លើផ្ទៃដីសរុបចំនួន ៤០ ០០០ ហត បានស្រូបយកពលកម្មដាំដុះ ចំនួន ១ ៣០០នាក់ និងកម្មករបច្ចេកទេស ១០០ នាក់ ផលិតស្កសរនាំចេញបានចំនួន ៣០ ០០០ តោន ក្នុងឆ្នាំកន្លងទៅ ពង្រីកការផ្សព្វផ្សាយបច្ចេកទេសនៃការដាំដុះនិងធ្វើកិច្ចសន្យាទិញផលិតផលពីកសិករ តាមរបៀបធ្វើកសិកម្មតាមកិច្ចសន្យាជាមួយប្រជាកសិករបានចំនួន ១០៧ គ្រួសារ ។ចំនួននេះគឺមានការកើនឡើងចំនួន២០%ជារៀងរាល់ឆ្នាំ ។