លែង​កូន​ត្រី​ជិត​មួន​ម៉ឺន​ក្បាល​នៅ​ស្រះ​សហគម​ន៏​ត្រពាំង​ខន

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2716

កូន​ត្រី​ចំនួន៧០ពាន់​កូន​ និង​មេត្រី​ពូជ​ចំនួន១២០គឺ​ឡូ​ក្រាម ត្រូវបាន​លែង​ទៅក្នុង​ស្រះ​សហគម​ន៏​ត្រពាំង​ខន ឃុំ​ត្រពាំង​ធំ ខាងត្បូង ស្រុក​ត្រាំកក់ កាលពីពេលថ្មីៗនេះ ក្រោម​ការចូលរួម ​រប​ស់​ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ​ ព្រមទាំង​អ្នកភូមិ​ជាច្រើន​រយ​នាក់។

ពិធី​នេះ​ត្រូវ​រំលឹក​ប្រាប់​អ្នកភូមិ​ថា មិនមែន​សម្រាប់តែ​រដូវ​វស្សា​ទេ​ ដែលគេ​ត្រូវ​យកចិត្តទុកដាក់​ចិញ្ចឹម​ត្រី​នោះ ដោយឡែក​ពេលនេះ​ ក៏​អាចធ្វើ​បានដែរ​ឲ្យ​តែមាន​ទីកន្លែង​មានទឹក​ និង​មានការ​ចូលរួម​ថែរក្សា​ការពារ​ធនធានធម្មជាតិ​នេះ។

លោក អេង ជា​សាន ម​ន្ត្រី្ក​ក្រុមការងារ​របស់ឯកឧត្តមរ​ដ្ឋ​មន្ត្រី ​ដែល​ចុះជួយ​ឃុំ​នេះ​ បាន​ពន្យល់ថា​ការលែង​ត្រី​នៅទីនេះ ​ក៏​ព្រោះ​ទីនេះ​មាន​លក្ខណៈសម្បត្តិ​ល្អ ​សម្រាប់ការអភិរក្ស​ពូជ​ត្រី។

ទីនេះ​មាន​ប្រព័ន្ធ​ប្រឡាយ​ឆ្លងទៅកាន់​វាលស្រែ។ ឯកឧត្តម បាន​អំពាវនាវ ​ដល់​អ្នកភូមិ​កុំ​ឲ្យ​មក​នេសាទ​នៅទីនេះ ដើម្បី​ទុក​ឲ្យ​មេត្រី​ពូជ​ពង​កូន​សិន។

ចំណែក​ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន​ បាន​ប្រាប់​ដល់​ប្រជាជន​ថា ​ត្រី​ជា​ស្បៀង​មួយ​យ៉ាងសំខាន់ ​សម្រាប់​ប្រជាជន​កម្ពុជា ​មិន​ថា​នៅ​ជនបទ​ឫ​ទីក្រុង​ទេ។ ធនធាន​ត្រី​ធម្មជាតិ​ ក៏បាន​ប្រឈម​នឹង​ការបាត់បង់ដោយ​សារ​សម្ពាធ ​ពី​មនុស្ស​ដែល​ចេះតែ​កើនឡើង និង​ការនេសាទ​អនាធិបតេយ្យ ​ដោយ​ប្រើ​ឧបករណ៍​ប្រកបដោយ​គ្រោះថ្នាក់ ។

ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន​ បាន​អំពាវនាវ​ដល់​គ្រប់​ប្រជាជន​កម្ពុជា​ ជួយ​ថែរក្សា​ជួយ​ការពារ​ និង​អភិរក្ស​ធន​ធា​នេះ​ ជាមួយនឹង​ការជំរុញ​វារីវប្បកម្ម ​ឲ្យ​កាន់តែច្រើន​ថែមទៀត។

រួមគ្នា​ការនេសាទ​ខុសច្បាប់។ ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន​ បាន​ប្រាប់​អ្នកភូមិ​ផងដែរ ​អំពី​លទ្ធផល​នៃ​ការងារ​បង្កបង្កើនផល ​ដែលក្នុងនោះ​ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន​បាន​សំណូមពរ ​ឲ្យ​កសិករ​ពង្រីក​មុខរប​រ​ថែមទៀត ​ដោយ​មិនត្រូវ​ពឹងផ្អែក​លើ​ដំណាំ​ស្រូវ​តែមួយ​មុខ។

ពោល​ក្រោយ​ច្រូតកាត់​រួច​កន្លែង ដែលមាន​លទ្ធភាព​ ត្រូវតែ​បង្វែរ​នៅ​ដាំ​ដំណាំ​ផ្សេងទៀត​បន្ថែម និង​ចិញ្ចឹមសត្វ ច​ញ្ចឹ​ម​ត្រី​ជាដើម។ ការធ្វើ​ស្រែ​ក៏ត្រូវ​ជ្រើសរើស​ពូជ​ដោយ​ត្រូវ​ប្រើប្រាស់​ពូជស្រូវ​ទាំង១០មុខ​ ដែល​រាជរដ្ឋាភិបាល​បានសម្រេច​រួចហើយ។ ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន ​បាន​ជំរុញ​មន្ត្រី​របស់ឯកឧត្តម ​ឲ្យ​ចុះទៅ​កាន់តែច្រើន​ដើម្បី​ផ្សព្វផ្សាយ​ជូន​កសិករ​ពី​របៀប ដាំ​ដុះ​និង​ការប្រើ​ពូជស្រូវ​ទាំង១០មុខ​នោះ៕

Other News
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៤ 123

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា ទទួលជួបសំណេះ សំណាលជាមួយគណៈប្រតិភូ និងថ្នាក់ដឹកនាំនៃសមាគម នាវាយុវជនអាស៊ីអាគ្នេយ៍ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ដោយបានទទួលការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសំណេះ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៤ 128

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយក្រុមហ៊ុន​ សិលា​ ផិបភេីរ​ ខូអិលធីឌី

នៅព្រឹកថ្ងៃទី១៨​ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមហ៊ុន​ សិលា​...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៤ 127

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល បានអញ្ជីញដឹកនាំក្រុមការងារ ចុះពិនិត្យគម្រោងព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ ក្នុងតំបន់ស្ដារ និងអភិវឌ្ឍន៍ព្រៃឈើ «បន្ទាយស្រី» ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជីញដឹកនាំក្រុមការងារ ចុះពិនិត្យគម្រោងព្រៃលំហែកម្សាន្ត...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 157

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 152

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី​ «សេចក្តីព្រាងផែនការកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា​ និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន​ ស្តីពីការអភិវឌ្ឍរួមគ្នាក្នុងច្រករបៀងមច្ឆា​ និងអង្ករ»

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី​ «សេចក្តីព្រាងផែនការកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា​...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 148

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញដឹកនាំសម្របសម្រួល​វគ្គបណ្តុះបណ្តាល Farmbook App ដល់មន្ដ្រីកសិកម្មឃុំ ក្នុងខេត្តព្រៃវែង

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិកា​រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសម្របសម្រួល​វគ្គបណ្តុះបណ្តាល Farmbook App ដល់មន្ដ្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 156

ឯកឧត្តមឡោ រស្មី អនុរដ្ឋលេខាធិការ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងជី-ថ្នាំកសិកម្ម នៅខេត្តសៀមរាប

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 163

អបអរសាទរ ខួប១ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ​ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

អបអរសាទរ ខួប១ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ​ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ចេញ​ផ្សាយ​ ១៦ កញ្ញា ២០២៤ 224

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយអង្គភាពសារព័ត៌មានត្នោត អ៊ែប

នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអនុញ្ញាតឱ្យអង្គភាពសារព័ត៌មានត្នោត អ៊ែប ចូលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៦ កញ្ញា ២០២៤ 185

១០០ឆ្នាំ នៃដំណាំកៅស៊ូនៅកម្ពុជា

ដំណាំកៅស៊ូ ចាប់ផ្ដើមមានវត្តមាននៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩១០ ដែលកាលណោះ ជនជាតិបារាំងម្នាក់ឈ្មោះលោក Boulliard បាននាំដំណាំកៅស៊ូនេះ មកដាំដុះសាកល្បងក្នុងភូមិសាស្ត្រស្រុកព្រៃនប់...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៤ 257

កឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញចុះពិនិត្យវឌ្ឍនភាពក្រុមហ៊ុន កូវីផាម៉ា ក្រុមហ៊ុ វ៉ារ៉ាណាស៊ី និងក្រុមហ៊ុន សេដ្ឋិកុលា ស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី

នាព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចុះពិនិត្យវឌ្ឍនភាពក្រុមហ៊ុន កូវីផាម៉ា ក្រុមហ៊ុ...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៤ 254

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ បានចុះពិនិត្យវឌ្ឍនភាពក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ស្ថិតនៅក្នុងឃុំត្រមូង ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានប្រជុំពិភាក្សាការងារនៅក្រុមហ៊ុនចម្ការកៅស៊ូមេមត់...