ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមធ្វើជាប្រធានគណៈអធិបតីនៃសិក្ខាសាលាពិគ្រោះយោបល់របស់ក្រុមការងារបច្ចេកទេសកសិកម្ម និងទឹក ស្តីពី “ ការធ្វើបច្ចុប្បន្នភាពនៃស្ថានភាពដំបូងរបស់ស្ថានីយកសិ-ឧតុនិយម នៅសណ្ឋាគារ Sunway រាជធានីភ្នំពេញ

ចេញ​ផ្សាយ​ ០៧ កក្កដា ២០២៤ 823

នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមជានាយកគម្រោង “ ភាពជាដៃគូរវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់ នៅភាគខាងជើងបឹងទន្លេសាប បានចូលរួមធ្វើជាប្រធានគណៈអធិបតី នៃសិក្ខាសាលាពិគ្រោះយោបល់របស់ក្រុមការងារបច្ចេកទេសកសិកម្ម និងទឹក ស្តីពី “ ការធ្វើបច្ចុប្បន្នភាពនៃស្ថានភាពដំបូងរបស់ស្ថានីយកសិ-ឧតុនិយម នៅសណ្ឋាគារ Sunway រាជធានីភ្នំពេញ។

សិក្ខាសាលានេះមានអ្នកពាក់ព័ន្ធចូលរួមប្រមាណជា៣០នាក់ ដែលជាផ្នែកនៃការអនុវត្តសមាសភាគទី១ របស់គម្រោង ដើម្បីធ្វើឱ្យប្រាកដថា កសិករដែលមានទំហំផលិតកម្មតូច និងតួអង្គនានានៅក្នុងខ្សែច្រវាក់តម្លៃនៃ កសិផលគោលដៅ បានយល់ដឹងកាន់តែច្បាស់អំពីហានិភ័យនានា ដែលបង្កឡើងដោយអាកាសធាតុ ហើយប្រកាន់យក ឬអនុវត្តនូវយុទ្ធសាស្ត្រ ឬវិធីសាស្ត្រសមស្របក្នុងការបង្កើនភាពធន់ជាដើម។

ឯកឧត្តមបញ្ជាក់ថា សិក្ខាសាលាក៏បានផ្តល់ជូនជាព័ត៌មានអំពីបច្ចុប្បន្នភាពនៃស្ថានីយកសិ-ឧតុនិយម ដែលគ្រប់គ្រងដោយក្រសួងធនធានទឹក និងឧតុ និយម នៅក្នុងខេត្តគោលដៅទាំង៤របស់គម្រោង រួមមាន ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ ហើយក៏ពិគ្រោះអំពីកិច្ចការដែលគួរអនុវត្តបន្ត ដើម្បីរួមចំណែកសម្រេចគោលបំណងរបស់គម្រោងផងដែរ។

ឯកឧត្តមក៏បានជម្រាបអំពីស្ថានភាពបច្ចុប្បន្ននៃវិស័យកសិកម្មជាតិ កម្មវិធីគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល ភាពងាយរងគ្រោះរបស់វិស័យនេះ ពីបញ្ហានានាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងបញ្ហាសំខាន់ៗដែលគម្រោងនេះ ត្រូវរួមចំណែកដោះស្រាយ ដែលរួមមានការបង្កើនជីវភាព សុខភាព សុខមាលភាព សន្តិសុខស្បៀង និងទឹករបស់ប្រជាជន និងសហគមន៍ ព្រមទាំងបញ្ហាដែលពាក់ព័ន្ធនឹងសេវាកម្មនៃប្រព័ន្ធអេកូឡូស៊ី ។

បន្ថែមពីនេះ ឯកឧត្តមក៏បានស្នើអ្នកចូលរួមឱ្យយកចិត្តទុកដាក់ធ្វើឱ្យសិក្ខាសាលានេះ ផលិតបានលទ្ធផលច្រើន និងល្អដូចការគ្រោងទុក ជាពិសេស រៀបចំឱ្យមាន ព័ត៌មានឧតុនិយម ឬ ព័ត៌មានស្តីពីធាតុអាកាស និងអាកាសធាតុដែលគួរឲ្យទុកចិត្ត យន្តការផ្តល់ព័ត៌មាន ឬណែនាំកសិករ និងអ្នកពាក់ព័ន្ធអំពីព័ត៌មាន និងការព្យាករណ៍អាកាសធាតុ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ សាមញ្ញនិងងាយទទួលយកទៅអនុវត្ត សំដៅបង្កើនផលិតកម្មកសិកម្ម ដោយអាចកាត់បន្ថយបានជាអតិបរមានូវការខូចខាតផល ដែលបង្កឡើងដោយអាកាសធាតុមិនអំណោយផលជាដើម៕

Other News
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៤ 144

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នីភ្នំពេញ

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ ម៉ប់​ សារិន​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 181

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី ស៊ី អាយ អេស (ខេមបូឌា)ឯ.ក

នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 184

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ ទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់​ ដាវីដ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki)...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 184

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 227

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​ និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច​ ចត្តាឡីស័ក​ និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំ​ពីកម្ពុជាទៅចិន

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 224

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៤ 278

អបអរសាទរ ២៥ឆ្នាំ ភាពជោគជ័យនៃការអភិរក្សក្រពើភ្នំនៅកម្ពុជា! Celebrating 25 years of Siamese crocodile conservation in Cambodia!

ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលនៅថ្នាក់ក្រោមជាតិនិង សហគមន៍មូលដ្ឋាន ព្រមទាំងអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 427

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 450

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 459

សត្វផ្សោតមួយក្បាល ប្រទះឃើញស្លាប់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារវ័យចាស់

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាបាត់បង់សត្វផ្សោត ១ក្បាល ដែលត្រូវប្រទះឃើញស្លាប់នៅក្នុងភូមិសាស្រ្តភូមិព្រែកបាក់២ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 474

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា​ (FAO)

នារសៀលថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 476

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អមដំណើរ សម្តេច មហាមន្ត្រី គុយ សុផល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចុះត្រួតពិនិត្យប្រទីបរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អមដំណើរ សម្តេច មហាមន្ត្រី គុយ សុផល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចុះត្រួតពិនិត្យប្រទីបរបស់ក្រសួងកសិកម្ម...