ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារចុះ​ពិនិត្យ​ស្ថានភាព និងជំរុញគាំទ្រដល់វារីវប្បករម្ចាស់កសិដ្ឋានបង្កាត់ពូជ-ភ្ញាស់ និងចិញ្ចឹមត្រី បង្កង និងកង្កែប ចំនួន៤ទីតាំង នៅខេត្តកណ្ដាល និងខេត្តតាកែវ

ចេញ​ផ្សាយ​ ២៩ ធ្នូ ២០២៤ 2681

នៅថ្ងៃទី២៦-២៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុម​ការងារ​រួមមាន លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការ អមដំណើរដោយ​ថ្នាក់ដឹកនាំ លោក ថាយ សុមន្នី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម​នៃរដ្ឋបាលជលផល និងមានការចូលរួមពីលោក ស៊ុត ខុន អភិបាលរង នៃគណៈ​អភិបាល​ខេត្តតាកែវ លោកអនុប្រធានមន្ទីរកសិកម្ម ខណ្ឌ​រដ្ឋបាល​​ជល​ផល និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាព និង​ជំរុញ​គាំទ្រ​ដល់វារីវប្បករម្ចាស់កសិដ្ឋានបង្កាត់ពូជ-ភ្ញាស់បង្កង ត្រីប្រា ត្រីពោ ក្រាញ់ អណ្ដែង ត្រីរៀល កង្កែប និងកសិដ្ឋានចិញ្ចឹមត្រីរ៉ស់ និង​បង្កង​​ទឹកសាប ចំនួន៤ទីតាំង ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងនៅស្រុកទ្រាំង ស្រុកគិរីវង់ ក្នុងខេត្តតាកែវ ។

ដំណើរចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញ និងលើក ទឹកចិត្តដល់វារីវប្បករ លើការធ្វើវារីវប្បកម្ម ឬការចិញ្ចឹមត្រី បង្កង កង្កែប ។ល។ សំដៅជួយគាំទ្របច្ចេកទេស ដោះស្រាយបញ្ហានានា និងកៀរគរ​គម្រោង​ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុន និងវិស័យឯកជន​ឱ្យបន្ត​គាំទ្រ​អនុវិស័យ​វារីវប្បកម្ម​កាន់តែរីកចម្រើនថែមទៀត ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ច និង​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជនបទ។

ម្ចាស់កសិដ្ឋានទីតាំងវារីវប្បកម្មនីមួយៗបានលើកឡើងថា ការធ្វើវារី​វប្បកម្ម ឬចិញ្ចឹមត្រី បង្កង និងកង្កែបរបស់ពួកគាត់បច្ចុប្បន្ន គឺទទួលបាន​ប្រាក់ចំណេញ សមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ក្នុងឱកាសនោះ ពួកគាត់បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណ​ចំពោះក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជានិច្ចកាលតែងជួយផ្ដល់​ការ​គាំទ្រ​​​​​​បច្ចេកទេស និងកៀរគរគម្រោងដៃគូ និងវិស័យឯកជន នានាក្នុង​ការ​ធ្វើ​​វារីវប្បកម្ម។

ទន្ទឹមនឹងនេះពួកគាត់ក៏បានសំណូមពរឱ្យក្រសួងកសិកម្មបន្តជួយផ្សព្វផ្សាយ​បច្ចេក​ទេសឱ្យកាន់តែទូលំទូលាយ និងជួយអន្តរាគមន៍ទៅក្រសួង ឬស្ថាប័ន​​ពាក់ព័ន្ធ ដើម្បីជួយសម្របសម្រួលរកទីផ្សារ និងកម្ចី​ឥណទាន​ពីដៃគូ​​ធនាគារ​ដែលមានការប្រាក់ទាប ព្រមទាំងស្តារប្រព័ន្ធប្រឡាយទឹក ដើម្បី​​ពង្រឹង និងពង្រីកការធ្វើវារីវប្បកម្ម ឬចិញ្ចឹមត្រី បង្កង និងកង្កែប។ល។

ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានចក្ខុវិស័យវែងឆ្ងាយ និង​ធ្វើ​ទំនើប​កម្មវិស័យកសិកម្មឱ្យកាន់តែមានភាពប្រកួតប្រជែង និងនិរន្តរ​ភាព។  ជាមួយគ្នានេះ ឯកឧត្តម ក៏បានលើកយកអនុសាសន៍តម្រង់ទិស​របស់​ឯកឧត្តម​​រដ្ឋមន្ដ្រី ឌិត ទីណា ជូនអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ​ពាក់​ព័ន្ធ រួមទាំងម្ចាស់កសិដ្ឋានអំពីគោលនយោបាយ​កសិកម្មចំពោះអនុវិស័យ​ជលផល គឺកំណត់ការនេសាទ សម្រាប់បម្រើដល់ការហូបចុក ឬ «មានហូប» ដោយ​យក​ការធ្វើវារីវប្បកម្មជាមូលដ្ឋាន ដើម្បីស្វែងរកផល​ចំណេញដើម្បី«មានបាន»។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យមន្ត្រីជំនាញជលផល ត្រូ​វបន្ត​ផ្តល់គាំទ្របច្ចេកទេស និងដោះស្រាយបញ្ហានានាពាក់ព័ន្ធ​នឹងការ​ធ្វើ​វារីវប្បកម្មជូនដល់ម្ចាស់កសិដ្ឋានឱ្យបានចំគោលដៅ និងទាន់ពេល​វេលាធ្វើយ៉ាងណាឱ្យអនុវិស័យនេះកាន់តែរីកចម្រើនបន្ថែមទៀត៕

Other News
ចេញ​ផ្សាយ​ ២៥ សីហា ២០២៦ 55

គណៈប្រតិភូចុះពិនិត្យវឌ្ឍនភាព និងលទ្ធផលនៃការអនុវត្តគម្រោង LASED III នៅមូលដ្ឋាន ក្នុងខេត្តក្រចេះ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោង​បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៥ សីហា ២០២៦ 72

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅខេត្តកំពង់ចាម

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុចអ្នកតាប៉ោត...
ចេញ​ផ្សាយ​ ២៤ សីហា ២០២៦ 427

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង​លើក​កម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 507

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 526

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 679

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 769

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 721

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 763

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1115

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1158

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1144

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...